ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរ​ស្អាត​លើក​ទី​១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រកាស​បើក​ចលនា​ប្រឡងប្រណាំង​ភោ​ជនី​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន​ទេសចរ​ស្អាត​លើក​ទី​១ ក្រោម​វត្តមាន​លោក ជា បូ​រ៉ា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ទេសចរ​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ប្រកាស​បើក​ចលនា​ប្រឡងប្រណាំង​ភោ​ជនី​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន​ទេសចរ​ស្អាត​លើក​ទី​១ ក្រោម​វត្តមាន​លោក ជា បូ​រ៉ា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ទេសចរ​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ដែល​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ដោយ​មានការ​ចូលរួម​ពី​ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរ យុវជន សិស្ស​និស្សិត រួម​ទាំង​ផ្នែក​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ផង​ដែរ ។

លោក​ជា បូ​រ៉ា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ទេសចរ​បាន​ថ្លែង​ថា ការ​រៀបចំ​នូវ​ចលនា​ប្រឡងប្រណាំង «​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរ​ស្អាត​»​លើក​ទី​១ ឆ្នាំ​២០១៨​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ និង​ផ្តល់​សេវា​ប្រកបដោយ​គុណភាព និង​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​ក៏​ដូច​ជា ចូលរួម​ថែរក្សា​បរិស្ថាន សោ​ភ័​ណ្ឌ​ភាព និង​ភាព​ស្អាត​នៅ​តាម​ទីតាំង​ផ្តល់​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ព្រមទាំង​តំបន់​គោលដៅ​ទេសចរ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​បន្ត​ថា ចលនា​ប្រឡងប្រណាំង​នេះ​ក៏​ជា​សារ​មួយ​ក្រើនរំលឹក និង​ប្រកាស​ជូន​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ឱ្យ​ចូលរួម​គ្រប់គ្រង​សម្រាប់​នៅ​តុ​អាហារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សោ​ភ័​ណ្ឌ​ភាព និង​ភាព​ស្អាត​ដែល​ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរ​ប្រកបដោយ​ចិ​រ​ភាព ។

លោក​រដ្ឋមន្ត្រី​ស្តីទី​ក៏​បាន​រម្លឹក​ឡើង​វិញ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ ស​ណ្ឋា​ប់​ធ្នាប់​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរ​មានការ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ។

ទន្ទឹម​នោះ​វិស័យ​ទេសចរ​កម្ពុជា​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ដើរតួ​ជា «​មាស​បៃតង​» រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការ​ការពារ​បរិស្ថាន​ពោល គឺ​ចូលរួម​ដល់​ការ​កសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​ដែល​ជា​ផ្នែក​គាំទ្រ​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ ក្រោយ​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជា​៥.៦​លាន​នាក់​កើនឡើង​១១.៨% និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ​ជា​១១​លាន​នាក់​បាន​រួមចំណែក​ប្រមាណ​ជា​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា (GDP) និង​តំណាង​ឱ្យ​ប្រមាណ​៣០% នៃ​វិស័យ​សេវាកម្ម​នៅ​កម្ពុជា ។

ដោយឡែក​រយៈពេល​០៧​ខែ ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣,៤៥៥,៧១៦ នាក់ កើនឡើង​១១.១% (​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧) ។ ជាមួយ​គ្នា​នេះ​យើង​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ប្រកបដោយ​សុទិដ្ឋិនិយម គឺ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ​៦.១​លាន​នាក់​នៅ​ឆ្នាំ​២០១៨ ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ប្រមាណ​១១​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ​១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០ និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ​១៣​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​ប្រមាណ​១៨​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ជាមួយ​ចំណូល​សរុប​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​ឱកាស​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​២​លាន​នាក់ ។

លោក​អះអាង​ថា តាម​រយៈ​នៃ​ការ​សិក្សា​នេះ​ក៏​បាន​បង្ហាញ​ថា ម្ហូបអាហារ និង​ភេសជ្ជៈ​រួម ចំណែក​យ៉ាង​ចម្បង​ក្នុង​ការ​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរ​ត្រឡប់​មក​កម្សាន្ត​ម្តងទៀត នៅ​តំបន់​គោលដៅ​ណាមួយ ។ ក្នុង​ន័យ​នេះ​គុណភាព​ម្ហូបអាហារ ពិសេស​អនាម័យ​នៅ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ពិតជា​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​ក្រសួង មន្ទីរ​ទេសចរ ប្រតិបត្តិការ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ទេសចរ ពិសេស​ពី​សំណាក់ ប្រតិបត្តិ​ករ​ផ្នែក​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ផ្ទាល់ ។ ពាក់ព័ន្ធ​ចលនា​ប្រឡងប្រណាំង​ខាងលើ​នេះ​លោក​ជា បូ​រ៉ា ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​រាំងស្ទះ​ដល់​សោ​ភ័​ណ្ឌ​ភាព ភាព​ស្អាត និង​អនាម័យ​នៅ​តាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ​លោក​រំពឹង​ថា តាម​រយៈ​ចលនា​ប្រឡងប្រណាំង «​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរ​ស្អាត​»​នេះ​នឹង​ជួយ​ឲ្យ​ដំណើរការ​អាជីវកម្ម​របស់​លោក លោកស្រី មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន និង​មាន​អតិថិជន​ច្រើន​ជាង​មុន ដោយសារ​តែ​ចលនា​ប្រឡងប្រណាំង​នេះ​ជួយ​ពង្រឹង​អនាម័យ បង្កើន​សោ​ភ័​ណ្ឌ​ភាព និង​ភាព​ស្អាត​ផ្នែក​រូប​វន្ត​នៅ​ទីតាំង​អាជីវកម្ម​ដែល​វា​ជា​កត្តាចាំបាច់​បំផុត​ទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន និង​ទេសចរ​ឲ្យ​ចូល​ប្រើប្រាស់​សេវាកម្ម​របស់​លោក លោកស្រី​មិន​ខាន ។

លោក​ជា បូ​រ៉ា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរ​ដែល​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរ​ស្អាត​» លើក​ទី​០១ ឆ្នាំ​២០១៨​នេះ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនួល​ខុស​ត្រូវ​សង្គម​នៅ​ក្នុង​ដំណើ​ការ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន និង​ធ្វើ​គំរូ​ល្អ​ដល់​ប្រតិបត្តិ​ករ​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ