ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​គិត​ពី​សុខភាព​បងប្អូន​ផង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ជំនាញ​លើ​ផ្នែក​ចំណីអាហារ​លោក ស្រ៊ី ស្រ៊ុ​ន អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៨ បាន​ស្នើ​ឲ្យ​អាជីវករ​ទាំងអស់​ត្រូវ​គិត​គួរ និង​យកចិត្ត​ទុក​ក្នុង​ការ​លក់ទំនិញ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​ជៀស​ឲ្យ​ផុត​ពី​ទំនិញ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ជំនាញ​លើ​ផ្នែក​ចំណីអាហារ​លោក ស្រ៊ី ស្រ៊ុ​ន អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៨ បាន​ស្នើ​ឲ្យ​អាជីវករ​ទាំងអស់​ត្រូវ​គិត​គួរ និង​យកចិត្ត​ទុក​ក្នុង​ការ​លក់ទំនិញ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​ជៀស​ឲ្យ​ផុត​ពី​ទំនិញ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ។

លោក ស្រ៊ី ស្រ៊ុ​ន អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឪ​កាស​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្លូវ​អូ​០១ ដោយ​លោក​បាន​គូសបញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​នា​ពេល​នេះ គឺ​មាន​គោលបំណង​រក្សា​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​លើ​ផ្នែក​ចំណីអាហារ​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​រួម​មាន​ដូច​ជា ម្ហូបអាហារ គ្រឿង​សមុទ្រ​បន្លែ​ចិត មី​ដុំ នំ​បញ្ចុក សាច់​គុយទាវ ជាដើម ជា​ពិសេស​ស្ករត្នោត ។

ជា​លទ្ធផល​ក្នុង​ការ​ចុះ​ពិនិត្យ​នា​ព្រឹក​ថ្ងៃ​១៩ កញ្ញា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​ជំនាញ​របស់​លោក ពុំ​បាន​រក​ឃើញ​នូវ​សារធាតុ​ហាមឃាត់​ណាមួយ​នោះ​ទេ​ទាំង​ម្ហូបអាហារ​គ្រឿង​សមុទ្រ​បន្លែ​ចិត មី​ដុំ នំ​បញ្ចុក សាច់​គុយទាវ​ជាដើម ជា​ពិសេស​ស្ករត្នោត ។ ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​ជំនាញ​របស់​លោក​នឹង​នៅ​តែ​ចុះ​ធ្វើការ​តាមដាន​ពិនិត្យ​ជា​រៀង​រាល់​ស​ប្តា​ហ៍​នៅ​គ្រប់​ទីផ្សារ​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ដែរ​លោក​ស្រ៊ី ស្រ៊ុ​ន ក៏​បាន​អំពាវនាវ​ដល់​បងប្អូន អាជីវករ​ទាំងអស់ សូម​មេត្តា​បញ្ឈប់​ការ​លក់​ចំណីអាហារ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​រក្សា​ឲ្យ​បាន​នូវ​ភាព​ថ្លៃថ្នូរ លើស​ពី​នេះ​លោក ស្រ៊ី ស្រ៊ុ​ន ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​រាយការណ៍​មក​កាន់​ប្រព័ន្ធ​ទូរស័ព្ទ ពិសេស​របស់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ