ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ ភ្ញៀវ​ដំបូង​គេ​ធ្វើ​ដំណើរ​ទេសចរ​ទៅ​ឋាន​ព្រះ​ចន្ទ​ជា​នរណា អាច​ជា​…

5 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​ជប៉ុន Yusaku Maezawa បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​ជប៉ុន Yusaku Maezawa បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ តាម​រយៈ​យាន​អវកាស​របស់​ក្រុមហ៊ុន SpaceX ដែល​មាន Elon Musk ជា​ស្ថាបនិក​។ លោក​នឹង​អញ្ជើញ​​មនុស្ស​៦​ទៅ​៨​នាក់​ទៅ​ជាមួយ​លោក ដែល​ក្នុង​នោះ​មាន សិល្បករ ស្ថាបត្យករ រចនា​ករ និង​អ្នក​ដែល​មានគំនិត​ច្នៃប្រឌិត​ផ្សេង​ទៀត សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ភព​រយៈពេល​មួ​យស​ប្តា​ហ៍​។

ស្ថាបនិក​ក្រុមហ៊ុន លោក Elon Musk បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ នៅ​ទីស្នាក់ការ​កណ្តាល នា Los Angeles ថា យានអវកាស Big Falcon របស់ SpaceX នឹង​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២៣​។

លោក​មហាសេដ្ឋី Maezawa អាយុ​៤២​ឆ្នាំ ចង់​ឲ្យ​អ្នក​ដែល​ទៅ​ជាមួយ​លោក អាច​ឃើញ​ព្រះ​ចន្ទ​ផ្ទាល់​នឹង​ភ្នែក​កាន់តែ​ជិត ហើយ​ឃើញ​ពិភពលោក​ពី​ចម្ងាយ ដើម្បី​គិត​ឲ្យ​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​។

លោក Musk បាន​ប្រាប់​ថា សហគ្រិន ដែល​ជា​ស្ថាបនិក​របស់​វេ​ប​សាយ​លក់រាយ​ជប៉ុន នឹង​ជះ​លុយ​ជា​ច្រើន​លើ​ការ​ធ្វើ​ដំណើរ​មួយ​នេះ​។ តែ​លោក​មិន​បាន​ប្រាប់​ថា លុយ​ចំនួន​ប៉ុន្មាន​នោះ​ទេ​។

នៅ​ពេល​អ្នកកាសែត​ធ្វើការ​សម្ភាសន៍ មហាសេដ្ឋី Maezawa ពី​មនុស្ស​ដែល​លោក​នឹង​អញ្ជើញ​ទៅ​ជាមួយ លោក​បាន​ប្រាប់​ថា ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោក Musk ផ្ទាល់​តែ​ម្តង​។ ក្រៅពី​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា នរណា​ទៀត​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មកនេះ ក្រុមហ៊ុន SpaceX របស់​លោក Elon Musk បាន​បង្ហោះ​​រថយន្ត​មួយ​គ្រឿង​ទៅ​ក្រៅ​ភព ដែល​ពេល​នេះ​កំពុង​អណ្តែតអណ្តូង​លើ​អាកាស​។

រថយន្ត​នោះ​គឺជា​រថយន្ត Roadster របស់​ក្រុមហ៊ុន Tesla ដែល​មាន​លោក Musk ជា​ស្ថាបនិក​ដូច​គ្នា​។ អ្នក​ដែល​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​ភព​ព្រះ​ចន្ទ​ពេល​ខាង​មុខ​នេះ អាច​នឹង​ឃើញ​រថយន្ត​នោះ​ផង​ក៏​មិនដឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ