ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យីឌុប​កៀរ​រថយន្ត​កាម​រី​បា​ឡែ​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​យី​ឌុ​ប​ដឹក​បង្គោល​ភ្លើង ដោយសារ​តែ​អ្នកបើកបរ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ជ្រុល​ទៅ​កៀរ រថយន្ត កា​ម៉ា​រី​បា​ឡែ​ន បណ្តាល​អោយ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ…

រាជធានីភ្នំពេញ ៖ រថយន្ត​យី​ឌុ​ប​ដឹក​បង្គោល​ភ្លើង ដោយសារ​តែ​អ្នកបើកបរ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ជ្រុល​ទៅ​កៀរ រថយន្ត កា​ម៉ា​រី​បា​ឡែ​ន បណ្តាល​អោយ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ចំណុច​ស្តុ​ប​បញ្ញា​សក្តិ ផ្លូវ​២៧១ កែង​និង​ផ្លូវ​៣៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ ដោយ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក កាម​រី បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២A-៨៧០១ ​ធ្វើ​ដំណើរ​តាម​ផ្លូវ ៣៧១​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​២៧១ ។

ប្រភពដដែលបាន​បន្ត​ថា ស្រប​ពេល​នោះ​ដែរ​ក៏ស្រាប់តែ​បុរស​ម្នាក់​ទៀត បាន​បើករថយន្ត​មួយ​គ្រឿង​ប្រភេទ​យី​ឌុ​ប ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A-១១៧៩ ដឹក​បង្គោល​ភ្លើង​ពេញ​មួយ​រថយន្ត​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​២៧១​ដូច​គ្នា ដោយសារ​តែ​អ្នក​បើក​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ក៏​ជ្រុល​ចង្កូត​ទៅ​កៀរ​រថយន្ត កា​ម៉ា​រី​បា​ឡែ​ន ដែល​បុរស​២​នាក់​ជិះ​ក្នុង​រថយន្ត​នោះ បណ្តាល​អោយ​រង​ការ​ខូចខាត​ឆ្កូត​ថ្នាំ​ទ្វារ​មុខ​ចំហៀង​ឆ្វេង និង​បាក់​កញ្ចក់​មើល​ក្រោយ​ចំហៀង​ខាងឆ្វេង​កៀប​ជាប់​នឹង​រថយន្ត យី​ឌុ​ប តែ​សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​កាម​រី​នោះ​ទេ ។

ដោយឡែក​រថយន្ត​យី​ឌុ​ប ដឹក​បង្គោល​ភ្លើង វិញ​មិន​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ ហើយក៍​មិន​មាន​គ្រោះថ្នាក់​អ្វី​ដល់​អ្នកបើកបរ​នោះ​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បានអោយ​ភាគី​ទាំង​សង
ខាង​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន ទាមទារសំណង​១០០​ដុល្លារ តែ​ពេល​នោះ​ដែរ ខាង​រថយន្ត​យី​ឌុ​ប​បាន​សុំ​សង​សំនង​ចំនួន​៨០​ដុល្លារ ទៅ​អោយ​ខាង​រថយន្ត​កាម​រី​បា​ឡែ​ន ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ