ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ដេក​ឱប​កូន ភ្ញាក់​ឡើង​កូន​ធ្លាក់ទឹក​លង់​ស្លា.ប់​បាត់​ទៅ​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី​១៩ កញ្ញា ២០១៨​នេះ មាន​ករណី​ក្មេង​ស្រី​អាយុ​៩​ខែ​ម្នាក់​បាន​ធ្លាក់​ពី​ផ្ទះ​លង់ទឹក​ស្លាប់ នៅ​ភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី​១៩ កញ្ញា ២០១៨​នេះ មាន​ករណី​ក្មេង​ស្រី​អាយុ​៩​ខែ​ម្នាក់​បាន​ធ្លាក់​ពី​ផ្ទះ​លង់ទឹក​ស្លាប់ នៅ​ភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ក្មេង​រង​គ្រោះ​ឈ្មោះ ចំរើន រ៉ូ​ហ្សា ភេទ​ស្រី អាយុ​៩​ខែ​។

តាម​ការ​បំភ្លឺ​ពី​ម្តាយ​កុមារី​រង​គ្រោះ​ឈ្មោះ ផ​ន បុប្ផា បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​អ្នកស្រី​តែងតែ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ឪពុក​ឈ្មោះ ឈិ​ន ចំ​រ៉ុ​ង អាយុ​២៩​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ព្រោះ​ខ្លួន​ជាប់​ទៅ​ធ្វើការ​នៅ​រោងចក្រ​។ ដល់​ម៉ោង​ខាងលើ​ឪពុក​កុមារី​រង​គ្រោះ បាន​ដាក់​កូន​ឲ្យ​ដេក​កើយ​ដៃ​នៅ​លើ​ផ្ទះ ដែល​ផ្ទះ​នោះ​មាន​កម្ពស់​៣​ម៉ែត្រ ហើយ​ខាងក្រោម​មានទឹក​លិច​ជម្រៅ ជាង​១​ម៉ែត្រ​ទៀត​ផង​។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា ពេល​ឪពុក​បាន​ដាក់​ឲ្យ​ដេក​គាត់​ក៏​បាន​ដេក​ឱប​កូន​លង់លក់​ជាមួយ​គ្នាទៅ លុះ​ពេល​ឪពុក​ភ្ញាក់​ដឹងខ្លួន​ឡើង​ស្រវារ​កកូន ស្រាប់តែ​បាត់​កូន​ពី​ទ្រូង ពេល​នោះ​គាត់​ក៏​បាន​ដើរ​រក​មើល​លើ​ផ្ទះ តែ​មិនឃើញ ហើយ​បាន​ចេញ​អើត​មើល​ក្នុង​ទឹក​ក្រោមផ្ទះ ក៏​ឃើញ​កូន​នៅ​ក្នុង​ទឹក ភ្លាម​នោះ​គាត់​ក៏​បាន​លោត​ចុះ​ទៅ ស្រង់​កូន និង​បាន​យក​ទៅ​មន្ទីរពេទ្យ​បង្អែក តែ​កូន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​តែ​ទ្រហោយំ និង យំ​អាណិត​រហូត​ខ្សោះ​ទឹ​ភ្នែក​៕


https://youtu.be/LRvKbHn3bws

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ