ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​អាយុ​វែង ចង់បាន​សុខ​តែ​មិន​នាំ​គ្នា​ធ្វើ

5 ឆ្នាំ មុន

សត្វលោក​ទាំងអស់​តែង​ចង់បាន​ឲ្យ​ខ្លួនឯង​រស់នៅ​យូរអង្វែង​, ចង់​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគាព្យាធិ​, ចង់​រស់នៅ​ជួបជុំ​ស្វាមីភរិយា កូនចៅ​ប្រុស​ស្រី​, ចង់​ឲ្យ​អ្នក​ដទៃ​គេ​មាន​ភក្តីភាព​ស្មោះត្រង់​នឹង​ខ្លួន​, មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​កុហក បោកប្រាស់​, ចង់​ឲ្យ​និយាយ​តែ​ពាក្យ​សច្ចៈ ពាក្យពិត​ត្រង់​,…

សត្វលោក​ទាំងអស់​តែង​ចង់បាន​ឲ្យ​ខ្លួនឯង​រស់នៅ​យូរអង្វែង​, ចង់​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគាព្យាធិ​, ចង់​រស់នៅ​ជួបជុំ​ស្វាមីភរិយា កូនចៅ​ប្រុស​ស្រី​, ចង់​ឲ្យ​អ្នក​ដទៃ​គេ​មាន​ភក្តីភាព​ស្មោះត្រង់​នឹង​ខ្លួន​, មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​កុហក បោកប្រាស់​, ចង់​ឲ្យ​និយាយ​តែ​ពាក្យ​សច្ចៈ ពាក្យពិត​ត្រង់​, ចង់​ឲ្យ​ខ្លួនឯង​មាន​បញ្ញា​ច្រើន និង​ចង់​ឲ្យ​ខ្លួនឯង​ពោរពេញ​ទៅ​ដោយ​សុភមង្គល ។

ទាំងអស់​គ្នា​ដែល​និយាយ​ថា​ចង់បាន​នេះ ចង់បាន​នោះ​គ្រប់យ៉ាង ចុះ​ហេតុ​អ្វី​បានជា​យើង​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រយោជន៍ ដែល​នាំ​ឲ្យ​បាន​នូវ​របស់​ទាំង​អស់នោះ ចេះ​តែ​ស្រែក​ក្តែ​ង​ៗ តែ​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ហេតុ​ដែល​នាំ​ឲ្យ​មាននូវ​សេចក្តីសុខ តើ​នឹង​មាន​សេចក្តីសុខ​មកពីណា​។

ដោយ​ហេតុតែ​ចង់​ឲ្យ​ជីវិត​របស់​ខ្លួន​រស់នៅ​យឹ​ន​យូរ តែ​បែរជា​ទៅ​បៀតបៀន​ជីវិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុង​តែ​សាង​នូវ​ភាព​ជា​អ្នកមាន​អាយុ​វែង​ឬ ? ចង់​មានទ្រព្យ​សម្បត្តិ​តែ​បែរជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ដើម្បី​ឲ្យ​ខ្លួនឯង​ជា​អ្នកមាន ចង់​មាន​សេចក្តីសុខ តែ​បែរ​ទៅ​ប្រព្រឹត្ត​បំពាន​លើ​សេចក្តីសុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់នេះ​វា​សមគួរ​ដែរ​ទេ ?

ជា​រួម​មក​មាន​តែ​ការ​ប្រព្រឹត្ត​អំពើ​សុចរិត អំពើ​ជា​កុសល​ប៉ុណ្ណោះ ទើប​នាំ​ឱ្យ​ជីវិត​យើង​បាន​សុខ ចម្រើន​គ្រប់​បែប​យ៉ាង ។