ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿននោះលឿនវ៉ា​ឡាន​ធំ​​ធ្លាក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ 

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ សំណាងល្អ​មនុស្ស​២​នាក់​នៅ​ក្នុង​រថយន្ត​មិន​មាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ កញ្ញា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​A ត្រង់​ចំណុច​មុខ​វត្ត​ជ្រៃ​សាមគ្គី​មុនី​ឩ​ត្តម ដែល​ស្ថិត​ក្នុងភូមិ​ជ្រៃ​វាល…

ខេត្តព្រៃវែង ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ សំណាងល្អ​មនុស្ស​២​នាក់​នៅ​ក្នុង​រថយន្ត​មិន​មាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ កញ្ញា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​A ត្រង់​ចំណុច​មុខ​វត្ត​ជ្រៃ​សាមគ្គី​មុនី​ឩ​ត្តម ដែល​ស្ថិត​ក្នុងភូមិ​ជ្រៃ​វាល ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

រថយន្ត​រង​គ្រោះ​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២J-៨៩៧៩ ជា​រថយន្ត​តាក់ស៊ី​ដឹក​អ្នកដំណើរ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ មក​រា អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង មុខរបរ​ជា​អ្នក​រត់​តាក់ស៊ី​។

តាម​សំដី​រៀបរាប់​របស់​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ​បានអោយ​ដឹង​ថា គាត់​បាន​ដឹក​ជនជាតិ​ចិន​ម្នាក់​ចេញ​មក​ពី​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ថ្លុ​ង​បើកបរ​ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ មាន​រថយន្ត​កុង​ទី​ន័​រ​មួយ​គ្រឿង​បើក​នៅ​ពីមុខ​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​បើក​គៀ​រថយន្ត​របស់​គាត់ ទើប​ធ្វើ​អោយ​រថយន្ត​ធ្លាក់​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ បុក​រះ​ស្លាក​កំណត់​ដែន​រដ្ឋបាល​ស្រុក​កំចាយមារ​បាក់​អស់​១​ផ្ទាំង រួច​ក៏​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ធ្លាក់​ទៅ​ក្នុង​វាលស្រែ​តែ​ម្តង​។

បើ​តាម​ការ​អោយ​ដឹង​ពី​សាក្សី​នៅ​ក្បែ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​បើកបរ​មក​ពីក្រោយ​រថយន្ត​កុង​ទី​ន័​រ​ក្នុង​ទិស​ដៅ​ស្របគ្នា ពេល​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​ឡិច​ស៊ី​សបាន​បើក​ជែង​ទៅ​ខាងឆ្វេង​ដៃ​បំណង​វ៉ា​រថយន្ត​កុងតឺន័រ​នោះ តែ​រថយន្ត​កុងតឺន័រ​បិទ​មិន​អោយ​វ៉ា ទើប​រថយន្ត​ឡិច​ស៊ី​ស​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​ចិញ្ចើមថ្នល់​ខាងឆ្វេង​ដៃ បុក​ស្លាក​កំណត់​ដែន​រដ្ឋបាល​ស្រុក រួច​ក៏​ក្រឡាប់​ជា​ច្រើន​ត្រឡប់​តែ​ម្តង​។

ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​ចាត់​ទុក​ថា​ជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ដែល​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់ រហូត​ខ្ទេច​មើល​លែង​យល់ ប៉ុន្តែ​មនុស្ស​នៅ​ក្នុង​រថយន្ត​បែរជា​មិន​មាន​គ្រោះថ្នាក់ ហើយ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​នាំ​យក​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ្រៃ ដើម្បី​អោយ​ម្ចាស់​រថយន្ត​ច​ចារ​ដោះស្រាយ​ជាមួយ​ខាង​សាធារណៈកា​រលើ​ករណី​បុក​បាក់​ស្លាក​កំណត់​ដែន​រដ្ឋបាល​ស្រុក​កំចាយមារ​៕