ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ទូ​ទាំង​ខេត្ត​ក៏​ដូច​ទូ​ទាំង​ប្រទេស…សាទរ​​​ខ្លាំង​ណាស់ចំពោះ​ចំណាត់​ការ​​ធម៌​​ក្តៅ​នេះ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​រយៈពេល​២៤​ម៉ោង បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ចុះ​បញ្ជា​ផ្ទាល់​ក្នុង​យុទ្ធនាការ​រំដោះ​ចំណី​ឆ្នេរ ស្ថិត​ក្នុង​ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុម​ក​វិញ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​រយៈពេល​២៤​ម៉ោង បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ចុះ​បញ្ជា​ផ្ទាល់​ក្នុង​យុទ្ធនាការ​រំដោះ​ចំណី​ឆ្នេរ ស្ថិត​ក្នុង​ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុម​ក​វិញ គិត​មក​ដល់​ម៉ោង ជាង​២​រសៀលថ្ងៃ​ទី​១៩ កញ្ញា ​ម្សិលមិញ ជា​លទ្ធផល​បាន​ប្រមាណ​៤០%​ហើយ ។ នេះ​បើ​យោង​តាម​ប្រភព​មន្ត្រី​ស្រុក​ស្ទឹង​ហាវ​ បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ។

លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹង​ហាវ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ថា ខណៈ​ពេល​នេះ លោក​ពុំ​បាន​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ទេ លោក​ជាប់​មក​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​មន្ត្រី​របស់​លោកនៅ​ធ្វើការ​ទីនោះ បាន​រាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ការ​កាយ​ដី​ចេញ​វិញ​នោះ​ បាន​ប្រហាក់ប្រហែល​៤០%​ហើយ ដោយ​ប្រើ​គ្រឿងចក្រ​អេ​ស្កា​វា​៉​ទ័​រ​ចំនួន​៥​គ្រឿង ប៊ុល​ឌុ​ល​ហ្សែ​រ​១​គ្រឿង និង​រថយន្ត​ដឹក​ដី​ធុន​ធំ​ចំនួន​ជាង​១០​គ្រឿង ។ ចំណែក​អាចម៍ដី ​ត្រូវ​បាន​ដឹក​ចេញ​ទៅ​ចាក់​នៅ​ទីតាំង​ផ្សេង​គ្នា (​ដោយ​មិន​កំណត់​ទេ​) ។

ចំពោះ​ការ​ចំណាយ​ទៅ​លើ​គ្រឿងចក្រ​និង​រថយន្ត​ដឹក​ចេញ​នេះ​ជា​បន្ទុក​របស់​ក្រុមហ៊ុន​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង ។ ដោយឡែក លោក សា​មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​លោក​អះអាង​ថា លោក​ជាប់រវល់លោក​មាន​ការងារ​ច្រើន លោក​ពុំ​មាន​ព័ត៌មាន​ច្បាស់​ផ្ដល់​ឱ្យ​អ្នក​សារ ព័ត៌ មាន ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង ដោយ​អ្នកខ្លះ​ បាន​សរសេរ​នៅ​ក្នុង​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​បាន​​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​នាច​ក្រ​កម្ពុជា និងលោក ជា សុ​ផា​រ៉ា ដែល​បាន​ប្រើ​ធម៌​ក្តៅ​ទៅ​លើ​ក្រុមហ៊ុនរំលោភ​ដី​សមុទ្រ ហើយ​ចាត់​​ទុក​ថា នេះ​គឺជា​សារ​មួយ​ដ៏​មាន​ខ្លឹមសារ​ សម្រាប់​ក្រុម​អ្នកមាន​អំណាច​ ឬ​មាន​ប្រាក់​ចាយ​ដុត​ខ្លួន​មិន​អស់ ដែល​តែងតែ​គិតតែ​ផលប្រយោជន៍​បុគ្គល ពុំ​ចេះ​ខ្វាយខ្វល់​ អំពី​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រភព​ដដែល​ ក៏​បាន​អំពាវនាវ​យ៉ាង​ទ​ទូច​​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី
ជា សុ​ផា​រ៉ា សូម​មេត្តា​បន្ត​បេសកកម្ម​នេះ​ នៅ​លើ​ទឹក​ខេត្ត​ព្រះ​សីហ​នុបន្ត​ទៀត ព្រោះ​នៅ​មាន​ទីតាំង​ជា​ច្រើន​កន្លែង​​​ទៀត ដែល​បាន​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ ដូច​ជា​នៅ​តំបន់​បឹង​ព្រែក​ទប់ តំបន់​ពយ​កំ​ពេញ តំបន់​អូ​ត្រេះ​ចាស់ តំបន់​បឹង​កង្កែប តំបន់​ប្រជុំ​កោះ​រ៉ុ​ង និង​នៅ​ឆ្នេរសមុទ្រ​រាម​ជាដើម ។​ល​។  ដែល​នៅ​តំបន់​ទាំង​នោះ មាន​កន្លែង​ខ្លះ​ចាក់​ដី​ចូល​សមុទ្រ​រាប់រយ​ម៉ែត្រ​ក៏​មាន និង​បាន​កំពុង​សាងសង់​សំណង់​រឹង​មាំ​នៅ​លើ​សមុទ្រ​ទៀត​ផង ដើម្បី​កុំឱ្យ​អ្នក​ដទៃ​ច្រណែន​និន្ទា ៕

 

អត្ថបទសរសេរ ដោយ