ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​នីមួយ​ៗ​គួរ​មាន​គម្រោង​ទាំង​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

ដើម្បី​ជួយ​ឲ្យ​គ្រួសារ​កាន់តែ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ចិត្ត យក​ល្អ​គួរតែ​រៀប​គម្រោង​ធ្វើ​រឿង​ជា​ច្រើន​ជាមួយ​គ្នា ។ ដើម្បី​អាច​ធ្វើ​បែប​នេះ​បាន គួរតែ​ធ្វើ​ទៅ​តាម​ការ​ណែនាំ​ខាងក្រោម​ផង​៖ ១-​បង្កើត​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​តាម​រយៈ​ការ​បង្កើត​ជា​ជម្រើស​អាហារ និង​ការ​ហាត់​ប្រាណ​ដែល​ផ្តល់​សុខភាព​កាន់តែ​ល្អ​ជាង​មុន​ជា​ទៀងទាត់​។ ចូរ​ធ្វើការ​តាំង​ចិត្តជា​លក្ខណៈ​​គ្រួសារ ដើម្បី​ទទួល​បាន…

ដើម្បី​ជួយ​ឲ្យ​គ្រួសារ​កាន់តែ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ចិត្ត យក​ល្អ​គួរតែ​រៀប​គម្រោង​ធ្វើ​រឿង​ជា​ច្រើន​ជាមួយ​គ្នា ។ ដើម្បី​អាច​ធ្វើ​បែប​នេះ​បាន គួរតែ​ធ្វើ​ទៅ​តាម​ការ​ណែនាំ​ខាងក្រោម​ផង​៖

១-​បង្កើត​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​តាម​រយៈ​ការ​បង្កើត​ជា​ជម្រើស​អាហារ និង​ការ​ហាត់​ប្រាណ​ដែល​ផ្តល់​សុខភាព​កាន់តែ​ល្អ​ជាង​មុន​ជា​ទៀងទាត់​។ ចូរ​ធ្វើការ​តាំង​ចិត្តជា​លក្ខណៈ​​គ្រួសារ ដើម្បី​ទទួល​បាន និង​រស់នៅ​បាន​សុខភាព​ល្អ ។

២-​ចូរ​ចម្អិន​អាហារ​ញ៉ាំ​នៅផ្ទះ​ជា​ញឹកញាប់ ព្រោះ​វា​ទំនងជា​អាហារ​ផ្តល់​សុខភាព​ល្អ​ជាង ហើយ​ការ​ញ៉ាំ​នេះ​ដែរ​គឺជា​សកម្មភាព​ដ៏​អស្ចារ្យ​សម្រាប់​គ្រួសារ​ទាំងមូល ។ ចូរ​ធ្វើ​អាហារ​ផ្តល់​សុខភាព​រាល់​ព្រឹក​ផង ។

៣-​ចូរ​ឲ្យ​កូន​អ្នកចូលរួម​ក្នុង​គម្រោង និង​ការ​បង្កើត​នូវ​អាហារ​ផ្តល់​សុខភាព​ផង ។ ចូរ​ញ៉ាំ​អាហារ និង​អាហារ​សម្រន់​ដែល​ផ្តល់​សុខភាព​ដូច​ជា គ្រាប់​ធញ្ញជាតិ ផ្លែ​ឈើ និង​បន្លែ ស្រស់​ៗ ។ ចូរ​ចៀសវាង​នំ​ផ្អែម ។

៤-​លើកទឹកចិត្ត​ឲ្យ​កូន​ឲ្យ​ចេះ​ស្តាប់ និង​សិក្សា​ដឹង​អំពី​សញ្ញា​របស់​រាង​កាយ​ថា ពេល​ណា​ត្រូវ​ឃ្លាន និង​ពេល​ណា​ត្រូវ​ឆ្អែត​ហើយ ។ ចូរ​បង្ហាញ​ពួក​គេ​ថា គួរ​ញ៉ាំ​តែ​ពេល​ឃ្លាន​បាន​ហើយ មិនមែន​ញ៉ាំ​ពេល​ធុញ ខឹង ឬ​ពិបាកចិត្ត​ទេ ។

៥-​ចូរ​ទៅ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ និង​លេង​កម្សាន្ត និង​លើកទឹកចិត្ត​ឲ្យ​មាន​សកម្ម​ភាព​ផ្លូវ​កាយ​ឲ្យ​បាន​ច្រើន ព្រមទាំង​កាត់​បន្ថយ​ការ​មើល​ទូរទស្សន៍ ឬ​ទូរស័ព្ទ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ