ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បានស្លា.ប់ក្នុងបន្ទប់…ធ្វើឲ្យផ្អើល

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ជនជាតិ​កម្ពុជា​ក្រោម​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​លេខ K01 នៃ​មណ្ឌល​កម្សាន្ត​ក្រុង​បា​វិត ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក…

ខេត្តស្វាយរៀង ៖ បុរស​ជនជាតិ​កម្ពុជា​ក្រោម​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​លេខ K01 នៃ​មណ្ឌល​កម្សាន្ត​ក្រុង​បា​វិត ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ។

បើ​តាម​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ឈ្មោះ​យ៉ា​ន់ លិ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​កម្ពុជា​ក្រោម មុខរបរ​លក់​គុយទាវ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល នៃ​មណ្ឌល​កម្សាន្ត​ក្រុង​បា​វិត មាន​ទីលំនៅ​ភូមិ​យិ​ន​ថា​ន់ ស្រុក​ហុង​យាន់ ខេត្ត​បាក់​លាវ ប្រទេស​វៀតណាម ។ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​បន្ទប់​កើតហេតុ ដើម្បី​ពិនិត្យ​សព ហើយ​បាន​រាយការណ៍​ជូន​លោក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សុំ​មន្ត្រី​ការិយាល័យ​ជំនាញ​បច្ចេកទេស និង​ក្រុម​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

ក្រោយ​ពី​ការ​ពិនិត្យ​របស់​គ្រូពេទ្យ និង​សមត្ថ​ជំនាញ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​ខ្យល់គ ពុំ​មែន​ជា​អំពើ​ឃាតកម្ម​ទេ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ប្រពន្ធ​ឈ្មោះ វៀង ធី​ឡង និង​ម្ដាយក្មេក​ឈ្មោះ ឡេ ធី​សី នៅ​រសៀល​ថ្ងៃ​ទី​២០ កញ្ញា​នេះ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ