ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតចៅអធិការវត្តកំពង់ក្តុល…ព្រមទទួលនិង​សារភាព​ហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ផ្នែក​គ្រឿងញៀន​ខណ្ឌដង្កោ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ កញ្ញា​ ​បាន​បញ្ជូន​​អតីត​ព្រះ​ចៅអធិការ​វត្ត​កំពង់​ក្តុល មា​ជ សុវណ្ណ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​បែកធ្លាយ​រឿង​​​លួចលាក់​មាន​ស្នេហាជាមួយ​ស្រី​រហូត​មាន​កូនម្នាក់…

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ផ្នែក​គ្រឿងញៀន​ខណ្ឌដង្កោ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ កញ្ញា​ ​បាន​បញ្ជូន​​អតីត​ព្រះ​ចៅអធិការ​វត្ត​កំពង់​ក្តុល មា​ជ សុវណ្ណ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​បែកធ្លាយ​រឿង​​​លួចលាក់​មាន​ស្នេហាជាមួយ​ស្រី​រហូត​មាន​កូនម្នាក់ ហើយ​ត្រូវ​បាន​ផ្សឹក​និង​បណ្តេញ​ចេញពី​វត្ត ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្រោយ​​​ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​។

​គួរបញ្ជាក់ថា កាលពី​​យប់​ថ្ងៃ​ទី​១៧ ​កញ្ញា កន្លងមក ប្រជាពលរដ្ឋ​បានដាក់​គ្នា​តាមដាន​តាំងពី​ព្រលប់​ រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ​​ក​ញ្ញា ក៏​ឃើញ​ព្រះសង្ឃអង្គ​នេះ ជិះ​ម៉ូតូឌុប​គ្នា​​ជាមួយ​ស្រី​កំណាន់ចិត្ត​ចេញ ពី​ផ្ទះ​ឆ្ពោះ ​មក​កាន់​វត្ត​កំពង់​ក្តុល​វិញ ស្រប​ពេល​នោះ ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ចាប់​ព្រះសង្ឃ មា​ជ សុវណ្ណ នឹង​ស្រី​កំណាន់ចិត្ត​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌដង្កោ ។

​ក្រោយ​ពី​ប្រជាពលរដ្ឋ​តាមដាន​ទាន់ នឹង​មាន​ភ​ស្ត​តាង​ជាក់ស្តែង ចំពោះ​ទ​ង្វើ​ប្រាស់ចាក​ពី​ធម៌​ព្រះពុទ្ធ​ ​​មា​ជ សុវណ្ណ ត្រូវ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ប្រគល់​ ឱ្យ​​អនុ​គុណ និង​មន្ត្រី​ធម្មការ​ខណ្ឌដង្កោ​បន្ត​នីតិវិធី​ទៅ​តាម​ច្បាប់វិន័យ​ព្រះពុទ្ធ​សាសនា ។

សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ជុំវិញ​​ករណី​ខាងលើ​នេះ ព្រះ​ចៅអធិការ​វត្ត​កំ​ពង​ក្តុល មា​ជ សុវណ្ណ បាន​មាន​សង្ឃដីកា​សារភាព​ថា «ព្រះ​អង្គ​ពិតជា​បាន​ប្រព្រឹត្ត នៅ​ទ​ង្វើបែប​នេះ​មែន ហើយ​ព្រះ​អង្គ​ក៏​សុំ​ទោសដល់​ពុទ្ធបរិស័ទ​ទាំង​អស់ ដោយ​ព្រះ​អង្គ​សម្រេចផ្សឹក​លាចាក​សិក្ខាបទ​ពី​ព្រះពុទ្ធ​សាសនា ទៅ​រស់នៅ​ធម្មតា​ដូច​ពលរដ្ឋ​
ទូ​ទៅ​វិញ» ​។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ​បាន​បញ្ជាក់ដែរ​​ថា ទោះបី​យ៉ាងណា​ក៏​ដោយ សមត្ថ
កិច្ច​នៅ​តែ​សម្រេច​ឃាត់ខ្លួន​បុគ្គលមា​ជ សុវណ្ណ នេះ​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿងបញ្ជូន​ទៅ​តុលាការ​ បន្ត​នីតិវិធី​ ព្រោះ​​បាន​​ពិនិត្យ​ឃើញ​ថា បុគ្គល​នេះ​ពាក់ព័ន្ធ​​ប្រើ​ប្រាស់ ​
នូវ​​សារធាតុ​ញៀន ។

អត្ថបទសរសេរ ដោយ