ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! កាន់​ប៉័ងតោមកបបួលម្ចាស់​ផ្ទះកា.ប់​គ្នា​ទៀត​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ បាន​យក​ដុំ​ថ្ម​ដេញ​គប់ និង​យក​កាំបិត​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ​។ ហេតុការណ៍​គួរ​អោយ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ ថ្ងៃ​ទី​១៩ កញ្ញា ២០១៨…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ បាន​យក​ដុំ​ថ្ម​ដេញ​គប់ និង​យក​កាំបិត​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ​។ ហេតុការណ៍​គួរ​អោយ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ ថ្ងៃ​ទី​១៩ កញ្ញា ២០១៨ វេ​លា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​ចំនួន​២​នាក់ ទី​១-​ឈ្មោះ​ឃឹម សុភ​ក្រា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួងផែនការ ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ​សឿ​ន សេង​លី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រកស៊ី​ដឹក​ដី ទីលំនៅ​ភូមិ​ជ្រៃ​រយោង ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ឈុ​ន ធា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​អធិការ​បាន​បញ្ជាក់​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ពេល​ដែល​ជន​រង​គ្រោះ​ទី​១​កំពុង​តែ​លក់ដូរ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ជិត​ទីនោះ​ក្នុង​សភាព​បែក​ថ្នាំ រួច​ហើយ​បាន​ដើរ​កាន់​កាំបិត​ប៉័ង​តោ​មក​បបួល​ជន​រង​គ្រោះ​កាប់​គ្នា តែ​ជន​រង​គ្រោះ​មិន​តបត​ទេ ក៏​ស្រាប់តែ​ជនសង្ស័យ​បាន​យក​កាំបិត​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់មក ជនសង្ស័យ​បាន​ដើរ​ចេញ​មក​ដល់​ផ្លូវ​វិញ​បានឃើញ​រថយន្ត​របស់​ជន​រង​គ្រោះ​ទី​២ បើក​មក​ដល់​ភ្លាម ជនសង្ស័យ​បាន​កាន់​កាំបិត​ឈរ​កាក់​ពីមុខ​ហើយ​បាន​កាប់​ទៅ​លើ​គំរប​ម៉ាស៊ីនរថយន្ត​មួយ​កាំបិត និង​បាន​យក​ដុំឥដ្ឋ​តាន់​គប់ បណ្តាល​ឲ្យ​រថយន្ត​រង​កា​ខូចខាត​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ ខ្លួន​ជនល្មើស​រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ