ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​ពិត​គួរ​ឱ្យ​ខ្លាច​របស់​គ្រូ​ក្លិប​ហាត់​ប្រាណ​…រោគ​ចិត្ត​រឿង​ផ្លូវ​ភេទ​​លើនាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ជួញដូរ​​​មនុស្ស​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ ដើម្បី​ផ្តន្ទាទោស​តាម​នីតិ​វិធី​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​គំរាម​សម្លាប់ បង្ខាំង​ទុក និង​អំពើ​ទារុណកម្ម…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ជួញដូរ​​​មនុស្ស​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ ដើម្បី​ផ្តន្ទាទោស​តាម​នីតិ​វិធី​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​គំរាម​សម្លាប់ បង្ខាំង​ទុក និង​អំពើ​ទារុណកម្ម ។ ជនសង្ស័យ​ឈ្មោះ ព្រឿ​ង សំ​អឿ​ន ហៅ​សេ​មភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ធ្លាប់​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក និង​អាច​ចាត់​ទុក​ថា​ ជា​ជន​កំណា​ច​ឃោរឃៅ​ម្នាក់​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨ ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ ។

កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញបាន​ស្រាវជ្រាវ​ឃើញ​ថា ជន​នេះ​ ដែល​ជា​គ្រូបង្រៀន​លំ​ហាត់ប្រាណ​នៅ​ក្លិប​ស៊ុប​ភឺ​ហ្វី​ត បាន​ប្រព្រឹត្ត​អំពើ​បង្ខាំង​ទុក​នារី​ម្នាក់អាយុ​២២​ឆ្នាំ ជា​និស្សិត ដោយ​ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ ។ ជាមួយ​នេះ បាន​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ដោយ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ ប៉ះពាល់​ដល់​កិត្តិយស​ជន​រង​គ្រោះ និង​គំរាម​បង្ហោះ​វី​ដេ​អូ​រួម​ភេទ​ជាមួយ​នាង​ផង​ដែរ​។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​និង​ជន​រងគ្រោះ​បាន​ស្គាល់គ្នា​រយៈពេល​១​ឆ្នាំ​មក​ហើយដោយ​​​ជន​រង​គ្រោះ​តែង​មក​ហាត់ប្រាណ​ នៅ​ក្នុងក្លិប​ស៊ុប​ភឺ​ហ្វី​ត​រាល់ថ្ងៃ ឯ។ ​ខ្លួន​ជា​គ្រូបង្រៀន​លំហាត់ប្រាណ​នៅ​ទីនោះ ។ ក្រោយ​ពេល​ពួក​គេទាំង​២​នាក់​ស្គាល់គ្នា​បាន​ប្រហែល​៣​ស​ប្តា​ហ៍ ក៏​ស្រឡាញ់​គ្នា​ជា​សង្សារ ហើយ​តែងតែ​ទូរ
ស័ព្ទ​ណាត់ជួប​គ្នា ​ដើម្បី​រូ​ម​ភេទ​ជា​ញឹកញាប់​ក្នុង​១​ស​ប្តា​ហ៍​២ ​ទៅ​៣​ដង ។ ម្យ៉ាងទៀត ក្នុង​ពេល​រួម​ភេទ​ម្តង​ៗ ខ្លួន​តែងតែ​ថត​ជា​វី​ដេ​អូ​ទុក​ផង​​ដែរ​។

លើក​ដំបូង ពួក​គេ​រួម​ភេទ​ជាមួយ​គ្នា​ក្នុងផ្ទះ​សំណាក់​ម្តុំ​ផ្សារ​សុ​វ​ណ្ណា ហើយ​ក្រោយ​ៗ​មក​ទៀត ពួក​​គេ​បាន​ជួល​បន្ទប់​ខុន​ដូ​មួយ​ឈ្មោះ​ MHMបន្ទប់​លេខ​១៦៤ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ដើម្បី​ណាត់ជួប​គ្នា​រួម​ភេទ​។ តាម​នារី​រង​គ្រោះ​បាន​ឱ្យ​​ដឹង​ថា ដំបូង​ឡើយ​រូប​នាង ​ពិតជា​បាន​ស្រឡាញ់​ជនសង្ស័យ​ជា​សង្សារ
ខ្លាំង​​ណាស់ តែ​រយៈកាល​ក្រោយ​ៗ​មក ​នាង​បែរជា​មានការ​ភ័យ​ខ្លាច​ជា​ខ្លាំង ព្រោះតែ​ជន​នេះ​ហាក់ដូច​​ជា​មនុស្ស​រោគ​ចិត្ត ដ្បិត​ពេល​រួម​ភេទ​ជាមួយ​គ្នា​ម្តង​ៗ មិន​ត្រឹមតែ​ថត​វី​ដេ​អូ​ទុក​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ប្រើ​ទារុណកម្ម​ឃោរឃៅ​ទៀត​ផង​ដូច​ជា ក្តិច ខ្ញាំ ខាំ ច្របាច់ មួល​កដៃ និង​វាយ​បែក​មាត់​នាង​ជា​ញឹកញាប់ រហូត​ដល់​នាង​បែកចិត្តទៅ​ភ្ជាប់ពាក្យ​ជាមួយ​អ្នក​ថ្មី ។ ក្រោយ​ពេល​ជន​នេះ​ដឹង​ថា ​នាង​មាន​គូ​ដណ្តឹង ក៏​បាន​ប្រើ​ហិង្សា​លើ​រូប​នាង​ចំនួន​៦​ដង និង​គំរាម​បង្ហោះ​វី​ដេ​អូ​រួម​ភេទ​ជាមួយ​គ្នា​ផង​ដែរ ។

នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ខណៈ​រូប​នាង​និង​ជនសង្ស័យ​នៅ​ជាមួយ​គ្នា ស្រាប់តែ​គូ​ដណ្តឹង​នាង​ឆាត​មក ហើយ​ជន​សង្ស័យ​ឆែក​ឃើញ​ ក៏​បណ្តាល​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ។ ពេល​នោះ​ ជនសង្ស័យ​បាន​ឆាត​ទៅ​គំរាម​គូ​ដណ្តឹង​នាងឱ្យ​​ឈប់​ទាក់ទង​នាង​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​ រូបគេ​នឹង​ធ្វើ​អ្វីមួយ​លើ​គូ​ដណ្តឹង​នោះ​ជាក់​ជា​មិន​ខាន​ឡើយ ។ បន្ទាប់​មក ជនសង្ស័យ​បាន​បង្ខាំង​នាង​ទុក​​ក្នុង​បន្ទប់​ខុន​ដូ​មិន​ឲ្យ​ចេញ​ទៅ​ណា ព្រមទាំង​បាន​ចាប់​បោច​សក់ និង​រុញ​នាង​ផ្ទប់​ទៅ​នឹង​ជញ្ជាំង ព្រមទាំង​ខាំ​ដៃ ខាំ​កំប៉េះគូទ​នាង​ទៀត​ផង ។

ប្រភព​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​កាត់​ក្រណាត់​អាវយឺត​បម្រុងយក​​មក​ចងដៃ​ចងជើង​នាង តែ​ដោយសារ​នាង​អង្វរ​ពេក ទើប​រូបគេ​មិន​បាន​ចង ហើយ​បង្ខំ​នាង​ឲ្យ​និយាយ​ទូរស័ព្ទ​ទៅ​គូ​ដណ្តឹង​​ថា ពួក​គេ​ទាំង​២​នាក់ រស់នៅ​ជាមួយ​គ្នា​ជា​រៀងរាល់ថ្ងៃ ។ បើ​នាង​មិន​ទូរស័ព្ទ​ទៅ​ទេ ជនសង្ស័យ​គំរាម​ថា ​នឹង​យក​កន្ត្រៃ​មក​កាត់សក់​នាង​ឱ្យ​​អស់ ហើយ​សម្លាប់​ចោល​តែ​ម្តង ។ ដោយសារ​ការ​គំរាម​បែប​នេះ នាង​ក៏​បង្ខំចិត្ត​ទូរស័ព្ទ​ទៅ​គូ​ដណ្តឹង និយាយ​តាម​ការ​គំរាម​នេះ ហើយ​ជន​នេះ ​បាន​បង្ខាំង​នាង​ទុក​នៅ​ក្នុង​បន្ទប់​ខុន​ដូ និង​យក​កាំបិត​ចុង​ស្រួច.ស​ស្ញា​ច​មួយ គំរាម​នាង​មិន​ឲ្យ​ចេញ​ទៅ​ណា​ជា​ដាច់ខាត​។

នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ម្តាយមីង​នារី​រង​គ្រោះដោយ​បាត់​ដំណឹង​ក្មួយ​ស្រី​ពេញ​មួយ​យប់ ក៏​ដាក់ពាក្យបណ្តឹង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឱ្យ​​ជួយ​ស្រាវជ្រាវ រហូត​ឈាន​ដល់​រក​ឃើញ​ទីតាំង​បង្ខាំង​នាង ។ ដោយ​មានការសហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ជនសង្ស័យ​ មិន​ព្រម​បើកទ្វារ​ទេ ថែម​ទាំង​គំរាម​សមត្ថកិច្ច​ថា រូបគេ​នឹង​សម្លាប់​នាង​ចោល​នៅ​ក្នុង​បន្ទប់​ទៀត​ផង​ ។

បន្ទាប់​មក ជនសង្ស័យ​បាន​យក​ស្ប្រ៉ា​យបាញ់​ទៅ​លើ​ទ្វារ​កញ្ចក់ ​ដើម្បី​កុំ​ឱ្យ​​សមត្ថកិច្ច​មើលឃើញ​ដល់​ក្នុង​បន្ទប់ ​និង​បម្រុង​រត់គេច​ខ្លួន តែ​មិន​អាច​ចេញ​ទៅ​ណា​រួច ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ទម្លាយ​ទ្វារ​ចូល​ទៅ​ចាប់​ឃាត់ខ្លួន​បាន និង​រំដោះជន​រង​គ្រោះ ។ លើស​ពី​នេះ​ទៀត តាម​ការ​ធ្វើតេស្ត​ទឹកនោម​ជនសង្ស័យ សមត្ថកិច្ច​បាន​រក​​ឃើញ​ថា ជនសង្ស័យ​ដែល​ជា​មនុស្ស​កំណាច​ឃោរឃៅ​នេះ​ មាន​ជាប់​សារធាតុ​ញៀន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ