ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះលូ​បង្ហូរទឹក​ជិត​ពីរ​ឆ្នាំ​ហើយ ម៉េច​ក៏​ចឹ​ង​!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ចំណុច​ផ្លូវបែក​ជា​៣ ជា​អក្ស​តេ​ជិត​ដំរី​សបាន​ត្អូញត្អែរ​ពី​ការ​រស់នៅ​ដោយ​លំបាក​របស់​ពួក​គាត់ ព្រោះតែ​បញ្ហា​ស្ទះលូ បណ្ដាល​ឲ្យ​ទឹក​សំអុយ​ហូរ​ឡើង​មក​លើ ចេញ​មក​ក្រៅ​ពេញ​លើ​ផ្លូវថ្នល់​ដក់​ជា​ប្រចាំ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ចំណុច​ផ្លូវបែក​ជា​៣ ជា​អក្ស​តេ​ជិត​ដំរី​សបាន​ត្អូញត្អែរ​ពី​ការ​រស់នៅ​ដោយ​លំបាក​របស់​ពួក​គាត់ ព្រោះតែ​បញ្ហា​ស្ទះលូ បណ្ដាល​ឲ្យ​ទឹក​សំអុយ​ហូរ​ឡើង​មក​លើ ចេញ​មក​ក្រៅ​ពេញ​លើ​ផ្លូវថ្នល់​ដក់​ជា​ប្រចាំ និង​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ ពួក​គាត់​សំណូមពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​ផង ។

ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ផ្លូវ​លេខ​ស្ទះលូ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា ប្រព័ន្ធ​លូ​បង្ហូរ​នៅ​ចំណុច​ផ្លូវ​រាង​អក្សរ​តេ គឺ​បាន​ខូចខាត​ទាំងស្រុង មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ​មិន​ទាន់​ឃើញ មន្ត្រី​ជំនាញ​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​មើល​ឡើយ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ពួក​គាត់​ទ្រាំ​រស់​ដោយ​លំបាក​យូរណាស់​ឆ្នាំ​ណាស់​មក​ហើយ ។ ពួក​គាត់​បាន​បញ្ជាក់​ថា បើ​មាន​ភ្លៀង​ម្ដង​ៗ​ទឹក​ស្អុយ បាន​ហូរ​ចេញ​ជន់​លិចឡើង​ពេញ​លើ​ផ្លូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ផង ធ្វើ​ឲ្យ​មានការ​ខូចខាត​ផ្លូវថ្នល់​កៅស៊ូ​ក្នុង​ខេត្ត​ផង និង​ជួប​ការ​លំបាក​ក្នុង​ធ្វើ​ដំណើរ​ផង​ដែរ​ព្រោះតែ​ទឹក​ហូរ​បាន​ដក់​លើ​ផ្លូវ​ជា​ប្រចាំ ។

ពួក​គាត់​បាន​លើក​ឡើង ថា រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ បន្ទាប់​ពី​លូ​បង្ហូរ​ទឹកបាន​ស្ទះ​មិន​អាច ហូរ​ទឹកបាន ទឹកបាន​ដក់​ក្លាយជា​ទឹក​ស្អុយ​កើតជា​មូស​ខាំ​កូនចៅ​កើត​រោគា ចូល​មន្ទីរពេទ្យ​ញឹកញាប់ ។ ហេតុនេះ​ហើយ​ពួក​គាត់​ទាំងអស់​គ្នា​សូម​សំណូមពរ ដល់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង ពិសេស​ឯកឧត្តម អភិបាលខេត្ត សូម​មេត្តា​ជួយ​ស្ដា​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​ចំណុច​ផ្លូវ​ខាងលើ​នេះ ដើម្បី​សម្រួល​ចរាចរណ៍​ផ្លូវទឹក​កុំ​ឲ្យ​ស្ទះ បណ្ដាល​ឲ្យ​លិចលង់​ខូច​ទាំង​ប្រព័ន្ធ​ផ្លូវថ្នល់ និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទៀត​ផង ។

សូម​បញ្ជាក់​ថា ប្រព័ន្ធ​លូ​បង្ហូរទឹក​ខាងលើ គឺ​បាន​ហូរ​ចាក់​ពី​ចំណុច​ខ្នង​ទួល​ក្នុងភូមិ​ទួល​ក្រឡាញ់ រួច​ធ្លាក់​មុខ​ចុង​ភូមិ​ខាងត្បូង​នៅ​ចំណុច​ផ្លូវ​អក្សរ​តេ ហើយ​ទឹក​ត្រូវ​ហូរ​ធ្លាក់​ចុះ​ទៅ​ចំណុច​ដំរី​ស កាត់​ថ្នល់ជាតិ​៥ រួច​បន្ត​ហូរ​ចុះ​ទៅ​ក្រោម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ