ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់ហើយនៅមិនធ្វើតាម មានអីឆ្មក់ម្តងទើបដឹង!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទូហ្គេមបាញ់ត្រី និងទូហ្គេមប៊ៀដែលច្បាប់បានហាមឃាត់ត្រូវបានកម្លាំងប្រជាការពារដឹកនាំដោយ លោកចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ និងលោក គឹម វុត្ថា…

រាជធានីភ្នំពេញ ៖ ទូហ្គេមបាញ់ត្រី និងទូហ្គេមប៊ៀដែលច្បាប់បានហាមឃាត់ត្រូវបានកម្លាំងប្រជាការពារដឹកនាំដោយ លោកចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ និងលោក គឹម វុត្ថា ប្រធានប្រជាការពារបានឆ្មក់ចូលបង្ក្រាបក្នុងផ្សារប្លាហ្សា ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ៦៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញានេះ ។

លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញបានឲ្យដឹងថា យោងតាមបទបញ្ជាលោកអភិបាលខណ្ឌដូនពេញដាក់ចេញឲ្យកម្លាំងប្រជាការពារត្រូវតែសហការណ៍ជាមួយប្រជាជនល្អ និងអាជ្ញាធរសង្កាត់ក្តាប់ឲ្យបានរាល់ទីតាំងលួចលាក់ដាក់ទូហ្គេមប្រភេទល្បែងស៊ីសងក្នុងភូមិសាស្ត្រខណ្ឌ ហើយត្រូវបង្ក្រាបឲ្យដូចភ្លៀងរលឹម ស្របតាមពាក្យស្លោក «ភូមិ ឃុំមានសុវត្ថិភាព»  ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែកញ្ញានេះកម្លាំងប្រជាការពារដឹកនាំដោយលោកចាប ឌីណា បានចុះបង្ក្រាបទូហ្គេមប្រភេទល្បែងស៊ីសង នៅក្នុងផ្សារប្លាហ្សា មានទីតាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលជាលទ្ធផលដកហូតទូហ្គេមបាញ់ត្រីចំនួន៧ទូ និងទូហ្គេមប្រភេទប៊ៀចំនួន៣ទូ សរុបចំនួន១០ទូ ។

លោកប្រធានប្រជាការពារបានរំលឹកថា នាពេលកន្លងមកអាជ្ញាធរខណ្ឌដូនពេញបានចុះបង្ក្រាបទីតាំងលួចលាក់ បើកទូហ្គេមបាញ់ត្រី និងទូប៊ៀជាប្រចាំ និងបានធ្វើការផ្សព្វផ្សាយតាម សង្កាត់ទាំង១១ ឲ្យបញ្ឈប់ជាបន្ទាន់ រាល់ល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួន និងនាំគ្នាលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ