ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើលឃើញ​គេ​ល្អ​ជាង​ពុក​ម៉ែ​ណា​កូន

5 ឆ្នាំ មុន

កូនប្រុស​ស្រី​គឺជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៅ​ក្នុង​បេះដូង​ពុក​ម៉ែ ជីវិត​ពុក​ម៉ែ ពិតជា​មិន​អាច​ខ្វះ​កូន​បាន​ឡើយ​ព្រោះ​ពុក​ម៉ែ​ចាត់​ទុក​កូន​ដូច​ជា​កែវ​មណី​មាន​រស្មី​ដ៏​រុងរឿង​ចាំងចែង បំភ្លឺ​ជីវិត​ពុក​ម៉ែ​ឲ្យ​កាន់តែ​មាន​ន័យ​។ ទោះជា​ពុក​ម៉ែ​នៅ​ទីណា​ក៏​ដោយ​ឬ​គិត​អ្វី​ក៏​ដោយ​រមែង គិត​ពី​កូនជាង​គិត​ខ្លួនឯង បារម្ភ​ពី​កូនជាង​បារម្ភ​ខ្លួនឯង​ជា​និច្ច ។ ពុក​ម៉ែ​ផ្ដល់​អ្វី​ៗ​គ្រប់យ៉ាង​ឲ្យ​កូន ធ្វើ​ល្អជា​មួយ​កូន​ច្រើន​ជាង​អ្នក​ណា​ៗ​ទាំងអស់…

កូនប្រុស​ស្រី​គឺជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៅ​ក្នុង​បេះដូង​ពុក​ម៉ែ ជីវិត​ពុក​ម៉ែ ពិតជា​មិន​អាច​ខ្វះ​កូន​បាន​ឡើយ​ព្រោះ​ពុក​ម៉ែ​ចាត់​ទុក​កូន​ដូច​ជា​កែវ​មណី​មាន​រស្មី​ដ៏​រុងរឿង​ចាំងចែង បំភ្លឺ​ជីវិត​ពុក​ម៉ែ​ឲ្យ​កាន់តែ​មាន​ន័យ​។ ទោះជា​ពុក​ម៉ែ​នៅ​ទីណា​ក៏​ដោយ​ឬ​គិត​អ្វី​ក៏​ដោយ​រមែង គិត​ពី​កូនជាង​គិត​ខ្លួនឯង បារម្ភ​ពី​កូនជាង​បារម្ភ​ខ្លួនឯង​ជា​និច្ច ។

ពុក​ម៉ែ​ផ្ដល់​អ្វី​ៗ​គ្រប់យ៉ាង​ឲ្យ​កូន ធ្វើ​ល្អជា​មួយ​កូន​ច្រើន​ជាង​អ្នក​ណា​ៗ​ទាំងអស់ តែ​កូន​បែរជា​មើលឃើញ​អ្នក​ដទៃ ដែល​គេ​ធ្វើ​ល្អ​ដាក់​កូន​តែ​បន្តិច សំខាន់​ជាង​ពុក​ម៉ែ​ខ្លួនឯង​ទៅ​វិញ ត្រង់​ដែល​ពុក​ម៉ែចិញ្ចឹម​កូន​តាំងពី​តូច​រហូត​ដល់​ធំ ស្រឡាញ់​កូន​លើស​អ្វី​ៗ​ទាំងអស់ មានចិត្ត​ស្មោះ​ជាមួយនឹង​កូន​ជា​និច្ច និង​ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង​ដើម្បី​កូន​ទៀត​ផង តែ​កូន​បែរជា​មើល​មិនឃើញ​ពី​ការ​លះបង់​ដ៏​ធំធេង​របស់​ពុក​ម៉ែ តើ​ឯណា​ទៅ ភាព​យុត្តិធម៌​សម្រាប់​ពុក​ម៉ែ ដែល​ខំ​ស្រឡាញ់​កូន​អស់ពី​ចិត្ត នឹកគិត​កូន​គ្រប់ពេលវេលា មិន​ថា​វេលា​ឈឺ វេលា​ជា​កូន​គឺ​នៅ​ក្នុង​បេះដូង​ពុក​ម៉ែ​គ្រប់ពេល​ទាំងអស់ តែ​ទីបំផុត​កូន​បែរជា​មើល​មិនឃើញ​ពី​សន្ដាន​ចិត្ត​របស់​ពុក​ម៉ែ​ទៅ​វិញ​ ។

ត្រង់នេះ​សូម​កូន​សម្លាញ់​គិត​ឡើង​វ​វិញ និង​គួរ​ផ្តល់​យុត្តិធម៌​ដល់​ពុក​ម៉ែ​ផង​កូន ព្រោះ​មាន​តែ​កូន​ទេ​ដែល​អាច​ជួយ​ពុក​ម៉ែ​ឱ្យ​រួចពីទុក្ខ​តាម​ផ្លូវចិត្ត​នេះ​បាន ។