ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសបង្ក្រាបទាហាន ដែលជួញគ្រឿងញៀ.នជិត៣គីឡូក្រាម

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ កញ្ញា បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់១ករណី ឃាត់ខ្លួនជនសង្ស័យ៦ នាក់ មានស្រ្តីម្នាក់…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ កញ្ញា បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់១ករណី ឃាត់ខ្លួនជនសង្ស័យ៦ នាក់ មានស្រ្តីម្នាក់ រួមទាំងចាប់យកវត្ថុតាងថ្នាំញៀនជិត៣គីឡូក្រាម អាវុធខ្លី៣ដើម។ យុទ្ធនាការបង្ក្រាបក្រុម ជួញដូរគ្រឿងញៀនខាងលើនេះ ធ្វើឡើងនៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កិច្ចបង្ក្រាបនោះសមត្ថកិច្ចនៅប្រតិបត្តិការជាបន្តបន្ទាប់ លទ្ធផលដកហូតបានកាំភ្លើងខ្លី ម៉ាក G-LOCK ២ដើម គ្រាប់មួយចំនួន និងរថយន្ត២គ្រឿងបន្ថែមទៀត។

បន្ទាប់មកសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបានទៅសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះឆែកឆេរលំនៅដ្ឋាន (ភូមិគ្រឹះ) មួយកន្លែងរបស់ជនសង្ស័យ (ឃីម ចំរើនកូរ៉ាត់) នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ លទ្ធផលចាប់យកវត្ថុតាង សារធាតុញៀនប្រភេទអំហ្វេតាមីនICE ១ដុំធំ និង៧ថង់តូច ទម្ងន់ ១៣១៩.២៣ ក្រាម (ជាង១គីឡូក្រាម)។

ម៉េតំហ្វេតាមីនគ្រាប់WY ចំនួន៤០ថង់តូចស្មើនឹង ៨.៧៦៤គ្រាប់ ទម្ងន់ ៧៨៨.៧៦ក្រាម និងកម្ទេចថ្នាំគ្រាប់ទម្ងន់១១.១៨ក្រាម អាវុធខ្លី១ដើម គ្រាប់១១៩គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀន២ គ្រឿង។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឹម ចំរើនកូរ៉ាត់ “មេខ្លោង” មានមុខរបរជានាយទាហាន នៅកងពលតូចលេខ៤១ ឋានន្តរស័ក្តិ វរសេនីយ៍ទោ (ឪពុកឈ្មោះ នាង ឃីម ប្រធានកងពលតូចលេខ៤១)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ