ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួយ​គ្នា​ក្នុង​គ្រា​មានទុក្ខ ជា​វប្បធម៌​ចែករំលែក​របស់​ជនជាតិ​ខ្មែរ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មូលនិធិ​មនុស្សធម៌​អតីត​សិស្ស សាលា​បឋម​សិក្សា​វត្ត​បូព៌ នាំ​យក​អំណោយ​សម្បុរ​ជន ក្រៅប្រទេស ព្រមទាំង​សម្បុរ​សជន នៅ​ទីក្រុង​ភ្នំពេញ អតីត​សិស្ស​រួម​ជំនាន់ សាលា​បឋម​សិក្សា​វត្ត​បូព៌…

ខេត្តសៀមរាប ៖ មូលនិធិ​មនុស្សធម៌​អតីត​សិស្ស សាលា​បឋម​សិក្សា​វត្ត​បូព៌ នាំ​យក​អំណោយ​សម្បុរ​ជន ក្រៅប្រទេស ព្រមទាំង​សម្បុរ​សជន នៅ​ទីក្រុង​ភ្នំពេញ អតីត​សិស្ស​រួម​ជំនាន់ សាលា​បឋម​សិក្សា​វត្ត​បូព៌ បាន​នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជួបនឹង​គ្រោះ​ទឹកជំនន់ ចំនួន​២៣៩​គ្រួសារ ដែល​កំពុង​រស់នៅ​ក្នុងភូមិ​ចុង​ឃ្នៀស សង្កាត់​សៀមរាប ក្រុង​/ ខេត្តសៀមរាប នា​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ ២០១៨​។ ពិធី​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ រង​គ្រោះ​ដោយសារ​ទឹកជំនន់​នេះ គឺ​មានការ​ចូលរួម​របស់​លោក​អ្នកស្រី តូ​ម៉ូ​កុ កា​សា​ហ៉ា​រ៉ា ជា​ជនជាតិ​ជប៉ុន និង​លោក ឈាវ ហ៊ា នាយក​សាលា​វិចិត្រសិល្បៈ រួម​ទាំង​ចៅសង្កាត់​សៀមរាប កងកម្លាំង​សមត្ថកិច្ច ទាំង​២​ប្រភេទ ប៉ូលិស ,​ទាហាន និង​ប្រជា​ការពារ ព្រមទាំង​ប្រជាពលរដ្ឋ​សរុប​ចំនួន ២៥០​នាក់ ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ដែរ លោក ឈាវ ហ៊ា នាយក​សាលា​វិចិត្រសិល្បៈ​តូច បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គឺ​ម្តាយធម៌​របស់​លោក ជា​ជនជាតិ​ជប៉ុន និង​ជា​ម្ចាស់​សាលា វិចិត្រសិល្បៈ​តូច របស់​ជន​ជន​ជប៉ុន ដែល​បាន​មក​បង្រៀន​គូ​រូប និង ភាសា​ជប៉ុន​ដោយ​ឥត​គិតថ្លៃ នៅ​ក្នុង​ក្រុង​សៀមរាប ឈ្មោះ តូ ម៉ូ​កុ កា​សា​ហ៉ា​រ៉ា មាន​បំណង​ចង់​ចែក​ជូន ដល់​ប្រជាពលរដ្ឋ ត្រឹមតែ​តូចតាច​តាម​លទ្ធភាព​ប៉ុណ្ណោះ​។ ដោយ​បាន​មើលឃើញ​ពី ការ​ជួប​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ទឹកជំនន់ និង​ពលរដ្ឋ​ក្រីក្រ តែ​លោកស្រី​ក៏ បាន​អំពាវនាវ​ដល់​មិត្ត​អតីត​សិស្ស​រួម​ជំនាន់ និង​មិត្តភក្តិ​ក៏​មានការ​ជួយ​គាំទ្រ​នូវ​គម្រោង​នេះ ដោយ​ជួយ​ឧបត្ថម្ភ​អង្ករ​ជា​ហូរហែ ធ្វើ​ឲ្យ​មូលនិធិ​នេះ​បាន​នាំ​យក​អង្ករ​ទាំងនេះ ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ រហូត​ដល់​ទៅ​២៣៩​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​១០ គីឡូក្រាម​ផង​ដែរ​។

លោកស្រី បាន​បញ្ជាក់​ថា ចំពោះ​ស្ថានភាព​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នេះ គឺ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​បាន​ហក់​ឡើង​ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​ត្រូវ​បាន​លិចលង់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​សាងសង់​ខ្ទម​តូច​ៗ នៅ​លើ​ទីទួល​សុវត្ថិភាព ហើយដោយ​សារ​តែ​លោកស្រី ជាប់រវល់​ផ្លាស់​ប្តូរ​ទីតាំង​ស្នាក់​នៅ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ជួប​បញ្ហា និង​ខ្វះខាត​ស្បៀងអាហារ ដោយ​ពុំ​បាន​ទៅ​នេសាទ​ត្រី ដើម្បី​រក​ចំណូល​ជួយ​ជីវភាព​គ្រួសារ​។ លោកស្រី តូ ម៉ូ​កុ កា​សា​ហ៉ា​រ៉ា បាន​មាន​ប្រសាសន៍​បន្ថែម​ថា លោកស្រី​នឹង​បន្តសកម្មភាព​មនុស្សធម៌​នេះ​ទៀត ដោយ​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ពី​ប្រទេស​ជប៉ុន រួម​ទាំង​ថវិការ​របស់​រី​បុ​ប្ឋា​ផង​ដែរ សម្រាប់​ការងារ​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​។

រីឯ​លោក ចៅសង្កាត់​សៀមរាប បាន​ថ្លែងអំណរគុណ ចំពោះ​សម្បុរ​ជន​របស់ មូលនិធិ​មនុស្សធម៌​អតីត​សិស្ស​រួម​ជំនាន់ សាលា​បឋម​សិក្សា​វត្ត​បូព៌ និង​សម្បុរ​ជន ជិត​ឆ្ងាយ​ដែល​បាន ជួយ​ដល់​ប្រជាពលរដ្ឋ​របស់​យើងខ្ញុំ ដែល​កំពុង​តែ​ជួប​ការ​លំបាក ខ្វះខាត​ដោយសារ​ទឹកជំនន់​លិចលង់​លំនៅ​ដ្ឋា​ន និង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​មានការ ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់ ក្មេង​ៗ និង​ទ្រព្យសម្បត្តិ​ទាំងឡាយ​កុំ​ឲ្យ​មានការ​បាត់បង​ក្នុង​រដូវ​ទឹកជំនន់​នេះ ជា​ពិសេស​ពិសារ​អាហារ ត្រូវ​មាន​អនាម័យ សម្រាក​ក្នុង​មុង ចៀសវាង​កើត​ជំងឺ​តាម​មក​ពី​ទឹកជំនន់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ