ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​សុខភាព​ទាំងអស់​គ្នា​ មុន​ប្រើប្រាស់​ទឹកត្រី ទឹកស៊ីអ៊ីវ ត្រូវ​សម្គាល់សញ្ញាពិសេស​ដាច់ខាត

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ពង្រឹង​អនុវត្ត​ខ្លឹមសារ​ប្រកាស​លេខ​០៤៨ ក​.​ជ​.​អ​.​ជ ស្តី​ពី​កា​ផលិត ការ​ប្រើប្រាស់​ទឹកត្រី ទឹកស៊ីអ៊ីវ​មាន​ជាតិ​ដែក និង​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​ទឹកត្រី ទឹកស៊ីអ៊ីវ​មាន​ជាតិ​ដែក ក្រោម​អធិបតី​លោក…

ខេត្តមណ្ឌលគិរី ៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ពង្រឹង​អនុវត្ត​ខ្លឹមសារ​ប្រកាស​លេខ​០៤៨ ក​.​ជ​.​អ​.​ជ ស្តី​ពី​កា​ផលិត ការ​ប្រើប្រាស់​ទឹកត្រី ទឹកស៊ីអ៊ីវ​មាន​ជាតិ​ដែក និង​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​ទឹកត្រី ទឹកស៊ីអ៊ីវ​មាន​ជាតិ​ដែក ក្រោម​អធិបតី​លោក វ៉ា សុផល អគ្គ​នាយ​រង​ផែនការ នៃ​ក្រសួងផែនការ​, លោក លី សា​មិ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, លោក ឈឹ​ម កាន អភិបាលរង​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង កងកម្លាំង​ទាំង​បី និង​អង្គការ​ស្ថាប័ន​ប្រមាណ​ជា​១០០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅផ្ទះ​សំណាក់​ពេជ្រ​ដា ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក វ៉ា សុផល អគ្គនាយករង​ផែនការ​បាន​លើក​ឡើង​ក្នុង​គោលបំណង​ដើម្បី​រំលឹក និង​ពង្រឹង​ឡើង​វិញ​នូវ​គោលដៅ និង​យុទ្ធសាស្ត្រ នៃ​ការ​អនុវត្ត​ខ្លឹមសារ​ប្រកាស​លេខ​០៤៨ ក​.​ជ​.​អ​.​ជ ស្តី​ពី​ការ​ផលិត ការ​ប្រើប្រាស់​ទឹកត្រី ទឹកស៊ីអ៊ីវ​មាន​ជាតិ​ដែក និង​ពង្រឹង​ការ​អនុវត្ត​ស្តង់ដា សម្រាប់​ទឹកត្រី ទឹកស៊ីអ៊ីវ ជា​ពិសេសការ​ចរាចរ និង​ការ​នាំ​ចូល​ទឹកត្រី ទឹកស៊ីអ៊ីវ​គ្មាន​ជាតិ​ដែក មក​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជាធ្វើ​យ៉ាងណា​រក្សា​ឱ្យ​បាន​នូវ​ចីរភាព នៃ​កម្មវិធី​បញ្ចូល​ជាតិ​ដែក​ក្នុង​ទឹកត្រី ទឹកស៊ីអ៊ីវ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​ស្ថាប័ន អង្គការ​ដៃគូ ជា​ពិសេស​ផលិតករ អាជីវករ និង​ប្រជាពល​រដ្ឋ​ទាំងអស់ សូម​ដាក់​លក់ និង​ប្រើប្រាស់​ទឹកត្រី ទឹកស៊ីអ៊ីវ មាន​បិទ​ស្លាក​នៅ​លើ​សំបក​ដប ដែល​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំនី​នៅ​កម្ពុជា​ដើម្បី​ការ​ពារ និង​កាត់​បន្ថយ​ភាពស្លេកស្លាំង ។

លោក ឈឹ​ម កាន អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​អគ្គនាយកដ្ឋាន​ផែនការ នៃ​ក្រសួងផែនការ ដែល​បាន​បើក​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នៅ​ខេត្តមណ្ឌលគិរី​នា​ពេល​នេះ ដើម្បី​ឱ្យ​អង្គភាព​ស្ថាប័ន អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត មានការ​យល់​ដឹង និង​គុណប្រយោជន៍ អំពី​ការ​ប្រើប្រាស់​ទឹកត្រី ទឹកស៊ីអ៊ីវ មាន​ជាតិ​ដែក​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ភាពស្លេកស្លាំង ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ មាន​៥៥,៥% និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ចាប់ពី​អាយុ​១៥-៤៩​ឆ្នាំ មាន​៤៥,៤%​។ ដោយឡែក​នៅ​ខេត្តមណ្ឌលគិរី ភាពស្លេកស្លាំង ក្នុង​ចំណោម កុមារ​អាយុ​ក្រោម ៥​ឆ្នាំ មាន​៥៨% និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ចាប់ពី​អាយុ​១៥-៤៩​ឆ្នាំ មាន​៤២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ