ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ខ្ទេច​មុខ ហើយ​បាក់​អស់​២​ដើម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​បើករថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បាន​បើក​លឿន​មិន​ប្រយ័ត្ន គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់ពីរ​ផ្ទាំង រថយន្ត​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​បើករថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បាន​បើក​លឿន​មិន​ប្រយ័ត្ន គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់ពីរ​ផ្ទាំង រថយន្ត​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​ប្រហែល​២៥​ឆ្នាំ​ម្នាក់ បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក់​ស័​រ​ដេះ ពណ៌​ស ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុ​ង​១២​កៅអី ពាក់​ស្លាក​លេខ កំពត 2A- 1571 ។ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​បើក​មក​ស្តុ​ប​ណូ​គា ឆ្ពោះទៅ​ស្ពាន​អាកាស​៧​មក​រា និង​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​អ្នកបើកបរ​រថយន្ត​ខាងលើ​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ដែល​នៅ​ពីរ​មុខ​រថយន្ត​ទៅ​ខាងឆ្វេង រួច​ក៏​ជ្រុល​ចង្កូត​ទៅ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​វាច​និង​បាក់​ដួល​អស់ពីរ​ផ្ទាំង ។ ចំណែកឯ​រថយន្ត​ខាង​រង​ការ​ខូចខាត​ក្រពឹត​កាង និង​ដាក់​ក្រឡេក​ង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ទៅ​មុខ​លែង​រួច តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ហើយ​បាន​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ