ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីយប់អត់អី លុះជិត​ភ្លឺ​ផ្អើល​ពេញសណ្ឋាគារ​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​កំពុង​សម្រាក​ជាមួយ​ក្រុម​គ្រួសារ នៅ​បន្ទប់​លេខ​៣០៣ ជាន់​ទី​៣ ក្នុង​សណ្ឋាគារ​ក្អម ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលោក​ណឺ​យ ស្រាប់តែ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ បណ្តាល​ឱ្យ​ដាច់​ស​រ​សៃ​ឈាម​ក្នុង​ខួរក្បាល​ស្លាប់​ភ្លាម​ៗ នេះ​បើ​តាម​សម្តី​របស់​សមត្ថកិច្ច​ជំនាញ​ឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២០…

ខេត្តសៀមរាប ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​កំពុង​សម្រាក​ជាមួយ​ក្រុម​គ្រួសារ នៅ​បន្ទប់​លេខ​៣០៣ ជាន់​ទី​៣ ក្នុង​សណ្ឋាគារ​ក្អម ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលោក​ណឺ​យ ស្រាប់តែ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ បណ្តាល​ឱ្យ​ដាច់​ស​រ​សៃ​ឈាម​ក្នុង​ខួរក្បាល​ស្លាប់​ភ្លាម​ៗ នេះ​បើ​តាម​សម្តី​របស់​សមត្ថកិច្ច​ជំនាញ​ឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ខេត្តសៀមរាប ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ បូ​យ ថា​ញ់​ហ្វឿ​ង ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ B7734946 ជា​ភ្ញៀវ​ទេសចរ​ចូល​មក​តាម​ច្រក​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ចូល​មក​សំរាក​នៅ​ក្នុង​សណ្ឋាគារ​ក្អម ជាមួយ​ក្រុម​គ្រួសារ ហើយ​បាន​ស្លាប់​នៅ​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​។

បើ​តាម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​អ្នកគ្រប់គ្រង​សណ្ឋាគារ​ក្អម បាន​រាយការណ៍​តាម​ទូរស័ព្ទ​មក​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​សាលា​កំរើក​ថា មាន​ករណី​មនុស្ស​ដេក​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ បន្ទាប់​ពី​ក្រុម​គ្រួ​សារបាន​មក​ប្រាប់​បុគ្គលិក ។

ពេល​នោះ​កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​រាយការណ៍​បន្ត​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ក្រុង និង​លោកគ្រូ​ពេទ្យ​ដើម្បី​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​លើ​សព សមត្ថកិច្ច​ជំនាញ​ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ។ ក្រោយ​ការ​ពិនិត្យ​លើ​ខ្លួន​ជន​រង​គ្រោះ​រួច​មក លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆ ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការខេត្ត​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បណ្តាល​ឱ្យ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួ​ក្បាល​ប្រាកដ​មែន​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះជា​ជនជាតិ​វៀតណាម ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​រាជធានី​ភ្នំពេញ ព្រមទាំង​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ស្រុក​កំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ