ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ប្រគល់​ប្រពន្ធ​ឲ្យ​ប្រុស​សហាយ ជា​ថ្នូរ​នឹង​ប្រាក់​៤​ពាន់​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​រួម​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​នាំ​ទៅ​ប្រគល់​ជូន នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ឲ្យ​ជួយ​ចាត់ការ​តាម​ច្បាប់​។ ដោយ​គាត់​បាន​ធ្វើការ​ចោទប្រកាន់​ប្រពន្ធ​របស់​គាត់​ថា បាន​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​ចុះឡើង​ជាមួយ​បុរស​ម្នាក់​នោះ​រហូត​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​ឲ្យ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ និង​បាន​រួមរ័ក​គ្នា​ជា​ញឹកញាប់​ផង​ដែរ​។ បន្ទាប់​មក​ថែម​ទាំង​បាន​ចុះ​ចេញពីផ្ទះ​ចោល​រូប​គាត់ និង​កូនប្រុស​ស្រី​២​នាក់ ទៅ​រស់នៅ​លួចលាក់​សហាយស្មន់​ជាមួយ​បុរស​ខាងលើ​នោះ​អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​រួម​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​នាំ​ទៅ​ប្រគល់​ជូន នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ឲ្យ​ជួយ​ចាត់ការ​តាម​ច្បាប់​។ ដោយ​គាត់​បាន​ធ្វើការ​ចោទប្រកាន់​ប្រពន្ធ​របស់​គាត់​ថា បាន​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​ចុះឡើង​ជាមួយ​បុរស​ម្នាក់​នោះ​រហូត​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​ឲ្យ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ និង​បាន​រួមរ័ក​គ្នា​ជា​ញឹកញាប់​ផង​ដែរ​។ បន្ទាប់​មក​ថែម​ទាំង​បាន​ចុះ​ចេញពីផ្ទះ​ចោល​រូប​គាត់ និង​កូនប្រុស​ស្រី​២​នាក់ ទៅ​រស់នៅ​លួចលាក់​សហាយស្មន់​ជាមួយ​បុរស​ខាងលើ​នោះ​អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​។

ពេល​នោះ​គាត់​បាន​តាម​រក​គ្រប់កន្លែង​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​អ្នក​ទាំង​២​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ​ទើប​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​តែ​ម្ដង ប៉ុន្តែ​បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​អ្នក​ទាំង​ពីរ ទៅ​កាន់​ប៉ុស្តិ៍​ពងទឹក ខណ្ឌដង្កោ​ចាត់ការ​បន្ត​វិញ​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​បុរស​ជា​ប្ដី​បាន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ​)​។ ចំណែក​ប្រពន្ធ​របស់​គាត់​ឈ្មោះ នី ស៊ី​ណេ​ត អាយុ​៣១ ឆ្នាំ​មុខរបរ កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ​។

បាន​លួចលាក់​ស្នេហា​ជាមួយ​បុរស​ម្នាក់​ឈ្មោះ យឹ​ម ចាន់​វណ្ណៈ អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​សន្ដិភាព​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បុរស​ជា​ប្ដី​បាន​រៀបរាប់​ប្រាប់​ឲ្យ នគរបាល​ដឹង​ថា គាត់ និង​ប្រពន្ធ​បាន​រៀប​ការ​តាម​ប្រពៃណី​បាន​រយៈពេល​១៣​ឆ្នាំ​កន្លង​មក​ហើយ ដោយ​ក្រាប​សំពះ​ផ្ទះ​ក្បាល​ដល់​កន្ទេល​ក្រោម​ការ​ចូលរួម​អបអរសាទរ​ពី​សំណាក់​មេបារ​ញាតិ​មិត្ត និង​ភ្ញៀវ​កិត្ត​យស​ទាំង​សងខាង​។ មិនតែប៉ុណ្ណោះ​មានការ​ដឹង​ឮ​ពី​អាជ្ញាធរ​ហើយ​ក៏​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ត្រឹមត្រូវ​តាម​ច្បាប់​ថែម​ទៀត​ផង​។ ចំណែក​ការ​រួមរស់​ជាមួយ​គ្នា​ប្ដី​ប្រពន្ធ​រយៈពេល​១៣​ឆ្នាំ​មកនេះ ពួក​គាត់​បង្កើត​បានកូន​ប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ និង​កូនស្រី​ម្នាក់​អាយុ​១២​ឆ្នាំ​ថែម​ទៀត​ផង​។

បុរស​ជា​ប្ដី​ដដែល​បាន​បន្ត ទៀត​ថា ពី​មុន​ប្រពន្ធ​បាន​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ មិន​ដែល​មានការ​ថ្នាំងថ្នាក់​គ្នា​ធំដុំ​អ្វី​ឡើយ ហើយ​គាត់​ក៏​មិន​នឹក​ស្មានថា នាង​ផិតក្បត់​បែប​នេះ​ឡើយ​។ ម្យ៉ាងទៀត​គាត់​មិន​បានដឹង​ថា​ប្រពន្ធ​លួចលាក់​ស្នេហា ជាមួយ​បុរស​ឈ្មោះ យឹ​ម ចាន់​វណ្ណៈ នោះ​តាំងពី​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ​គាត់​ទើបតែ​ដឹង​រយៈពេល​ជាង​១​ខែ​ចុង ក្រោយ​នេះ​ប៉ុណ្ណោះ​។ ការ​បែកធ្លាយ​នូវ​ទំនាក់ទំនង​ស្នេហា​រវាង​ប្រពន្ធ​របស់​គាត់ និង​បុរស​ឈ្មោះ យឹ​ម ចាន់​វណ្ណៈ នោះ​គឺ​តាម​រយៈ​ការ​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​ទាំង​២​នាក់​នោះ​។ គាត់​ក៏​ធ្លាប់​បាន​សួរនាំ​ប្រពន្ធ​រឿង​លេង​ឆាត នោះ​ដែរ ហើយ​នាង​បាន​ប្រាប់​ថា គ្រាន់តែ​លេង​ធម្មតា​ទេ​ទើប​គាត់​មិនសូវ​រវល់​។

លុះ​ក្រោយមក​ស្រាប់តែ​ប្រពន្ធ បាន​លួច​ចុះ​ចោល​គាត់ និង​កូនប្រុស​ស្រី​ទៅ​រស់នៅ​ជាមួយ​ប្រុស​សហាយ ខាងលើ​បាត់​រយៈពេល​ជាង​១០​ថ្ងៃ កន្លង​មក​ហើយ​។ ពេល​នោះ​គាត់​រួម​ជាមួយ​ឪពុកក្មេក បាន​តាម​រក​គ្រប់កន្លែង និង​បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ពងទឹក​ហើយ​ដែរ រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​ទើប​ឃើញ​នាង​កំពុង​ជិះ​ម៉ូតូ ជាមួយ​សហាយ​ក៏​ឃាត់ខ្លួន​ទាំង​នាក់​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​តែ​ម្ដង​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់ខ្លួន​បុរស​ជា​ប្ដី​បាន​ប្រគល់​ប្រពន្ធ​ទៅ​ឲ្យ​ប្រុស​សហាយ ហើយ​គាត់​បាន​ទាម​ទារជំងឺចិត្ត​ពី​ប្រុស សាហា​យ ចំនួន​៤​ពាន់​ដុល្លារ​។

ខណៈនោះ​ក៏​មានការ​ច​ចារ​គ្នា​យូរ​ដែរ ប៉ុន្តែ​មិន​បាន​ត្រូវរ៉ូវ​គ្នា​ឡើយ ទើប​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​អ្នក​ទាំង​២​ទៅ​កាន់​ប៉ុស្តិ៍​ពងទឹក ខណ្ឌដង្កោ​ដើម្បី​ដោះស្រាយ​បន្ត​វិញ​។ ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ពងទឹក​បាន​នាំ អ្នក​ទាំង​ទៅ​កាន់​សាលាសង្កាត់​ពងទឹក និង​បាន​ដោះស្រាយ​គ្នា​នៅ​ទីនោះ ហើយ បុរស​ជា​ប្ដី​បាន​សម្រេចចិត្ត​ដាច់ខាត​លែងយក​ប្រពន្ធ​នោះ​ទៀត​ហើយ​។ ពួក​គេ​ក៏​បាន​សម្រេច​លែងលះ​គ្នា ខណៈនោះ​បុរស​ជា​ប្ដី​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ប្រុស​សហាយ​នៅ​ត្រឹម​ចំនួន​៣​ពាន់​ដុល្លារ​វិញ និង​បាន​យក​កូន​ទាំង​២​នាក់​គឺ​កូនប្រុស​អាយុ​៨​ឆ្នាំ និង​កូនស្រី​អាយុ​១២​ឆ្នាំទៅ​ចិញ្ចឹម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ