ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរជីវិតជាងធ្វើ​ផ្ទះ ជួបគ្រោះអកុសល​ស្លាប​់យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជាង​ផ្ទះ​វ័យ​ចំណាស់​ម្នាក់​បាន​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​អ្នក​ភូមិ ស្រាប់តែ​ជួប​គ្រោះថ្នាក់​នៅ​ពេល​លើក​ទ.​ទឹក​ឡើង​លើដំបូល​ប៉ះ​ខ្សែភ្លើង​ស្រាត​ដែល​គេ​រាយ​នៅ​មុខ​ផ្ទះ បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ជន្លង់ម្លូ ឃុំ​ព្រៃ​រំដួល…

ខេត្តកំពង់ស្ពឺ ៖ ជាង​ផ្ទះ​វ័យ​ចំណាស់​ម្នាក់​បាន​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​អ្នក​ភូមិ ស្រាប់តែ​ជួប​គ្រោះថ្នាក់​នៅ​ពេល​លើក​ទ.​ទឹក​ឡើង​លើដំបូល​ប៉ះ​ខ្សែភ្លើង​ស្រាត​ដែល​គេ​រាយ​នៅ​មុខ​ផ្ទះ បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ជន្លង់ម្លូ ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឡុ​ង ឌឿ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​ជាង​ផ្ទះ រស់នៅ​ភូមិ​ព្រៃ​រមៀត ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​ប៉ុន តូច ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជួល​ជន​រង​គ្រោះ​ឲ្យ​មក​ធ្វើ​ផ្ទះ​ឲ្យ​គាត់ ខណៈ​ពេល​កំពុង​តែ​ធ្វើ​ផ្ទះ​នោះ ជន​រង​គ្រោះ​បាន​លើក​ទ​.​ទឹក​ដើម្បី​ចាប់​ភ្ជាប់​លើដំបូល​ផ្ទះ ស្រាប់តែ​ចៃដន្យ​អាក្រក់ ទ.ទឹកបាន​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត ដែល​គេ​រាយ​លើ​បង្គោល​នៅ​ខាង​មុខ​ផ្ទះ​គាត់ បណ្តាល​ឲ្យ​ឆក់​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ដំបូល​កម្ពស់​៦​ម៉ែត្រ មក​ដល់​ដី​ស្លាប់​ភ្លាម​នៅនឹង​​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឲ្យ​ចុះ​មក​ពិនិត្យ​សព ហើយ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​សព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ