ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បង្កើន​ការ​ទំនាក់ទំនងក្នុងកិច្ចសហការណ៍

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​បញ្ជាការដ្ឋាន​យោ​ធូ​មិ​ភាគ​ទី​៥ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥…

ខេត្តបាត់ដំបង ៖ នៅ​បញ្ជាការដ្ឋាន​យោ​ធូ​មិ​ភាគ​ទី​៥ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ទទួល​បន្ទុក​ការងារ​ព្រំដែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ឯកសារ​ពាក់ព័ន្ធ​ការងារ​ព្រំដែន​។ វត្តមាន​ចូល​ក្នុង​អង្គប្រជុំ​មាន លោក​ឧត្តមសេនីយ៍ត្រី អាន សា​រ៉ា​យ នាយការិយាល័យ​ព្រំដែន​យោធភូមិ​ភាគ​ទី​៥ និង​អស់លោក​តំណាង ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា ថៃ តំណាង​ការិយាល័យ​ព្រំដែន បញ្ជាការដ្ឋាន​កងទ័ពជើងគោក មេបញ្ជាការ មេបញ្ជាការ​រង កង​ព្រំដែន​គោក​ទាំង​៤​មាន​៖ កង​៥០១-៥០២-៥០៣-៥០៤ ប្រធាន អនុប្រធាន ជំនួយការ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន មេបញ្ជាការ មេបញ្ជាការ​រង​កង​ល្បាត និង​នាយទាហាន​ជំនាញ​ព្រំដែន សរុប​៧៩​នាក់​។

បន្ទាប់​ពី​គណៈអធិបតី​មាន​មតិ​បើក​ការ​ប្រជុំ​ផ្សព្វផ្សាយ​ឯកសារ​ពាក់ព័ន្ធ​ការងារ​ព្រំដែន​រួច​មក លោក​វរសេនីយ៍ទោ រស់ សេរី​សិទ្ធ នាយ​រង​ការិយាល័យ​ព្រំដែន យោធភូមិ​ភាគ​ទី​៥ បាន​អាន​កំណត់ហេតុ​សង្ខេប លទ្ធផល នៃ​កិច្ចប្រជុំ អរ​ប៊ី​ស៊ី (RBC) លើក​ទី​២៦ (​ជើង​គោក​ថៃ​) និង​អរ​ប៊ី​ស៊ី​(RBC) លើក​ទី​២១ (​ជើង​ទឹក​ថៃ​) បាន​បញ្ជាក់​ពី​ស្ថានភាព​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​យោធភូមិ​ភាគ​ទី​៥. ព្រមទាំង​បាន​បញ្ជាក់​លទ្ធផល សម្រេច​បាន​លើ​កិច្ចសហការ​ណ៍ ជាមួយ​ភាគី​ថៃ ដែល​ក្នុង​នោះ យោធភូមិ​ភាគ​ទី​៥ បាន​ចូលរួម​ប្រជុំ គណៈកម្មាធិការ​ព្រំដែន ថ្នាក់​ភូមិភាគ​ជាមួយ​កងទ័ព​ភូមិភាគ​ទី​១ ថៃ​បាន​២៦​លើក​ជាមួយ​កងកម្លាំង​ការពារ ជាយ​ដែន ច​ន្ទ័​បូ​រី​ត្រា​ត បាន​ចំនួន​២១​លើក​។

ហើយ​គោលបំណង នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ឯកសារ​ពាក់ព័ន្ធ​ការងារ ព្រំដែន ដើម្បី​ពិភាក្សា​រក​ទិស​ដៅ​ដោះស្រាយ និង​រំលឹក​ឡើង​វិញ​នូវ​ភាព​រីក​ចម្រើន នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​ផ្សេង​ៗ ពាក់ព័ន្ធ​ទៅ​នឹង​សម្ព័ន្ធភាព​កងទ័ព និង​សន្តិសុខ តាម​ព្រំដែន​ដោយ​ពិចារណា​ក្នុង​ការ​កំណត់​ទស្សនវិស័យ​ក្នុង ក្រប​ខណ្ឌ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​។ នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ឯកសារ​ពាក់ព័ន្ធ​ការងារ​ព្រំដែន នា​ពេល​នោះ​ផង​ដែរ ក៏​មានការ​ចូលរួម​មតិ​ពី​បណ្តា​អង្គភាព និង​ក្រុមការងារ​ជំនាញ​ព្រំដែន​បាន​បញ្ជាក់ គ្រប់​សកម្មភាព​ការងារ​ដែល​បាន​អនុវត្តន៍​កន្លង​មក​លើ​កិច្ច​ការងារ​សហ​ការណ៍ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង ភូមិសាស្ត្រ​ទទួលខុសត្រូវ​បាន​ល្អ​ផង​ដែរ​។

មាន​ប្រសាសន៍​សំណេះសំណាល នា​ពេល​នោះ លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​បាន​កោតសរសើរ​ចំពោះ​ស្មារតី និង​សកម្មភាព​ការងារ​បំពេញភារកិច្ច​របស់​អស់លោក នាយទាហាន នាយទាហានរង ពល​ទាហាន ផ្នែក​ជំនាញ​ព្រំដែន​ដែល​កន្លង​មកនេះ បាន​ខិតខំ​យក​អស់កម្លាំង កាយ​ចិត្ត និង​ពុះពារ​គ្រប់ការ​លំបាក ទាំង​កិច្ច​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន ក៏​ដូច​ជា​ការងារ​សហ​ការណ៍​ជាមួយ​កងទ័ព​បណ្តា​ប្រទេស ជិតខាង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។ លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង បាន​បញ្ជាក់​ទៀត​ថា ភារកិច្ច ដ៏​មាន​សារសំខាន់ របស់​ការងារ​ជំនាញ​ព្រំដែន ត្រូវ​បង្កើន​ការ​ទំនាក់ទំនង​ក្នុង​ការ​ដោះស្រាយ បញ្ហា​ដែល​កើត​មាន​ឡើង បាន​យ៉ាង​ឆាប់រហ័ស និង​ចៀស​សវាង​មិន​ឲ្យ​មាន​ភាព​ទំនាស់​នៅ​កន្លែង​ណាមួយ ។

និង​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ សេដ្ឋកិច្ច ជីវភាព និង​ការ​រស់នៅ​របស់​ប្រជាជន​ទាំង​ពីរ​ប្រទេស​រួម នឹង​កិច្ចសហការ​ណ៍ រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​តាមដាន ការ​លប​លួច ការ​ជួញដូរ អាវុធ​ជាតិ​ផ្ទុះ តាម​បណ្តា​យ​ព្រំដែន នឹង​ដើម្បី​បញ្ចៀស​ពី​ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​ទាំង​អស់នោះ ក្នុង​ការ​ធ្វើ​ភេ​វរ​កម្ម​។ លោក​បាន​លើក​ឡើង​ថា កងទ័ព​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ប្រពៃណី​សេចក្តី​ថ្លៃថ្នូរ ស្មោះត្រង់​នឹង​ក្លាយជា​កម្លាំង​ពិត​របស់​ប្រទេស​ជាតិ​ដើម្បី​បុព្វហេតុ ការពារ​ជាតិ​មាតុភូមិ និង​អនុវត្តន៍​រាល់​បទបញ្ជា​សេចក្តីណែនាំ​របស់​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ពជើងគោក បាន​ដាក់​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ