ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​វិចិត្រករ​សាង​រូបសំណាក​លោក​បេ​អាត រិច​ឆ្នឺ​រ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថ្វី​ដ្បិតតែ​កើតមក​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ បុរស​ម្នាក់​នេះ​មិន​រួញរា​នឹង​ការងារ​នោះ​ឡើយ គឺ​គាត់​បាន​ខិតខំ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​រហូត​ក្លាយជា​ជាង​សូន​រូប​ដ៏​ចំណាន ។ ចុង​ក្រោយ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​គាត់​មាន​មោទនភាព​ចំពោះ​ខ្លួនឯង និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​មហាជន​នៅ​ទូ​ទាំង​ប្រទេស​ក៏​កោតសរសើរ​ស្ញប់ស្ញែង​អំពី​ការ​ខិតខំ និង​ការ​លះបង់​ពេលវេលា​របស់​គាត់​ដែរ…

ខេត្តកំពង់ស្ពឺ ៖ ថ្វី​ដ្បិតតែ​កើតមក​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ បុរស​ម្នាក់​នេះ​មិន​រួញរា​នឹង​ការងារ​នោះ​ឡើយ គឺ​គាត់​បាន​ខិតខំ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​រហូត​ក្លាយជា​ជាង​សូន​រូប​ដ៏​ចំណាន ។ ចុង​ក្រោយ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​គាត់​មាន​មោទនភាព​ចំពោះ​ខ្លួនឯង និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​មហាជន​នៅ​ទូ​ទាំង​ប្រទេស​ក៏​កោតសរសើរ​ស្ញប់ស្ញែង​អំពី​ការ​ខិតខំ និង​ការ​លះបង់​ពេលវេលា​របស់​គាត់​ដែរ ។ ការងារ​នោះ​គឺ​ការ​សូន​រូប​លោក​វេជ្ជបណ្ឌិត​បេ​អាត រិច​ឆ្នឺ​រ ដូច​បេះបិទ​តែ​ម្តង និង​កំពុង​ធ្វើ​ពុម្ព​ចាក់​ស្ពាន់ ។

អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ជួប​ជាងចម្លាក់​ម្នាក់​នោះ ។ គាត់​ឈ្មោះ​កា​ម៉​ង់ ដង់ អាយុ​៤១​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល មាន​បងប្អូន​៣​នាក់​សុទ្ធតែ​ប្រុស ស្លាប់​ម្នា​ក់់់់់់់់់់់់់់់់់់់់់់​់់​់់​់់​់់​់ សព្វថ្ងៃ​បងប្រុស​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក​ឯណោះ ។ លោក​កា ម៉​ង់​ដង់​រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល មានកូន​៤​នាក់​(​ប្រុស​១​ស្រី​៣) កូន​២​នាក់​ទើបតែ​ជាប់​បាក់​ឌុ​ប​កាលពី​ពេល​កន្លង​ទៅ ថ្មី​ៗ​នេះ ។ កូន​ៗ​ទាំងនោះ​គ្មាន​នរណា​ម្នាក់​មាន​និស្ស័យ និង​ជំនាញ​ដូច​ជា​ឪពុក​ទេ ។

លោក​កា ម៉​ង​ដង់ ប្រាប់​ថា គាត់​មិន​បាន​ចូល​សាលារៀន​ពី​ជំនាញ​ចម្លាក់​ទេ តែ​ដោយសារ​តែ​ចាប់​យករ​បរជា​ជាងចម្លាក់​កសាង​ព្រះ​វិហារ​និង​ចេតិយ​នានា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ទើប​ធ្វើ​ឱ្យ​គាត់​អាច​យល់​ដឹង និង​ចេះ​សូន​រូប ។ គាត់​ចាប់​យក​អាជីព​នេះ​រយៈពេល​២០​ឆ្នាំ​មក​ហើយ​។ គាត់​ធ្វើ​សំណង់​ជាមួយ​បងប្រុស (​បច្ចុប្បន្ន​រស់នៅ​អា​មេ​រិ​ក​) ដោយសារ​ចិត្ត​ស្រលាញ់​ពី​វិស័យ​នេះ​ធ្វើ​ឱ្យ​គាត់​រឹតតែ​ត្រងត្រាប់​ស្តាប់​ការ​ពន្យល់​ណែនាំ​ពី​បងប្រុស​រហូត​អាច​ក្លាយ​ខ្លួន​ជា​អ្នក​សូន​រូប​ម្នាក់​ដែល​មហាជន​ទូទៅ​ទទួលស្គាល់​ពី​ស្នាដៃ​របស់​គាត់​។

លោក​កា ម៉​ង់​ដង់ បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​មក​លើ​រូប​លោក​ដំបូង គឺ​ពេល​លោក​សូន​រូប​លោក​កែម ឡី ហើយ​ត្រូវ​គ្រួសារ​របស់​គាត់​យក​ទៅ​ទុក​នៅផ្ទះ​ម្តាយ​នៅ​តាកែវ ។ នៅ​ពេល ថ្មី​ៗ​នេះ​ទៀត​បន្ទាប់​ពី​ដឹង​ដំណឹង​ថា លោក​វេជ្ជបណ្ឌិត​បេ​អាត រិច​ឆ្នឺ​រ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ទទួលមរណភាព លោក​កា ម៉​ង់​ដង់ ក៏​ចាប់ផ្តើម​សូន​រូប​របស់​គាត់​តែ​ម្តង​។ ការ​សូន​រូប​នេះ​ឡើង គឺ​ប្រើ​ពេល​៨​ម៉ោង​ទើប​លេច​ចេញ​រូបរាង​ឡើង ។ ការ​ចាប់ផ្តើម​សូន​រូប​រហូត​ដល់​រៀប​ពុម្ព​ចាក់​ជា​ស្ពាន់ គឺ​បានការ​ជួយ​ជ្រោមជ្រែង​ពី​លោក​តាន់ គឹ​ម​សួរ និង​លោក​អាចារ្យ​ធំ ។

លោក​កា ម៉​ង់​ដង់ បាន​បញ្ជាក់​ពី​គោលបំណង​របស់​លោក​ថា «​ដោយ​មើលឃើញ​ពី​តថភាព​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​ពី​សន្ទុះ​នៃ​ការ​សោកស្តាយ​រូប​លោក​វេជ្ជបណ្ឌិត​ពី​មហាជន​ទូ​ទាំង​ប្រទេស​អំពី​មរណភាព​របស់​គាត់​ដែល​ជា​អ្នក​លះបង់​ដ៏​ធំធេង​សម្រាប់​កម្ពុជា ជា​ពិសេស​គឺ​កុមារ​តែ​ម្តង ធ្វើ​ឱ្យ​រូប​លោក​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ។ ការ​ធ្វើ​រូបសំណាក​នេះ​ឡើង​ដើម្បី​ទុកជា​និមិត្តរូប​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​កាន់តែ​បាន​យល់ និង​កាន់តែ​ចង​ចាំ​នូវ​អំពើ​ល្អ​របស់​លោក​វេជ្ជបណ្ឌិត​បេ​អាត រិច​ឆ្នឺ​រ ។ ព្រោះថា​សម្រាប់​កុមារ គាត់​គឺជា​អ្នក​លះបង់​ដ៏​ធំធេង​បំផុត ។

នៅ​ពេល​ដែល​ដឹង​ថា​លោក​វេ​ជ​បណ្ឌិត​ទទួលមរណភាព គឺ​ខ្ញុំ​មានការ​សោកស្តាយ និង​ក្តុកក្តួល​យ៉ាង​ក្រៃ​លែង ម្យ៉ាង​ដោយ​មើលឃើញ​ពី​សន្ទុះ​នៃ​ការ​សោកស្តាយ​របស់​មហាជន​ទៀត​ផង​នោះ ខ្ញុំ​កាន់តែ​មាន​អារម្មណ៍​ថា ការ​បាត់បង់​រូប​លោក​វេជ្ជបណ្ឌិត​បេ​អាត រិច​ឆ្នឺ​រ នា​ពេល​នេះ​គឺជា​ការ​បាត់បង់​ទេវតា​ដែល​សង្គ្រោះ​កុមារ​កម្ពុជា​រាប់​លាន​នាក់ ។ គាត់​ជា​វីរបុរស​របស់​កុមារ​កម្ពុជា​។ កត្តា​ទាំងនេះ​ហើយ​ដែល​បណ្តាល​ឱ្យ​ចិត្ត​របស់ខ្ញុំ​មាន​កម្លាំង​ជំរុញ​ក្នុង​ការ​សូន​រូប​ធ្វើ​ពុម្ព​ដើម្បី​ចាក់​រូប​លោក​វេជ្ជបណ្ឌិត​ឡើង »​។
រហូត​ដល់​ថ្ងៃ​ទី​១៧ កញ្ញា ២០១៨ លោក​កា ម៉​ង់​ដង់ បាន​បក​ពុម្ព បណ្តើរ​ៗ ហើយ​កំពុង​រៀបចំ​ចាក់​ស្ពាន់​បន្ត​ទៀត ។ ការ​ចាក់​ស្ពាន់​នេះ​មិន​ឱ្យ​លើស​ពី​១០​ថ្ងៃ​ឡើយ នឹង​លេច​ចេញ​រូបសំណាក​លោក​វេជ្ជបណ្ឌិត​បេ​អាត រិច​ឆ្នឺ​រ ដ៏​ប្រណីត​ភ្លឺ​រលោង ។

លោក​កា ម៉​ង់​ដង់ ចង់​ធ្វើ​រូបសំណាក​លោក​វេជ្ជបណ្ឌិត​ជា​បន្តបន្ទាប់​ទៀត ដើម្បី​យក​ទៅ​តម្កល់​ទុក​នៅ​តាម​មន្ទីរពេទ្យ​គន្ធ​បុប្ផា មិន​ថា​នៅ​សៀមរាប ឬ​រាជធានី​ភ្នំពេញ​នោះ​ទេ ។ និយាយ​ដល់​ត្រឹមនេះ​លោក​កា ម៉​ង់​ដង់ អាក់​សម្តី​បន្តិច ទើប​និយាយ​បន្ត​ថា ដោយសារ​តែ​កត្តា​ជីវភាព​ទើប​លោក​មិន​អាច​ធ្វើ​បាន​ច្រើន ប៉ុន្តែ​បើសិនជា​មាន​សប្បុរសជន​ណាមួយ​ជួយ​ចេញថ្លៃ​សម្ភារ ក៏​ដូច​ជា​ស្ពាន់​សម្រាប់​ចាក់​រូប​លោក​វេជ្ជបណ្ឌិត​ឡើង​នោះ លោក​រីករាយ​ក្នុង​កិច្ចការ​ប្រយោជន៍​រួម​មួយ​នេះ​ដោយ​មិន​នឿយណាយ​ឡើយ ។ លោក​លើក​ឡើង​នេះ គឺ​គ្រាន់តែ​ចង់ឱ្យ​មាន​សប្បុរសជន​ជួយ​ជា​សម្ភារ​ដើម្បី​ការ​សូន​រូប​នេះ​បាន​សម្រេច​ជោគជ័យ​ជា​បន្ត​ទៀត ដោយ​លោក​ជា​អ្នក​ចេញ​កម្លាំង ម្យ៉ាង​ចៀសវាង​កុំឱ្យ​មជ្ឈដ្ឋាន​មហាជន​យល់​ច្រឡំ​វាយប្រហារ​មក​លើ​រូប​ខ្ញុំ​ថា​កេង​ចំណេញ​ជា​ប្រយោជន៍៍៍៍៍​ផ្ទាល់ខ្លួន ។ ចម្លាក់​ដែល​លោក​កា ម៉​ង់​ដង់ បាន​សាង​ឡើង​ភាគច្រើន​ធ្វើ​ពី​ស្ពាន់ មាន​ដូច​ជា​រូបសំណាក​សម្តេចព្រះសង្ឃរាជ​ជួន ណាត រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ និង​ព្រះពុទ្ធ​បដិមា​ជាដើម ។ ការងារ​នេះ​លោក​ធ្វើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។ មហាជន​សរសើរ​ថា​ស្នាដៃ​សូន​រូប​របស់​លោក​កា ម៉​ង់​ដង់ មិន​ចាញ់​និស្សិត​ចេញពី​សាលា​សូន​រូប​ឡើយ គឺ​ស្នាដៃ​សូន​រូប​របស់​លោក​ដូច​បេះបិទ​តែ​ម្តង ។

ជាក់ស្តែង​រូប​លោក​បណ្ឌិត កែម ឡី និង​រូប​លោក​វេជ្ជបណ្ឌិត​បេ​អាត រិច​ឆ្នឺ​រ ជាដើម ជា​ស្នាដៃ​ស្ទើរតែ​គ្មាន​ពីរ ។ លោក​កា ម៉​ង់​ដង់ លះបង់​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត​លើ​ការ​សាង​រូបសំណាក​លោក​បេ​អាត រិច​ឆ្នឺ​រ ក៏​ព្រោះតែ​ចង់ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង និង​ស្គាល់​ពី​គំរូ​វីរភាព​របស់​លោក​វេជ្ជបណ្ឌិត​ក្នុង​ការ​ជួយ​ដល់​កុមារ​កម្ពុជា ។ «​អ្នកខ្លះ​ក្រ​ទ្រព្យ តែ​មានចិត្ត តែ​អ្នកមាន​ទ្រព្យ​មួយ​ចំនួន​មានទ្រព្យ​ពិតមែនតែ​មិន​ប្រាកដ​ថា​មានចិត្ត​នោះ​ទេ​»​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​កា ម៉​ង់់់់​ដង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ