ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖ ការ​តស៊ូ​មតិ​កូនស្រី​លោក កឹ​ម សុខា អាច​ជា​ការ​ដាក់បន្ទុក​ឪពុក​កាន់តែ​ធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ព្រមាន​ថា ការ​តស៊ូ​មតិ​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ពិសេស​នោះ​កូនស្រី​លោក កឹ​ម សុខា គឺ​កញ្ញា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ព្រមាន​ថា ការ​តស៊ូ​មតិ​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ពិសេស​នោះ​កូនស្រី​លោក កឹ​ម សុខា គឺ​កញ្ញា កឹ​ម មនោ​វិទ្យា អាច​ជា​ការ​ដាក់បន្ទុក​កាន់តែ​ធ្ងន់ ចំពោះ​លោក កឹ​ម សុខា ។

ការ​ព្រមាន​របស់​អ្នកនាំពាក្យ​លោក សុខ ឥ​សាន​( CPP) បក្ស​ប្រឆាំង​នេះ ខណៈ​ដែល​លោក កឹ​ម សុខា​បាន​កំពុង​តែ​ជាប់​ឃុំខ្លួន​នៅ​ក្នុងផ្ទះ ជំនួស​ការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ហើយ​ត្រូវ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ដដែល ។ លោក សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ កញ្ញា​នេះ​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡ​ក្រាម​ថា កូនស្រី​លោក កឹ​ម សុខា បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​បន្ត​តស៊ូ​មតិ​នៅ​សហគមន៍​អន្តរជាតិ​ថែម​ទៀត ដើម្បី​របស់​ដែល​ហៅ​ថា ឲ្យ​មានការ​ទម្លាក់​ចោល​ទាំងស្រុង​បទចោទប្រកាន់​ឪពុក​នាង​ជា​ជន​ក្បត់ជាតិ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ។

លោក​បញ្ជាក់​ថា «​ការ​ខិតខំ​របស់​នាង​ជា​សិទ្ធិ​របស់​នាង តែបើ​ការ​ខិតខំ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​ជាតិ​វា​មិន​ត្រឹមតែ​ជួយ​សម្រាលទោស​ឪពុក​នាង​ទេ តែ​វា​កាន់តែ​ដាក់​បន្ទ​ក​ទោសទណ្ឌ​ដល់​ឪពុក​នាង​ថែម​ទៀត​ផង​» ។ លោក​បន្ថែម​ថា រាល់​ការ​តស៊ូ​មតិ ដើម្បី​ដោះ​បន្ទុក​ជនជាប់ចោទ​មិនមែន​ទៅ​វាយប្រហារ​បន្តុះបង្អាប់​បង្ខូចកេរ្តិ៍​ឈ្មោះ​ជាតិ​សាសន៍​ឯង និង​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​នៃ​កម្ពុជា​នោះ​ទេ ។ តាម​គោលការណ៍​ច្បាប់​គួរ​គប្បី​រក​មេធាវី​ដែល​ពូកែ និង​ល្បីឈ្មោះ​ទៅ​តតាំង​នៅ​តុលាការ​ទើប​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​របស់​តុលាការ ។

លោក សុខ ឥ​សាន បាន​លើក​ឡើង​ទៀត​ថា បើ​គ្រាន់តែ​ចង់​ដោះ​បន្ទុក​ជនជាប់ចោទ ហើយ ទៅ​បរិហារ​កេ​រ្ត៍​ជាតិ​សាសន៍​ខ្មែរ​នៅ​បរទេស​នោះ​មិន​មាន​ន័យ​ថា ជា​ការ​ដោះ​បន្ទុក​រឿង​ក្តី​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិ ញ​វា​ជា​ការ​កាន់តែ​បន្ថែម​ទម្ងន់ទោស​ដល់​ជន​ត្រូវ​ចោទ​ថែម​ទៀត​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា ចាប់តាំងពី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កូនស្រី លោក គឺ​កញ្ញា​កឹ​ម មនោ​វិទ្យា មាន​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ និង​ក្រុម​អ្នកគាំទ្រ​លោក កឹ​ម សុខា បាន​ចេញ​ទៅ​ក្រៅប្រទេស ដើម្បី​កៀរគរ​បរទេស ដើម្បី​ដាក់​គំនាប​លើ​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់នៅ​វិញ ព្រមទាំង​ឲ្យ​អ្នកនយោបាយ​១១៨​នាក់ ដែល​ត្រូវ​បាត់​សិទ្ធិ​៥​ឆ្នាំ ក្នុង​ការ​ធ្វើ​នយោបាយ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ផង​ដែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ