ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​មិន​តិច​ទេ​! ហើយ​ជា​ញឹកញាប់​ទៀត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​តា​ស៊ុ​យ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​ពួក​គាត់​ត្រូវ​ចោរ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ញឹកញាប់​ជា​បន្តបន្ទាប់​ដូច​ជា មាន់ ទា អា​គុយ នឹង ទូរស័ព្ទ​ដៃ​ជាដើម…

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​តា​ស៊ុ​យ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​ពួក​គាត់​ត្រូវ​ចោរ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ញឹកញាប់​ជា​បន្តបន្ទាប់​ដូច​ជា មាន់ ទា អា​គុយ នឹង ទូរស័ព្ទ​ដៃ​ជាដើម ។ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ មាន​លំនៅ​ឋាន​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​តា​ស៊ុ​យ ក្នុង​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង ខេត្តរតនគិរី ត្រូវ​បាន​ចោរ​ចូល​លួច​យក​លុយ​អស់​ចំនួន​៤​លាន​រៀល ស្មើនឹង​(​មួយ​ពាន់​ដុល្លារ​) ដែល​ម្ចាស់ផ្ទះ​បាន​ទុក នៅ​ក្នុង​កាបូបយួរ​មួយ​ហើយ​ដាក់​នៅ​លើ​រនាប​ផ្ទះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ អុ​ន វុ​ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ​នឹង​ប្រពន្ធ​ឈ្មោះ ម៉ែ ច​ន្ធា អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ា​ន់​ចាប់ហួយ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ទុក​លុយ​នៅ​រនាប​ផ្ទះ​ក្បែរ​ជញ្ជាំង ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដេក​នៅ​លើ​គ្រែ ក្នុងផ្ទះ​ទល់​ភ្លឺ ។ លុះ​ព្រឹក​ឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ភ្ញាក់​ឡើង​ពី​ដំណេក​នាំ​គ្នា​ដើរ​រក​កាបូប​លុយ​មិនឃើញ​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ។

ក្រោយ​ពី​បានដឹង​ថា បាត់​លុយ​មក​ក៏​នាំ​ប្រពន្ធ​ដើរ​រក​ប្រទះ​ឃើញ​ដានជើង​ជាប់​នឹង​ដីខ្សាច់​មួយ​ហើយ​មាន​តុ​នឹង​កៅអី​មានកាំបិត​ខ្វែវ​មួយ នៅ​ខាងក្រោយ​ផ្ទះ ដែល​ចោរ​បាន​ធ្វើ​សកម្មភាព​ឡើង​យក​លុយ​តាម​បង្អួច​ផ្ទះ​នោះ ។ ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា គាត់​មិនដឹង​ចោរ​ចូល​លួច​យក​លុយ​នោះ​នៅ​ម៉ោង​ប៉ុន្មាន​នោះ​ទេ ព្រឹក​ឡើង​ទើប​មានការ​ឆោឡោ គាត់​សង្ស័យ​ថា ដានជើង​នេះ​មាន​តែ​ចោរ​ទេ​កន្លង​មក គេ​បាន​បាត់​មាន់ ទា ក៏​បានឃើញ​ដានជើង​នេះ​ដែរ ។ ម្ចាស់ផ្ទះ​បន្ត​ថា លុយ​ដែល​បាត់​ទៅ​នោះ​គាត់​បាន​មក​ពី​ការ​លក់​ជ្រូក​បាន​ថ្មី​ៗ​នេះឯង ពេល​នេះ​ស្រាប់តែ​បាត់​ទៅ​ហើយ ។

លោក សួន សា​វុ​ធ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាចា​ញ​បាន​ឲ្យ​ដឹង​ថា ចោរ​ដែល​បាន​ធ្វើ​សកម្មភាព​កន្លង​មក ក្នុង​ដែន​លោក​គ្រប់គ្រង​នោះ​ក៏​បាន​ដៅ​ជា​មុខសញ្ញា​បាន​ខ្លះ​ហើយ​ដែរ​ហើយ​ក៏​បាន​ចាត់​ប្រជា​ការពារ​ភូមិ​ជួយ​សហការ​គ្នា​ដែរ ដើម្បី​ឱ្យ​ជួយ​ស្វែងរក​ចាប់​មុខសញ្ញា​ឲ្យ​បាន​ច្បាស់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ