ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ស្តី​ពី​ការ​ការពារ​ធនធានធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​បរិស្ថាន​ចំនួន​៨៥​នាក់ ទទួល​បានការ​បណ្តុះបណ្តាល ដើម្បី​តម្រង់​ទិស​ស្តី​ពី​ការ​កសាង​ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ការ​កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ និង​នីតិវិធី​ក្រមព្រហ្មទណ្ឌ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ធនធានធម្មជាតិ​នៅ​សាលា​ខេត្តស្ទឹងត្រែង ដោយ​មាន​រយៈ​៤​ថ្ងៃ ចាប់​បី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា…

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​បរិស្ថាន​ចំនួន​៨៥​នាក់ ទទួល​បានការ​បណ្តុះបណ្តាល ដើម្បី​តម្រង់​ទិស​ស្តី​ពី​ការ​កសាង​ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ការ​កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ និង​នីតិវិធី​ក្រមព្រហ្មទណ្ឌ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ធនធានធម្មជាតិ​នៅ​សាលា​ខេត្តស្ទឹងត្រែង ដោយ​មាន​រយៈ​៤​ថ្ងៃ ចាប់​បី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ។

ការ​បង្កើត​ឲ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង គឺ​ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​ពាក់ព័ន្ធ​ការ​អនុវត្ត​ច្បាប់​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​កិច្ច​ការងារ និង​សិទ្ធិ​ដែល​បាន​កំណត់​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​ការពារ​ធនធានធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ។ វគ្គ​បណ្តុះបណ្តាល​នេះ​ដែរ​ដំណើរការ​ទៅ​ក្រោម​ការ​ចូលរួម​ពី​លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​លោក ទឹម ស៊ី​ផា អគ្គនាយករង​នៃ​អគ្គ​នាយ​ដ្ឋា​ន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ក្រសួងបរិស្ថាន និង​លោក អេ​ង ភិ​រុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ។

លោក ទឹម ស៊ី​ផា អគ្គនាយករង​នៃ​អគ្គ​នាយ​ដ្ឋា​ន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា ការ​បណ្តុះបណ្តាល​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ពិសេស​ចំពោះ​មន្ត្រី​បរិស្ថាន​ដែល​ជា​អ្នក​អនុវត្ត​ការងារ និង​ជា​អ្នក​ការពារ​ធនធានធម្មជាតិ​ដែល​ត្រូវ​តែ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពាក់ព័ន្ធ​ការ​កសាង​សំណុំរឿង​នីតិវិធី​ក្រមព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ ។ លោក​បន្ត​ថា វគ្គ​នេះ និង​បន្ថែម​នូវ​ចំណេះដឹង​ពាក់ព័ន្ធ និង​សិទ្ធិ​តួនាទី​របស់​មន្ត្រី​បរិស្ថាន​ដែល​បាន​កំណត់​នៅ​ក្នុង​ច្បាប់ ដើម្បី​ឲ្យ​មន្ត្រី​បរិស្ថាន​អនុវត្ត​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ពីលើ​ការងារ​ដែល​មន្ត្រី​បរិស្ថាន​បាន និង​កំពុង​អនុវត្ត​ស្រាប់ ។ លោក​បន្ថែម​ថា បន្ទាប់​ពី​សិក្សា​វគ្គ​បណ្តុះបណ្តាល​នេះ​ចប់ អាច​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​បរិស្ថាន​អាច​ឈាន​ទៅ​រក​ការ​កសាង​សំណុំរឿង​បាន​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​អាច​ទទួលយក​បាន ជា​ពិសេស​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​តុលាកា ។

លោក​ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​ការ​គាំទ្រ ចំពោះ​ក្រសួងបរិស្ថានដែល​បាន​សហការ​គ្នា​ជាមួយ​មន្ទីរ​បរិស្ថាន និង​អង្គការ​ដៃគូ​នានា​សម្រាប់​បង្កើត​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ព្រោះ​ការ​បណ្តុះបណ្តាល​នេះ​វា​មានការ​ពាក់ព័ន្ធ និង​ច្បាប់​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ក្នុង​ការ​ការពារ​បរិស្ថាន​ការ​ការពារ​ធនធានធម្មជាតិ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ខ្លាំង​លើ​កិច្ច​ការងារ​គាំពារ និង​អភិរក្ស​ធនធានធម្មជាតិ ជីវៈ​ជម្រុះ ។ លោក​អភិបាលរង​បន្ថែម​ថា ម្យ៉ាងទៀត​ដោយសារ​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​ដែល​មាន​តំបន់​ការពារ​ធនធានធម្មជាតិ​ច្រើន​ដូចនេះ មន្ត្រី​បរិស្ថាន និង​ឧ​ទ្យា​នុ​រក្សា​មាន​ភារកិច្ច​ធំធេង​ណាស់​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ឲ្យ​នៅ​បាន​គង់វង្ស ។ លោក​ថា ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​បរិស្ថាន​សមត្ថភាព​នៅ​មាន​កម្រិត​ដូច្នេះ ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​វគ្គ​នេះ ពិតជា និង​ផ្តល់​ផលប្រយោជន៍ និង​ពង្រឹង​ចំណេះដឹង​ដល់​មន្ត្រី​ទាំងអស់​ឲ្យ​កាន់តែ​មានការ​យល់​ដឹង​បន្ថែម​ទៀត ។ ទន្ទឹម​និង​នេះ​លោក​បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ផង​ដែរ ចំពោះ​ការ​សិក្សា​បណ្តុះបណ្តាល​នេះ ដើម្បី​យក​ទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុង​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​ថា ខេត្តស្ទឹងត្រែង​មាន​តំបន់​ការពារ​ធនធានធម្មជាតិ​ចំនួន​៧​កន្លែង ក្នុង​នោះ​មាន​តំបន់​រ៉ា​ម​សារ តំបន់​ការពារ​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ​ឧទ្យាន​ជាតិ​វើ​ន​សៃ សៀម​ប៉ា​ង ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង ដែក​ជម្រក​សត្វព្រៃ​ឆែប និង​ដែនជម្រកសត្វព្រៃ​-​ព្រៃ​ឡង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ