ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងមូលហេតុ ​Apple​ មិន​ខ្វល់​ពី​អតិថិជន​ប្តូរ ​iPhone​ រាល់​ឆ្នាំ

5 ឆ្នាំ មុន

កាលពី​ស​ប្តា​ហ៍​មុន Apple​បាន​ប្រកាស​ពី​ផលិតផល​ថ្មី​ៗ​ចំនួន​៣​រួម​មាន Apple Watch Series 4, iPhone XS និង ​iPhone…

កាលពី​ស​ប្តា​ហ៍​មុន Apple​បាន​ប្រកាស​ពី​ផលិតផល​ថ្មី​ៗ​ចំនួន​៣​រួម​មាន Apple Watch Series 4, iPhone XS និង ​iPhone XR ជាដើម​ ។ iPhone ដែល​ធំ និង​មាន​តម្លៃ​ខ្ពស់​ជាងគេ​របស់​Apple គឺ iPhone XS Max ដែល​មាន​សមត្ថភាព​ផ្ទុក​បាន​ 512GB និង​តម្លៃ​១.៤៤៩​ដុល្លារ​មុន​ពេល​បង់ពន្ធ ហើយ​អាច​នឹង​មាន​តម្លៃ​ដល់​២​ពាន់​ដុល្លារ​ក្នុង​ទីផ្សារ​មួយ​ចំនួន ។ ប៉ុន្តែ Apple ក៏​បាន​ប្រាប់​មក​ថា ពួក​គេ​មិន​គិត​ថា​អតិថិជន​គ្រប់​រូប​នឹង​ប្តូរ iPhone ជា​រៀង​រាល់​ឆ្នាំ​ឡើយ ។

ធ្លាប់​មានការ​គិត​ទេ​ថា Apple​ ធ្វើ​ឲ្យ​ទូរស័ព្ទ​ចាស់​ៗ​ដំណើរការ​កាន់តែ​យឺត​ជាង​មុន​ដោយ​ចេតនា ដើម្បី​បង្ខំ​ឲ្យ​អតិថិជន​ទិញ ​iPhone ​ថ្មី ។ ភស្តុ​តាង​ក៏​បាន​បញ្ជាក់​កាលពី​ឆ្នាំ​មុន​ថា វា​ពិតជា​កើត​មាន​ឡើង​មែន ។

យ៉ាងណា​ក្តី មិន​ថា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​អស់​ជា​ច្រើន​ឆ្នាំ ឬ​ពួក​គេ​ឲ្យ​បងប្អូន​ប្រើ​បន្ត​ឬ​អត់​ក៏​ដោយ ក៏​ Apple ​នៅ​តែ​ឈ្នះ​ដែរ ព្រោះ ​iPhone ​ដើរតួ​ជា​ច្រក​ទៅ​កាន់ការ​ទិញ​កម្មវិធី​ផ្សេង​ៗ​ដូច​ជា​ឧបករណ៍​ Apple​ ដទៃ ឬ​ផលិតផល​លើ​ App store របស់ Apple ជាដើម ។

អ្នក​ប្រើប្រាស់​ប្រើ iPhone កាន់តែ​យូរ Apple ​ក៏​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន​ដែរ ហើយ​ប្រសិនបើ​ទូរស័ព្ទ​មួយ​ត្រូវ​បាន​ប្រគល់​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត​នោះ Apple អាច​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​បាន​ប្រើ iOS App Store និង Hardware របស់​ខ្លួន​ដោយ​មិន​ចាំបាច់​ព្រួយ​ពី​ការ​គ្រប់គ្រង​ទីផ្សារ ឬ​ការ​ទម្លាក់​តម្លៃ iPhone ដើម្បី​ទាក់ទាញ​អតិថិជន​ឡើយ ។

Apple ទើបតែ​ប្រកាស​ថា ពួក​គេ​បាន​លក់​ផលិតផល​ដែល​ប្រើ​ប្រព័ន្ធ iOS ប្រមាណ​២​ប៊ី​លាន​គ្រឿង ដែល​ក្នុង​នោះ​មាន​១,៣​ប៊ី​លាន​គ្រឿង​កំពុង​ត្រូវ​បាន​ប្រើប្រាស់ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ Apple​ លក់​ iPhone​ ប្រមាណ​២០០​លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​ពួក​គេ​ទទួល​បាន​អតិថិជន​សម្រាប់​ទូរស័ព្ទ​ថ្មី​គ្រប់គ្រាន់​ដោយ​មិន​ចាំបាច់​បញ្ចុះបញ្ចូល​អតិថិជន​ទាំងអស់​ឲ្យ​ប្តូរ​ការ​ប្រើប្រាស់​ឡើយ ហើយ​នេះ​ជា​ហេតុផល​ដែល​Apple មិន​ខ្វល់​ពី​អតិថិជន​ក្នុង​ការ​ប្ដូរ ​iPhnone រាល់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ