ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ចូល​ទាំង​យប់ ទើប​ដឹង​ខាងក្នុង​បង្កប់​អ្វីខ្លះ​…បែកធ្លាយខ្ទេច!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ហាង​ម៉ាស្សា​កោស​ជប់​ធ្វើ​សរសៃ ដោយ​លួចលាក់​បង្កប់​សេវា​​​ផ្លូវភេទ​មួយ​កន្លែង និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧ និង​វត្ថុ​តាង​មួយ​ចំនួន កាល​ពី​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ហាង​ម៉ាស្សា​កោស​ជប់​ធ្វើ​សរសៃ ដោយ​លួចលាក់​បង្កប់​សេវា​​​ផ្លូវភេទ​មួយ​កន្លែង និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧ និង​វត្ថុ​តាង​មួយ​ចំនួន កាល​ពី​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លេខ​៣៦០EoE តាម​បណ្ដោយ​ផ្លូវ​២០១១ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ហាង​ម៉ាស្សា​កោស​ជប់​មាន​លួចលាក់​បង្កប់​សេវា​ផ្លូវភេទ​ខាងលើ​នេះ មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ សំបូរ មា​ណ្ណា​រិ​ទ្ធ អនុប្រធាន​នាយក​ដ្ឋាន និង​លោក​ឧត្ដមសេនីយ៍ទោ ឯម សុ​ជឿន អនុប្រធាន​នាយកដ្ឋាន និង​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​លួចលាក់​បង្កប់​សេវាកម្ម​ផ្លូវភេទ​ខាងលើ ហើយ​ជា​លទ្ធផល​គឺ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់ ក្នុង​នោះ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​មួយគូ​ដែល​ជា​ថៅកែ​ហាង​ម៉ាស្សា​ខាងលើ​ផង​ដែរ​។

ហើយ​បុរស​ជា​ប្តី​មានឈ្មោះ ម៉ុ​ន ចំរើន អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​ឈ្មោះ ហ៊ុំ ស្រី​អន អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា និង​នារី​ម៉ាស្សា​ចំនួន​៥​នាក់​ទៀត​ជា​ជន​រង​គ្រោះ រួម​ទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤ ស្រោម​ប្រើប្រាស់​ហើយ និង​មិន​ទាន់​ប្រើ​មួយ​ចំនួន និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ថៅកែ​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​ជន​រង​គ្រោះ​ទាំង​៥​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ឯ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ