ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​មក​ចាប់ដក​ដូច​ស្ពៃ តែ​ស្ពៃ​មិន​ព្រម​…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យោង​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ស្ថិត​នៅ​ក្នុងភូមិ​តា ង៉ែ​ន​ក្រោម…

ខេត្ត​ប៉ៃលិន ៖ យោង​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ស្ថិត​នៅ​ក្នុងភូមិ​តា ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​ហេតុការណ៍​ដ៏​គួរ​ឱ្យ​ហួស​ចិត្ត​​មួយ ខណៈ​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ កំពុង​តែ​ធ្វើការ​សុខ​ៗ ស្រាប់តែ​ខាង​មន្ត្រី​នៃ​មន្ទីរ​សុរិយោដី​ខេត្ត​ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក ហ៊ី ប៊ុ​ន​ហៀ​ប ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុ​វិ​យោ​ដី​ខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ដើម្បី​បិទ​បញ្ជី និង​បម្រុង​ដកហូត​ត្រា​ពី​លោក សែ​ម សុ​ខន ដែល​ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ។

តែ​លោក​មិន​ទាន់​ប្រគល់​ត្រា​ឱ្យ​ភ្លាម​ៗ​ទេ ព្រោះ​រឿង​នេះ បាន​កើតឡើង​ដោយ​តក់​ក្រហល់​​ពេក មិន​អាច​ទទួលយក​បាន ។ ម្យ៉ាងទៀត​លោក​ជាប់​បង្ហើយ​ឯកសារ​ដែល​នៅ​ចាស់​មិន​ទាន់​រួច រង់ចាំ​មួយ​រយៈ​ខ្លី​សិន ទើប​លោក​ព្រម​ប្រគល់​ឱ្យ ពេល​មានការ​ប្រកាស​តែងតាំង​អ្នក​ថ្មី ។

ប្រភព​ព័ត៌មាន​ពី​លោក សែ​ម សុ​ខន ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ​បាន​ឱ្យ​ដឹង​ថា តាម​ច្បាប់​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល ការ​ដកហូត​មន្ត្រី​ការិយាល័យ​ជុំវិញ​ស្រុក ត្រូវ​តែ​មានការ​កោះ​ប្រជុំ​ពី​ថ្នាក់​ក្រុមប្រឹក្សា​ស្រុក និង​អភិបាលស្រុក​ជា​មុន​សិន ហើយ​​ស្នើ​សុំ​ទៅ​ខាង​មន្ទីរ​សុរិយោដី​ខេត្ត ដោយ​ខាង​ប្រធាន​មន្ទីរ​ស្តីទី​ត្រូវ​កោះហៅ​អនុ​ប្រធាន​មន្ទីរ ប្រធាន​ការិយាល័យ​រដ្ឋបាល រួច​ធ្វើការ​ណែនាំ​វាយតម្លៃ​ចំនួន​៣​ដង ទើប​ផ្ញើរ​បន្ត​ទៅ​រដ្ឋបាល​ខេត្ត ដើម្បី​ដកហូត​សុំ​ធ្វើការ​ផ្លាស់​ប្តូរ​មន្ត្រី​រូប​នោះ ។

តែ​រឿង​របស់​លោក​មិន​មានការ​ប្រជុំ​ក្រុមប្រឹក្សា​ស្រុក មិន​មានការ​កោះហៅ​របស់​មន្ទីរ​សុរិ​យោដី​ខេត្ត​មក​អប់រំ​សោះ ស្រាប់តែ​នៅ​អង្គុយ​ធ្វើការ​សុខ​ៗ ឃើញ​មាន​មន្ត្រី​សុរិយោដី​ជា​ច្រើន​រូប​ចូល​ទៅ​សុំ​ឱ្យ​លោក​បិទ​បញ្ជី និង​សុំ​ត្រា​ការិយាល័យ​យក​ទៅ​គ្រប់គ្រង​វិញ ។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ