ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធិពុទ្ធ​សាសនា​យក​ហេតុផល​ជា​គោល

5 ឆ្នាំ មុន

បរិស័ទ​គ្រប់​មជ្ឈដ្ឋាន​រមែង​ចាត់​ទុក​ថា ព្រះសង្ឃ​ជា​ស្រែបុណ្យ​ដែល​ខ្លួន​អាច​ផ្ញើ​បុណ្យ​កុសល​តាម​រយៈ​ការ​ធ្វើ​ទាន​បាន ហើយ​បុណ្យ​កុសល​នេះ​នឹង​បានជា​ទីពឹង​ជួយ​ឱ្យ​ជួប​សុខ ចម្រើន​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​។ ការ​ពិចារណា​ឃើញ​បែប​នេះ​ហើយ​ក៏​នាំ​គ្នា​សស្រាក់សស្រាំ​ចំណាយធនធាន​ទៅ​តាម​សទ្ធា​ជ្រះថ្លា និង​លទ្ធភាព​ធ្វើបុណ្យ​សន្សំ​កុសល​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​តរៀង​មក​ ។ ការ​ជឿ​ចុះចិត្ត​ស៊ប់​ដោត​ជាប់​ទៅ​ក្នុង​ព្រះសង្ឃ ដែល​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ធម៌​វិន័យ…

បរិស័ទ​គ្រប់​មជ្ឈដ្ឋាន​រមែង​ចាត់​ទុក​ថា ព្រះសង្ឃ​ជា​ស្រែបុណ្យ​ដែល​ខ្លួន​អាច​ផ្ញើ​បុណ្យ​កុសល​តាម​រយៈ​ការ​ធ្វើ​ទាន​បាន ហើយ​បុណ្យ​កុសល​នេះ​នឹង​បានជា​ទីពឹង​ជួយ​ឱ្យ​ជួប​សុខ ចម្រើន​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​។

ការ​ពិចារណា​ឃើញ​បែប​នេះ​ហើយ​ក៏​នាំ​គ្នា​សស្រាក់សស្រាំ​ចំណាយធនធាន​ទៅ​តាម​សទ្ធា​ជ្រះថ្លា និង​លទ្ធភាព​ធ្វើបុណ្យ​សន្សំ​កុសល​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​តរៀង​មក​ ។

ការ​ជឿ​ចុះចិត្ត​ស៊ប់​ដោត​ជាប់​ទៅ​ក្នុង​ព្រះសង្ឃ ដែល​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ធម៌​វិន័យ ឬថា​ជា​បុគ្គល​ដែល​មិន​ជាប់ជំពាក់​ទៅ​ដោយ​កិលេស​មាន ផ្ទះសម្បែង ដី ស្រែ ចម្ការ​ជាដើម ជា​ជំនឿ​ត្រូវ ជំនឿ​ចំ​គន្លង​ធម៌ ។

បុគ្គល​ដែល​មាននូវ​សទ្ធា​ជឿ​គុណព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ដូចដែល​បាន​ពោល​មក​ហើយ​នេះ ព្រោះតែ​ជា​អ្នក​ជឿ​ផលរប​ស់កម្ម​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ហេតុផល​ច្បាស់លាស់ ព្រោះថា​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សុទ្ធតែ​មាន​ហេតុផល​ជា​គោល ។