ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អ៊ិស្លាម​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​និង​ប៉ាឡេស្ទីន​40%គាំ​ទ្រ​ការ​វាយប្រហារប្រើ​គ្រាប់បែក​អត្ដឃាត

10 ឆ្នាំ មុន

ជន​អ៊ិស្លាម​៤​នាក់​ក្នុង​ចំណោម​១០​នាក់​ ដែល​រស់​នៅ​ក្នុង​ប្រ​ទេស​អាហ្វហ្គា​នី​ស្ថាន​ និង​ប៉ា​ឡ ស្ទីន​​ បាន​គាំ​ទ្រ​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​អត្ដ​ឃាត​។​ នេះ​បើ​យោង​តាម​ការ​អង្កេត​អន្ដរជាតិ​ថ្មី​មួយ​ ។​ ការ​គាំ​ទ្រ​ការ​ប្រើ​គ្រាប់​បែក​អត្ដឃាត​របស់​ក្រុម​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​ទាំង​នោះ​​ គឺ​ស្ទើរ​តែ​ប្រហាក់​ប្រហែល​គ្នា​នឹង​ក្រុម​មនុស្ស​ដែល​គាំ​ទ្រ​បែប​នេះ​ដែរ​នៅ​ក្នុង​ប្រទេស​អេហ្សុីប​

ជន​អ៊ិស្លាម​៤​នាក់​ក្នុង​ចំណោម​១០​នាក់​ ដែល​រស់​នៅ​ក្នុង​ប្រ​ទេស​អាហ្វហ្គា​នី​ស្ថាន​ និង​ប៉ា​ឡ ស្ទីន​​ បាន​គាំ​ទ្រ​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​អត្ដ​ឃាត​។​ នេះ​បើ​យោង​តាម​ការ​អង្កេត​អន្ដរជាតិ​ថ្មី​មួយ​ ។​ ការ​គាំ​ទ្រ​ការ​ប្រើ​គ្រាប់​បែក​អត្ដឃាត​របស់​ក្រុម​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​ទាំង​នោះ​​ គឺ​ស្ទើរ​តែ​ប្រហាក់​ប្រហែល​គ្នា​នឹង​ក្រុម​មនុស្ស​ដែល​គាំ​ទ្រ​បែប​នេះ​ដែរ​នៅ​ក្នុង​ប្រទេស​អេហ្សុីប​ និង​បង់​ក្លាដែស​ ខណៈ​ដែល​នៅ​ប្រទេស​អេហ្សុីប​មាន​ការ​គាំ​ទ្រ​ចំនួន​២៩​%​​ ចំណែក​បង់​ក្លាដែស​មាន​ចំនួន​២៦​%​ ។​​

ការ​អង្កេត​ពី​ពួក​មូស្លុីម​នៅ​ទូទាំង​ពិភព​លោក​ដោយ​ស្ថាប័ន​ Pew Forum ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​វ៉ា​ស៊ីនតោន​ បាន​រក​ឃើញ​ថា​ នៅក្នុង​ប្រទេស​ភាគ​ច្រើន​ ៣/៤​ ឬ​លើស​ពី​នេះ​បាន​បដិសេធ​ការ​ដាក់​គ្រាប់​បែក​អត្ដឃាត​ និង​ទម្រង់​នៃ​អំពើ​ហិង្សា​ផ្សេង​ៗ​ទៀត​។​
នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​បាន​អង្កេត​ពួក​មូស្លុីម​កាន់​តែ​មាន​ក្ដី​បារម្ភ​ពីពួក​សកម្មប្រយុទ្ធ​អ៊ិស្លាម​ខ្លាំង​ជាង​ទម្រង់​អំពើ​ហិង្សា​សាសនា​ផ្សេងៗ​ទៀត​ ។​

របាយ​ការណ៍​ដែល​ផ្អែក​លើ​ការ​អង្កេត​នៅ​ក្នុង​ប្រទេស​ចំនួន​៣៩​ ដែល​មាន​ប្រជា​ជន​មូស្លុីម​ភាគ​ច្រើន​​បាន​រក​ឃើញ​ថា​ សំឡេង​ភាគ​ច្រើន​ចង់​ឱ្យ​ច្បាប់​ Shariah របស់​អ៊ិស្លាម​រួម​បញ្ចូល​ជា​មួយ​ច្បាប់​ផ្លូវ​ការ​នៃ​ប្រទេស​របស់​ពួក​គេ​ ។​ យោង​តាម​ស្ថាប័ន​ Pew Forun ស្ដី​ពី​សាសនា​ និង​ជីវិត​សាធារណ​ៈ​ឱ្យ​ដឹង​ថា​ មាន​ការ​មិន​យល់​ព្រម​ជា​សាកល​ពី​អ្វី​ដែល​ច្បាប់​ Shariah បាន​រាប់​បញ្ចូល​ ហើយ​នឹង​អ្នក​ណា​ដែល​គួរ​តែ​ស្ថិត​ក្រោម​អំណាច​នៃ​ច្បាប់​នេះ​ ។​ ៣/៤​នៃ​អ្នក​ឆ្លើយ​តប​បាន​និយាយ​ថា​ ការ​រំលូត​កូន​គឺ​ខុស​នឹង​សីលធម៌​ ហើយ​៨០​%​បាន​បដិសេធ​ ចំពោះ​សម្ព័ន្ធ​ផ្លូវ​ភេទ​ជា​មួយ​ភេទ​ដូច​គ្នា​ និង​ការ​រួម​ភេទ​មុន​រៀប​ការ​ជា​ដើម​ ។​

ជាង​៣/៤​នៃ​ពួក​មូស្លុីម​នៅ​មជ្ឈិម​បូពា​៌​ អាហ្វ្រិក​ខាង​ត្បូង​ និង​អាស៊ី​អា​គ្នេយ៍​ចង់​ឱ្យ​តុលាការ​ច្បាប់​ Shariah សម្រេច​ការ​ចេញ​ច្បាប់​គ្រួសារ​ដូច​ជា​ការ​លែង​លះ​ និង​ជម្លោះ​ទ្រព្យ​សម្បត្ដិ​ ។​ខុស​ពី​ច្បាប់​លោក​ខាង​លិច​​ Shariah គឺ​ជា​គោល​ការណ៍​ណែ​នាំ​ពី​សីលធម៌​ និង​ច្បាប់​ដោយ​ផ្អែក​លើ​គម្ពីរ​កូរ៉ាន​ ដែល​ជា​ពាក្យ​ទំនៀម​របស់​ព្យាការីម​ហាមេដ និង​ប្រពៃ​ណី​របស់​មូស្លុីម​៕​