ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសត់​ម្ល៉េះ​…​ឡានទឹក​ទាន់​ហើយ បែរជា​ខូច​ប្រព័ន្ធ​បា.ញ់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឃ្លាំង​កែ​ច្នៃ​និង​ស្តុក​កៅស៊ូ​ក្រែប​មួយ​កន្លែង ត្រូវ​ព្រះ​អគ្គី​ឆេះ​អស់ទាំង​ស្រុង​ ដោយសារ​ចំហេះ​ធ្លាយ​ចេញពី​ឡ​ចំហុយ ។ ហេតុការណ៍​អគ្គិភ័យ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ស្ថិត​នៅ​ភូមិ​ប៉ា​ឡែ…

ខេត្តរតនគិរី ៖ ឃ្លាំង​កែ​ច្នៃ​និង​ស្តុក​កៅស៊ូ​ក្រែប​មួយ​កន្លែង ត្រូវ​ព្រះ​អគ្គី​ឆេះ​អស់ទាំង​ស្រុង​ ដោយសារ​ចំហេះ​ធ្លាយ​ចេញពី​ឡ​ចំហុយ ។ ហេតុការណ៍​អគ្គិភ័យ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ស្ថិត​នៅ​ភូមិ​ប៉ា​ឡែ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ។

ប្រភព​ពី​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ទីតាំង​ដែល​ត្រូវ​ភើ្ល​ង​ឆេះ​នោះ​ ជា​ឃ្លាំង​កែ​ច្នៃ​និង​ស្តុក​កៅស៊ូ​របស់​លោក ហ៊
នឿ​ន ដែល​បាន​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន Cam Popular Plantation Co.TLD ជា​ក្រុម​ហុ​៊​ន​ឥណ្ឌា​ផលិត​កៅស៊ូ​ក្រែប ។

ក្នុង​ហេតុការណ៍​នេះ​ បណ្តាល​ឱ្យ​មានការ​ខូចខាត​ទាំងស្រុង ​រួម​មាន​ឃ្លាំង​ធំ​មួយ ទំហំ​ទទឹង​៣០​ម៉ែត្រ បណ្តោយ​​៤០​ម៉ែត្រ​ ធ្វើ​អំពី​បេតុង​ប្រក់ស​ង្ក័​សី ។ ចំណែក​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​ទំហំ​១៥​ម៉ែត្រ​ គុណ​៤០​ម៉ែត្រ​ចំនួន​១​ខ្នង ស្មើ​១០​បន្ទប់ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ឆេះ​ពាក់កណ្តាល ។ ក្នុង​នោះ​ មាន​គ្រែ​៣ សា​ឡុ​ង​១​ឈុត តុ​វែង​៤​សន្លឹក កៅស៊ូ​ចំនួន​១៤​តោន និង​ឧបករណ៍​ផលិត​ជ័រ​ក្រែប​ផង​ដែរ ។ ទោះបីជា​បែប​នេះ​ក្តី ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ ។

បាន​កត់​សម្គាល់ថា ខណៈ​ពេល​ភ្លើង​កំពុង​ឆេះ​ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ស្រុក​អណ្តូង​មាស​មួយ​គ្រឿង​ មក​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​ដូច​ជា​ចង្រៃ​ពេក ពេល​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ខូច​ប្រព័ន្ធ​ បញ្ជា​មិន​អាច​ប្រើ​ការ​បាន​ឡើយ ។

ជាមួយ​គ្នា​នោះ ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ មក​ពី​ស្រុក​បរ​កែវ ក៏​មក​ជួយ​អន្តរាគមន៍​ដែរ ដោយ​ប្រើប្រាស់​អស់​ទឹក​៦​ជើង ។ ទោះជា​បែប​នេះ​ក៏​ដោយ ការ​ឆេះ​កៅស៊ូ​មិន​អាច​ពន្លត់​បាន​តាម​បំណង​ឡើយ ​គឺ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ