ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែ​ទម្លាប់​២នេះ​ចេញ ​ស្បែកអ្នក​​នឹង​.ស ម៉ដ្ឋ ហើយ​តឹងទៀត

5 ឆ្នាំ មុន

ទម្លាប់​២​ដែល​អ្នក​គួរតែ​កែ​ចោល​បើ​អ្នក​ចង់បាន​ស្បែក​ដែល​ស​ស្អាត ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​គួរតែ​កែ​ចោល​ទម្លាប់​រស់នៅ​មិនល្អ ព្រោះ​នៅ​ពេល​ដែល​រស់នៅ​មិន​ប្រក្រតី នឹង​អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​អ្នក​យ៉ាង​ងាយ ។ ដូចនេះ​នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ អ្នក​គួរតែ​មាន​ទម្លាប់​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​មុន​នឹង​ចេញពីផ្ទះ…

ទម្លាប់​២​ដែល​អ្នក​គួរតែ​កែ​ចោល​បើ​អ្នក​ចង់បាន​ស្បែក​ដែល​ស​ស្អាត ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​គួរតែ​កែ​ចោល​ទម្លាប់​រស់នៅ​មិនល្អ ព្រោះ​នៅ​ពេល​ដែល​រស់នៅ​មិន​ប្រក្រតី នឹង​អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​អ្នក​យ៉ាង​ងាយ ។ ដូចនេះ​នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ អ្នក​គួរតែ​មាន​ទម្លាប់​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​មុន​នឹង​ចេញពីផ្ទះ ។ ម្យ៉ាងទៀត​អ្នក​គួរតែ​កាន់ឆត្រ​ផង​ដែរ ព្រោះ​បើ​កម្តៅថ្ងៃ​ជះ​លើ​មុខ​ខ្លាំង​ពេក​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​កើត​មាន​ស្នាម​អុជ​ខ្មៅ ហើយ​បំផ្លាញ​ស្បែក​យ៉ាង​ងាយ ។

ជា​ពិសេស​អ្នក​គួរតែ​ចៀស​ពី​ការ​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស ព្រោះថ្នាំ​ទាំងនោះ​អាច​បំផ្លាញ​ស្បែក​អ្នក​ដោយ​មិនដឹង​ខ្លួន ។ អ្នក​គួរតែ​ចូល​គេង​ពី​ព្រលឹម ដោយ​មិន​គួរ​ចូល​គេង​យប់​ជ្រៅ​ឡើយ ទើប​អាច​ជួយ​ការពារ​ស្បែក​អ្នក​បាន ។

2.​ចំណែក​របប​អាហារ​វិញ អ្នក​ក៏​គួរតែ​កែ​ចោល​របប​អាហារ​មិនល្អ​ដែរ ដោយ​ពិសា​អាហារ​​ដែល​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន ព្រមទាំង​វីតាមីន​ជា​ច្រើន​ទៀត ដើម្បី​ជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​មាន​លក្ខណៈ​តឹង ស និង​ម៉ដ្ឋ​រលោង​។ ជា​ពិសេស​អាហារ​ដែល​មាន​វីតាមីន​E អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក ។

ចំណែក​វីតាមីន​A​វិញ អាច​ជួយ​ការពារ​ស្បែក​អ្នក​មិន​ងាយ​ប្រែជា​គ្រើម​ឡើយ ។ ដូចនេះ​ទម្លាប់​២​នេះ​អ្នក​គួរតែ​កែ​មក​ជា​ទម្លាប់​ល្អ​វិញ ទើប​អាច​ការពារ​ស្បែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ