ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ Apple ពេញ​និយម​ខ្លាំង​ប៉ុណ្ណា​ក៏​នៅ​តែ​តាម​ពីក្រោយ Samsung លើ​រឿង​១​នេះ

5 ឆ្នាំ មុន

យោង​តាម​របាយការណ៍​របស់ Newzoo បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​កូរ៉េ​ខាងត្បូង Samsung កំពុង​តែ​ឈ្នះ Apple ក្នុង​ផ្នែក​លក់​ស្មា​ត​ហ្វូ​ន​នៅ​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​ក្រុមហ៊ុន​ចិន​ដូច​ជា Xiaomi,…

យោង​តាម​របាយការណ៍​របស់ Newzoo បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​កូរ៉េ​ខាងត្បូង Samsung កំពុង​តែ​ឈ្នះ Apple ក្នុង​ផ្នែក​លក់​ស្មា​ត​ហ្វូ​ន​នៅ​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​ក្រុមហ៊ុន​ចិន​ដូច​ជា Xiaomi, Oppo និង Huawei កំពុង​តែ​តាម​ទាន់​បន្តិច​ម្តង​ៗ ។

របាយការណ៍​នេះ​ប្រាប់​មក​ថា ៖« ជុំវិញ​ពិភពលោក​មាន​ស្មា​ត​ហ្វូ​ន​ចំនួន​៣,៦​ប៊ី​លាន​គ្រឿង​កំពុង​ត្រូវ​បាន​ប្រើប្រាស់​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៨ ។ យីហោ​ស្មា​ត​ហ្វូ​ន​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​គឺ Samsung ដែល​មាន​៨៩៣​លាន​គ្រឿង​កំពុង​ត្រូវ​បាន​ប្រើប្រាស់ និង​អាច​គ្រប់គ្រង​ទីផ្សារ​បាន​២៧%​។ Apple ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​ពីរ​ដែល​គ្រប់គ្រង​ទីផ្សារ​បាន ២៤% »​។

« ភាព​នាំមុខ​របស់ Samsung គឺ​ភាគច្រើន​មក​ពី​ជម្រើស​នៃ​ទូរស័ព្ទ​មាន​តម្លៃ​ទាប​ដែល​ដំណើរការ​បាន​ល្អ​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ឥណ្ឌា​ជាដើម ។ ក្រុមហ៊ុន​ផលិត​ចិន Oppo, Xiaomi, Huawei និង vivo ជាប់​ចំណាត់ថ្នាក់​លេខ​៣, ៤, ៥ និង​៦ រៀង​គ្នា ។ ក្រុមហ៊ុន​ចិន​ទាំង​បួន​នេះ​ស្មើ​១​ភាគ​៣​នៃ​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់ »​។

Apple បាន​ផ្តោត​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​តម្លៃ​ខ្ពស់​ដែល​ស​ប្តា​ហ៍​មុន​ថែម​ទាំង​ប្រកាស​ពី iPhone XR មាន​តម្លៃ​ចាប់ពី ៧៤៩​ដុល្លារ និង iPhone XS និង XS Max ដែល​មាន​តម្លៃ​ចាប់ពី ៩៩៩​ដុល្លារ និង ១.០៩៩​ដុល្លារ​ជាដើម ។

ផ្ទុយ​មក​វិញ Samsung និង​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចិន​ផ្តោត​សំខាន់​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប​វិញ ។ ឧទាហរណ៍​ដូច​ជា ស្មា​ត​ហ្វូ​ន​របស់ Xiaomi ជាដើម​ដែល​មាន​តម្លៃ​ស្មើ​ពាក់កណ្តាល​នៃ​ស្មា​ត​ហ្វូ​ន​ថ្មី​ៗ​របស់ Apple ។

ប៉ុន្តែ តម្លៃ​ក្នុង​ទីផ្សារ​នេះ​ងាយ​នឹង​ប្រែប្រួល​ដែល​បង្ក​ឲ្យ​តម្លៃ​ងាយ​ធ្លាក់​ចុះ​និង​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ក្រុមហ៊ុន ។ ដូច្នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​កូរ៉េ និង​ចិន អាច​នឹង​ឈ្នះ​ក្នុង​ផ្នែក​ចំនួន​លក់ ប៉ុន្តែ​ចាញ់​ក្នុង​ផ្នែក​ប្រាក់​ចំណូល​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ