ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិះគន់​លោកស្រី​អ៊ួ​ង​សាន់​ ស៊ូ​ជី ​ជាប់គុក​៧​ឆ្នាំ

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អតីត​អ្នក​ធ្វើ​អត្ថាធិបាយ​នយោបាយ​មី​យ៉ា​ន់​ម៉ា​ម្នាក់ កាលពី​ថ្ងៃ​ទី​១៨​កញ្ញា ទទួល​ការ​កាត់ទោស​ដាក់គុក​ដល់​ទៅ​៧​ឆ្នាំ ពី​បទ​រិះគន់​មេដឹកនាំ​ប្រទេស​លោក​ស្រី​ អ៊ួ​ង ​សាន់​ស៊ូ​ជី ដែល​កាន់​អំណាច​ពី​ឆ្នាំ​២០១៦​មក​។ ជា​មនុស្ស​ជិតដិត​នឹង​របប​យោធា​លោក​NGAR…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អតីត​អ្នក​ធ្វើ​អត្ថាធិបាយ​នយោបាយ​មី​យ៉ា​ន់​ម៉ា​ម្នាក់ កាលពី​ថ្ងៃ​ទី​១៨​កញ្ញា ទទួល​ការ​កាត់ទោស​ដាក់គុក​ដល់​ទៅ​៧​ឆ្នាំ ពី​បទ​រិះគន់​មេដឹកនាំ​ប្រទេស​លោក​ស្រី​ អ៊ួ​ង ​សាន់​ស៊ូ​ជី ដែល​កាន់​អំណាច​ពី​ឆ្នាំ​២០១៦​មក​។

ជា​មនុស្ស​ជិតដិត​នឹង​របប​យោធា​លោក​NGAR MIN SWE ទទួល​ការ​កាត់ទោស​ពី​បទ​បង្កើត​​ចលាចល​តាម​រយៈ​ការ​បង្ហោះ​លើ​ FACEBOOK​ ការ​ជេរ​ប្រមាថ​នានា​ប្រឆាំង​ទី​ប្រឹក្សា​រដ្ឋ​លោកស្រី​អ៊ូង​សាន់​ ស៊ូ​ជី ដោយ​លើក​ពី​គំនិត​ខុស​ទាំងឡាយ​លើ​រូប​លោកស្រី​។​នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​តុលាការ​លោក​HTAY AUNG​។

តាម ​FACEBOOK ​អ្នកកាសែត​រូប​នេះ​បាន​លើក​ជា​ពិសេស ប្រឆាំង​ការ​អោប​លោកស្រី​ស៊ូ​ជី​របស់​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា ពេល​លោក​ជា​ប្រធានាធិបតី​អា​មេ​រិ​កមក​បំពេញ​ទស្សន​កិច្ច​នៅ​មី​យ៉ា​ន់​ម៉ា​កាលពី​ឆ្នាំ​២០១៤​។​លោក​ថា​បែប​នេះ​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​វប្បធម៌​របស់​ប្រទេស​យ៉ាង​ឥត​អៀនខ្មាស់​។ ​លោកស្រី​ស៊ូ​ជី​ តាម​រូបភាព​នានា​សម័យ​កាលនោះ​បង្ហាញ​​កាយវិការ​គួរ​ឲ្យ​ឃ្នើសចិត្ត​បំផុត រូ​ច​រឿង​នេះ​ត្រូវ​បាន​គេ​ចំណាយ​ទឹកខ្មៅ​ជា​ច្រើន។

ជន​នោះ​សរសេរ​ជា​ពិសេស​ថា ​លោក​អូ​បា​ម៉ា​ មក​កាន់​មី​យ៉ា​ន់​ម៉ា​ដល់​ទៅ​២​លើក តែ​លោក​​ដូ​ណា​ល់ ​ត្រាំ ​ពុំ​ទាន់​មក​នៅឡើយ​។​ ចូរ​លោកស្រី​រង់ចាំ​ការ​ថើប​ទៅ​ពេល​លោក​ត្រាំ​មក អាច​មុន​ឆ្នាំ​២០២០​។​ អ្នកកាសែត​រូប​នោះ​ចង់​និយាយ​យោង​ដល់​ការ​បោះ​ឆ្នោត​សភា​​សល់​ពេល​២​ឆ្នាំ​ទៀត ដែល​អាច​ប៉ះពាល់​ដល់​ការ​ត្រួតត្រា​សភា​របស់​គណបក្ស​លោក​ស្រី​ស៊ូ​ជី​។ ​តាម​ពួក​អ្នក​ធ្វើ​អត្ថាធិបាយ​នយោបាយ​ទាំងឡាយ​ថា គណបក្ស​របស់​អតីត​របប​យោធា​អាច​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។

លោក​NGAR MIN SWE ធ្លាប់​សរសេរ​កាសែត​ផ្លូវការ​GLOAL NEW LIGHT OF MYANMAR​ សម័យកាល​របប​យោធា​។​ ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ លោក​ល្បី​ព្រោះ​ប្រកាន់​ជំហរ​ប្រឆាំង​អតីត​មេដឹកនាំ​ប្រឆាំង​លោកស្រី​ស៊ូ​ជី​។

កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ទីក្រុង​ហាណូយ​លោកស្រី​ស៊ូ​ជី​លើក​ពី​ការ​កាត់ទោស​អ្នក​កាសែត​​រ៉​យ​ទ័​រ​២​នាក់​ក្នុង​ម្នាក់​ៗ​ជាប់គុក​៧​ឆ្នាំ​ថា ប្រទេស​លោកស្រី​ប្រកាន់​នីតិរដ្ឋ ហើយ​ការ​​កាត់ទោស​ពួក​គេ​ធ្វើ​ទៅ​តាម​ច្បាប់​ពុំ​ទាក់ទិន​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ