ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដោះ​លែង​អតីត​នាយក​រដ្ឋមន្ត្រី

5 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ តុលាការ​ប៉ា​គី​ស្ថាន​មួយ​ទើប​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង​ក្រោម​ការ​បង់ប្រាក់​ធានា អតីត​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​ណា​វ៉ាស់​សារី​ហ្វ រួច​កូនស្រី​និង​កូនប្រសា​ប្រុស​របស់​លោក​ក៏​ដោះ​លែង​ដែរ​។ លោក​ណា​វ៉ាស់​សារី​ហ្វ​ទទួល​ការ​កាត់់ទោស​និង​ដាក់គុក​កាលពី​ឆ្នាំទៅ​មិ​ញ​ពី​បទ​ពុក​រលួយ​។​ក្រោយ​ការ​ប្រកាស​ពី​សេចក្ដី​សម្រេចចិត្ត​នោះ សកម្មជន​គណបក្ស​សម្ព័ន្ធ​អ៊ិ​ស្លា​ម​ប៉ា​គី​ស្ថាន​ជា​គណបក្ស​របស់​លោក​សារី​ហ្វ ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ស្រែក​ពាក្យពេចន៍​ទាំងឡាយ​អបអរសាទរ​ចំពោះ​មនុស្ស​ដែល​មាន​រហ្សនាម​ថា តោ​បញ្ចា​ប​រូប​នេះ​។ លោក​អា​ហ៍​សាន់​អី​ុ​កបាល់…

ប្រទេស​ប៉ា​គី​ស្ថាន ៖ តុលាការ​ប៉ា​គី​ស្ថាន​មួយ​ទើប​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង​ក្រោម​ការ​បង់ប្រាក់​ធានា អតីត​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​ណា​វ៉ាស់​សារី​ហ្វ រួច​កូនស្រី​និង​កូនប្រសា​ប្រុស​របស់​លោក​ក៏​ដោះ​លែង​ដែរ​។

លោក​ណា​វ៉ាស់​សារី​ហ្វ​ទទួល​ការ​កាត់់ទោស​និង​ដាក់គុក​កាលពី​ឆ្នាំទៅ​មិ​ញ​ពី​បទ​ពុក​រលួយ​។​ក្រោយ​ការ​ប្រកាស​ពី​សេចក្ដី​សម្រេចចិត្ត​នោះ សកម្មជន​គណបក្ស​សម្ព័ន្ធ​អ៊ិ​ស្លា​ម​ប៉ា​គី​ស្ថាន​ជា​គណបក្ស​របស់​លោក​សារី​ហ្វ ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ស្រែក​ពាក្យពេចន៍​ទាំងឡាយ​អបអរសាទរ​ចំពោះ​មនុស្ស​ដែល​មាន​រហ្សនាម​ថា តោ​បញ្ចា​ប​រូប​នេះ​។

លោក​អា​ហ៍​សាន់​អី​ុ​កបាល់ អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​ប៉ា​គី​ស្ថាន​បាន​បញ្ចេញ​ប្រតិកម្ម​ថា ការ​សម្រេច​នោះ​បង្ហាញ​ពី​ជ័យជម្នះ​ដ៏​ធំ​មួយ​។​រាល់​ការ​ចោទប្រកាន់​ប្រឆាំង​លោក​ណា​វ៉ាស់​សារី​ហ្វ កូនស្រី​និង​កូនប្រសា​លោក ពុំ​មាន​មូលដ្ឋាន​ណាមួយ ហើយ​អ្វី​ៗ​វា​សុទ្ធតែ​ក្នុង​ទិស​ដៅ​នយោបាយ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ