ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ការ​ឃុំខ្លួន​លោក​កឹ​ម សុខា នៅផ្ទះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ពី​ការ​ឃុំខ្លួន​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ក្នុងផ្ទះ គឺ​ជំនួស​ឲ្យ​វិធានការ​នៃ​ការ​ឃុំ​ខ្លូ​នបណ្តោះ​អាសន្ន ដោយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ដដែល ។…

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ពី​ការ​ឃុំខ្លួន​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ក្នុងផ្ទះ គឺ​ជំនួស​ឲ្យ​វិធានការ​នៃ​ការ​ឃុំ​ខ្លូ​នបណ្តោះ​អាសន្ន ដោយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ដដែល ។

ការ​បញ្ជាក់​របស់​តុលាការ​រាជធានី​ភ្នំពេញ​នេះ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៩ កញ្ញា បាន​បញ្ជាក់​ថា លោក កឹ​ម សុខា នៅ​តែ​មិន​ទាន់​រួច​ទោស​អ្វី​ទាំងអស់ ហើយ​ការ​ឃុំ ខ្លួន នៅ​ក្នុងផ្ទះ​នេះ ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព​លោក​តែ​ប៉ុណ្ណោះ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញផ្សាយ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា​បាន​បញ្ជាក់​ថា លោក​កឹ​ម សុខា ត្រូវ​បាន​លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើ​វ​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ជំនួស​ឲ្យ​វិធានការ​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ។

ថ្លែងការណ៍​បញ្ជាក់​ថា​« យោង​តាម​ដីកា​សម្រេច​របស់​លោក គឺ ឬ​ទ្ធី ការ​សម្រេច​នេះ គឺជា​ផ្អែក​មួយ​ផ្នែក​លើ​ហេតុផល​ផ្នែក​សុខភាព​របស់​ជន​ត្រូវ​ចោទ ។ ផ្អែក​តាម​ដីកា​សម្រេច​នេះ លោក​កឹ​ម សុខា ក្នុង​ឋានៈ​ជា​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ក្តី​នៅ​តុលាការ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​កាតព្វកិច្ច​មួយ​ចំនួន ដើម្បី​បម្រើ​ឲ្យ​ចំណាត់ការ​នីតិវិធី​បន្ត​លើក​សំណុំរឿង ដោយ​ចៅក្រម ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​គូសបញ្ជាក់​ថា ករណី​ជន​ត្រូវ​ចោទ​ឈ្មោះ កឹ​ម សុខា ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ខាងលើ​នេះ​ពុំ​មែន​ជា​ករណី​នៃ​ឃុំ​ខ្លូ​ន​នៅ​ក្នុងផ្ទះ​នោះ​ទេ ។ ទន្ទឹម​នេះ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ក្នុង​ការ​ហាមឃាត់​ជន​ត្រូវ​ចោទ​ឈ្មោះ កឹ​ម សុខា មិន​ឲ្យ​ចាក​ចេញពី​ព្រំប្រទល់​ដែនដី​ណាមួយ​ជា កំណត់ គឺជា​សិទ្ធិ​អំណាច​របស់​ចៅក្រម​ស៊ើបសួរ​ដែល​ធ្វើ​ឡើង​ស្រប​តាម​មាត្រា​២២៣ កថា ខ ណ្ឌ​ទី​២ ចំណុច​ទី​១​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដោយ​ផ្អែក​លើ​ហេ​តុល​ផល​សន្តិសុខ​សុវត្ថិភាពរ បស់​ជន​ត្រូវ​ចោទ និង​ដើម្បី​ធានា​ថា ជន​ត្រូវ​ចោទ​នឹង​មិន​រត់គេច​ខ្លួន​ពី​នី​តី​វិធី​តុលាការ ។

អ្នកនាំពាក្យ​បញ្ជាក់​ថា​«​ក្នុង​ន័យ​នេះ ជន​ត្រូវ​ចោត​មាន​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​ចេញពីផ្ទះ រ បស់​ខ្លួន ក្នុង​ព្រំប្រទល់​ដែនដី ដែល​កំណត់​ដោយ​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ និង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​នានា ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​បញ្ជី​នៃ​ការ​ហាមឃាត់ របស់​តុលាការ​បាន​ពោល គឺ​បុគ្គល​ដែល​អាច​មានការ​ពារ​ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​ជន​ត្រូវ​ចោទ ហើយ​ដែល​តុលាការ​កំពុង​មាន​ចំណាត់ការ​» ។ អ្នកនាំពាក្យ​តុលាការ​ដដែល​ក៏​បាន​លើក​ឡើង​ថា ហេតុផល​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព សុខភាព​ផ្ទាល់ខ្លួន របស់​ជន​ត្រូវ​ចោទ​ឈ្មោះ កឹ​ម សុខា គឺជា​រឿង​សំខាន់​ដែល​ចាំ​បាត់​ត្រូវ​មានការ​ចូលរួម​សហការ​គ្នា​ជា​មុន រវាង​សមត្ថកិច្ច​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​បូក​រួម​របស់​ភាគី​ជន​ត្រូវ​ចោទ​ផង​ដែរ ដើម្បី​ចៀង​វាង​យក​ថា ភាពអាក្រក់​ណាមួយ​ផ្នែក​សុវត្ថិភាព​លើក​រូប​ជន​ត្រូវ​លោក​កឹ​ម សុខា ពី​តួអង្គ​ខាងក្រៅ ។

សូម​ជម្រាប​ថា លោក​កឹ​ម សុខា​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ហើយ​កាលពី​ថ្ងៃ​ទី​១០ វេលា​ម៉ោង​៣​ទាប​ភ្លឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន ដោយ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​គេហដ្ឋាន​លោក​ស្ថិត​នៅផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទូល​គោល​រាជធានី​ភ្នំពេញ ។ លោក​កឹ​ម សុខា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​បរិវេណ​ផ្ទះ​ឡើយ​ដូច​ជា ការ​ជួប​ជាមួយ​កម្ម​ជន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជនបរទេស​ជាដើម ។

គួរ​បញ្ជាក់​ថា លោក កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ដល់​៣០​ឆ្នាំ ។ លោក​កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ