ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការបង្ក្រាបយ៉ាងជោគជ័យ​ពី​ស្រុកសៀមបូក នាំ​មក​ដល់កំពង់សាឡាង​​ស្ទឹងត្រែង​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ឈើ​ប្រភេទ​លេខ​១ តែ​មិន​នៅ​ទាន់​ដឹង​ចំនួន​ច្បាស់ ត្រូវ​បាន​រឹបអូស​យក​មក​វិញ ដោយ​កម្លាំង​ចម្រុះ​ រួម​មាន​រដ្ឋបាល​ព្រៃឈើ កងរាជអាវុធហត្ថ យោធា…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ឈើ​ប្រភេទ​លេខ​១ តែ​មិន​នៅ​ទាន់​ដឹង​ចំនួន​ច្បាស់ ត្រូវ​បាន​រឹបអូស​យក​មក​វិញ ដោយ​កម្លាំង​ចម្រុះ​ រួម​មាន​រដ្ឋបាល​ព្រៃឈើ កងរាជអាវុធហត្ថ យោធា និង​នគរ​បាលធ្វើការ​បង្ក្រាប​ក្នុងស្រុក​សៀម​បូក ហើយ​នាំ​មក​ដល់​កំពង់​សាឡា​ង​ខេត្ត​ស្ទឹងត្រែង នា​សៀ​ល​ថ្ងៃ​ទី​២០ កញ្ញា នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​របស់​អាជ្ញាធ​ខេត្តស្ទឹងត្រែង គឺ​ក្រោយ​ដាក់​បញ្ជា​យ៉ាង​តឹង​រឹង​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដាក់​ពង្រាយ​គោលដៅ​សំខាន់​ៗ តាម​បណ្តោយ​ផ្លូវជាតិ និង​ផ្លូវទឹក
ដើម្បី​​បង្ក្រាប ។

ជាក់ស្តែង ​កាល​​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២០ កញ្ញា ក៏​បាន​ប្រទះ​ទូក​អេ​វ​បំពាក់​ម៉ា​សី​ុ​ន​មួយ​គ្រឿងផ្ទុក​ឈើ​អារ​សន្លឹក​ពេញ​ទូក ទើប​សម្រេច​បង្ក្រាប​និង​រឹបអូស​តែ​ម្តង​។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ