ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យក្លិបកម្សាន្ត និងកន្លែងកម្សាន្តសប្បាយ១០​ទីតាំង ខណៈ២៣៩៨​កន្លែងបិទសេចក្តីប្រកាស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​អះអាង​ថា មូលដ្ឋាន​អាជីវកម្ម​មួយ​ចំនួន​ងាយ​នឹង​កើត​មាន​បទល្មើស​ផ្សេង​ៗ​ដូច្នេះ​សមត្ថកិច្ច​នឹង​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​អាជីវកម្ម ព្រមទាំង​បិទ​សេចក្តី​ប្រកាស​ចំនួន​២៣៩៨​កន្លែង រាប់​ទាំង​ផ្ទះសំណាក់ និង​ខុន​ដូរ​ផង​ដែរ ដើម្បី​អប់រំ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ។…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​អះអាង​ថា មូលដ្ឋាន​អាជីវកម្ម​មួយ​ចំនួន​ងាយ​នឹង​កើត​មាន​បទល្មើស​ផ្សេង​ៗ​ដូច្នេះ​សមត្ថកិច្ច​នឹង​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​អាជីវកម្ម ព្រមទាំង​បិទ​សេចក្តី​ប្រកាស​ចំនួន​២៣៩៨​កន្លែង រាប់​ទាំង​ផ្ទះសំណាក់ និង​ខុន​ដូរ​ផង​ដែរ ដើម្បី​អប់រំ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ។

ក្នុង​កិច្ចប្រជុំ​ស្តី​ពី​វិធានការ​លុប​បំបាត់​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​សាលា​រាជ​ធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ លោកនាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខា​ធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​បញ្ហា​គ្រឿងញៀន​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​នៅឡើយ​នោះ​សមត្ថកិច្ច​គ្រប់​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​លើ​បញ្ហា​គ្រឿង​ញៀន​ដោយ​បាន​ដាក់​ចេញ​ជា​ផែនការ​សកម្មភាព​ជា​បន្តបន្ទាប់​ផង​ដែរ ។

ជាក់ស្តែង​សម្រាប់​ពេល​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​ចម្រុះ​នឹង​ចុះ​ត្រួតពិនិត្យ​លើ​បញ្ហា​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​កន្លែង​សប្បាយភាព​ប្រមាណ​១០​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​ទីតាំង​ទាំងនោះ​សមត្ថកិច្ច និង​អាជ្ញាធរ​ចូល​មិន​ទាន់​ដល់ ។

លោក​បន្ត​ថា ការ​បង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញា​ធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿង សំដៅ​ធ្វើ​យ៉ាងណា​រក្សា​បរិស្ថាន​សន្តិសុខ​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​មិន​ឲ្យ​មានការ​នាំ​ចូល​នូវ​រុក្ខជាតិ​ញៀន​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ទាំងអស់​ត្រូវ​តែ​ពង្រឹង​មូល​ដ្ឋាន​​របស់​ខ្លួន​ឡើង​វិញ ដោយហេតុ​ថា គ្រឿងញៀន​វា​បាន​ហូរ​ទៅ​ដល់​មូលដ្ឋាន​ភូមិ​ទៅ​ហើយ ហើយ​​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ដែល​យើង​មិន​ទាន់​ចូល​ទៅ​ដល់ ពិសេស​​ក្លឹ​ប​កំសាន្ត និង​ទីកន្លែង​សប្បាយ ដោយ​យើង​បាន​កំណាត់​ទីតាំង​ចំនួន​១០​កន្លែង​រួច​ហើយ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជា​ពិសេស​អាជ្ញាធរ​ខណ្ឌ សង្កាត់ តែបើ​ធ្វើ​មិន​បាន​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ដើម្បី​ចាត់តាំង​អនុវត្ត​ការងារ​នេះ​បន្ត ។

លោក​បន្ត​ថា មូលដ្ឋាន​អាជីវកម្ម​ងាយ​នឹង​កើត​បទល្មើស​ណាស់ ដូច្នេះ​យើង​ត្រូវ​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​អាជីវកម្ម​លើ​បញ្ហា​គ្រឿងញៀន​នេះ ហើយ​យើង​ក៏​នឹង​ធ្វើការ​បិទ​សេចក្តី​ប្រកាស​ចំនួន​២៣៩៨​កន្លែង​ផង​ដែរ​ដែល​មាន​ទាំង​ផ្ទះសំណាក់ និង​ខុន​ដូរ​ផង​ដែរ ។

អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុវត្ត​ឲ្យ​បានជា​គំរូ​មុនគេ ជា​ពិសេស​វិធានការ​ចាប់​ពិនិត្យ​មើល​ទឹកនោម ចំពោះ​ប្រើប្រាស់​ថ្នាំ​គ្រវី នៅ​តាម​ក្លឹ​ប​បន្ទាប់​មក​ក្រុងព្រះសីហនុ និង​សៀមរាប​បើ​មាន​បញ្ហា​នៅ​កន្លែង​ណា​អាជ្ញាធរ​នៅ​ទី​នោះ​​ជា​អ្នក​ទទួលខុសត្រូវ តែបើ​ទីតាំង​ណា​ធ្វើ​ខុស​ពី​ការ​ណែនាំ​យើង​មាន​សិទ្ធិ​ក្នុង​ការ​បិទ​ទីតាំង​នោះ​តែ​ម្តង ។

ចំណែក​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​ង​នរ​គ​បាល​ជាតិ​បាន​លើក​ឡើង និង​ជម្រុញ​ឲ្យ​សមត្ថកិច្ច​បន្ត​អនុវត្ត​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ស្រប​តាម​ការ​ដាក់​ចេញ​របស់​រាជរដ្ឋាភិបាល ។ ចំពោះ​ការ​ចុះ​ពិនិត្យ​ក្នុង​ក្លឹ​ប​និង​កន្លែង​សប្បាយភាព​នានា​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន​នេះ បើ​យើង​គិត​ពី​ទីតាំង​នោះ​ជា​របស់​នរណា យើង​អនុវត្ត​ការងារ​នេះ​មិនកើត​នោះ​ទេ គឺ​ដាច់ខាត​ត្រូវ​តែ​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ល្អ ហើយ​បើ​មាន​នរណា​មក​រារាំង​យើង​អនុវត្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ