ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយការណ៍មកឡើងផ្អើល​…ការពិត​តុក្កតាសិចសោះ​

5 ឆ្នាំ មុន

តាម​ប្រភពពី Metro បាន​ឱ្យ​​ដឹង​ថា ក្រុម​ជួយ​សង្គ្រោះ​នៅ​ក្នុង​រដ្ឋ​អូ​ទ្រី​សភាគ​ខាងជើង ទទួល​បាន​ទូរស័ព្ទឱ្យ​​ទៅ​ស្រង់​យក​សាកសព​​មនុស្ស​អណ្តែត​ក្នុង​ទឹក តែ​ចុង​ក្រោយ​ទើប​ដឹង​ថា វា​ជា​តុក្កតា​សិច​សោះ​។ ប្រជា​ជន​ដែល​ដើរ​ឆ្លងកាត់​ស្ពាន បានឃើញ​មាន​អ្វី​ម្យ៉ាង ដែល​គិតថា…

តាម​ប្រភពពី Metro បាន​ឱ្យ​​ដឹង​ថា ក្រុម​ជួយ​សង្គ្រោះ​នៅ​ក្នុង​រដ្ឋ​អូ​ទ្រី​សភាគ​ខាងជើង ទទួល​បាន​ទូរស័ព្ទឱ្យ​​ទៅ​ស្រង់​យក​សាកសព​​មនុស្ស​អណ្តែត​ក្នុង​ទឹក តែ​ចុង​ក្រោយ​ទើប​ដឹង​ថា វា​ជា​តុក្កតា​សិច​សោះ​។

ប្រជា​ជន​ដែល​ដើរ​ឆ្លងកាត់​ស្ពាន បានឃើញ​មាន​អ្វី​ម្យ៉ាង ដែល​គិតថា ជា​​សាកសព​មនុស្ស​ស្រី​ ។ ដោយ​សារ​តែ​មាន​ច​ម្ង​ល់ ពួក​គេ​ក៏​បាន​ទូរស័ព្ទ​ហៅ​ក្រុម​ជួយ​សង្គ្រោះ​មក​ស្រង់​មក​លើដាក់​គោក​។ នៅ​ពេល​ពួក​គេ​មក​ដល់ ស្រាប់តែ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ​។

ការពិតនោះ វា​គឺជា​តុក្កតា​សិច​សោះ ដែល​ត្រូវ​បាន​បន្ធូរ​ខ្យល់​ចេញ​។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​គេ​ច្រឡំ​​តុក្កតា​សិច​ជាមួយនឹង​មនុស្ស​មែនទែន ហើយ​បាន​ធ្វើការ​ជួយ​សង្គ្រោះ​។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦ ​ក្នុងខែ​កក្កដា ក៏​មាន​ករណី​បែប​នេះ ​កើត​មាន​ឡើង​នៅ Amsterdam ផង​ដែរ ក្រោយ​ពី​អ្នក​ជិតខាង​បាន​ទូរស័ព្ទ​ទៅ​ប៉ូ​លិស​ ដោយសារ​តែ​ឃើញ​មនុស្ស​ស្រី​ម្នាក់​ឈរ​នៅ​ក្បែរ​មាត់​បង្អួច​យូរ​ពេក ដែល​មើលទៅ​ហាក់បីដូចជា​ចង់​លោត​សម្លាប់​ខ្លួន​ ។ ពេល​ប៉ូ​លិស​ម​ក​ដល់​ទើប​ដឹង​ថា ជា​តុក្ក​តា​​សិច​ធ្វើ​ពី​ជ័រ​ប្លា​ស្ទិ​ក​សោះ ។

អត្ថបទសរសេរ ដោយ