ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ការ​យឺតយ៉ាវ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ខូច​គ្រឿងចក្រ និង​ការ​ពិបាក​ចូល​ទៅ​ដល់ទី​លាន​សំរាម​របស់​រថយន្ត​ដឹក​ជញ្ជូន លោក ទួន ស៊ី​ផេង ប្រធាន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ខូច​គ្រឿងចក្រ និង​ការ​ពិបាក​ចូល​ទៅ​ដល់ទី​លាន​សំរាម​របស់​រថយន្ត​ដឹក​ជញ្ជូន លោក ទួន ស៊ី​ផេង ប្រធាន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា បានឱ្យ​ដឹង​ថា ភាពយឺត​យ៉ាវ​នៃ​ការ​ប្រមូល​សំរាម​នៅ​តាម​ទី​សាធារណៈ និង​តាម​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គឺ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើ​ឱ្យ​ពិបាក​ដល់​រថយន្ត​ដឹក​ចូល​ទីលាន​ចាក់សម្រាម​គួប​ផ្សំ​គ្រឿងចក្រ​នៅ​ទីនោះ​ខូច​ច្រើន លោក​បាន​សុំ​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ចំពោះ​ការ​យឺតយ៉ាវ​នៃ​ការ​ប្រមូល​សំរាម​នេះ ។

ចំណែក​លោក មេ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​រក​ដំណោះស្រាយ​ដូច​ជា​ការ​ជួល​គ្រឿងចក្រ និង​ធ្វើការ​ឈូស​ឆាយ​ផ្លូវ​ដើម្បី​ឱ្យ​រថយន្ត​ដឹក​ជញ្ជូន​សំរាម​ចូល​ទៅ​ដល់ទី​លាន​គំនរ​សំរាម ខណៈ​អាជ្ញាធរ​កំពុង​ស្វែងរក​ទីតាំង​ជីករណ្តៅ​ដី​បន្ថែម​ទៀត​នៅ​ជាយក្រុង​ដើម្បី​ប្រមូល​សំរាម​យក​ទៅ​ចាក់ចោល ។

រីឯ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ស្នើ​គ្រប់​ភាគី​ទាំងអស់​រួម​ទាំង​ម្ចាស់​អាជីវកម្ម អាជីវករ​នៅ​តាម​ផ្សារ​នានា សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ និង​កន្លែង​កម្សាន្ត​នានា​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​សំណល់​សំរាម​ដែល​ខ្លួន​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន​សាធារណៈ ក៏​ដូច​ជា​ចូលរួម​ទប់ស្កាត់​ការ​បំពុលបរិស្ថាន ទឹក ដី ខ្យល់ ដែល​បណ្តាល​មក​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប៉ាន់​ប្រមាណ​ថា សំរាម​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ផលិត​ក្នុង​មួយ​ថ្ងៃ​កើនឡើង​ដល់​២៧០០​តោន​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ