ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តសៀមរាប ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក ង៉ា​ន់ ភិ​រុណ អភិបាលរង​ខេត្ត អនុប្រធាន​អចិ​ន្ត្រៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក ង៉ា​ន់ ភិ​រុណ អភិបាលរង​ខេត្ត អនុប្រធាន​អចិ​ន្ត្រៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត និង​អាជ្ញាធរ​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំ​បី ប្រចាំ​ស្រុក​ជីក្រែង។

លោក លោកស្រី​មេឃុំ​ស​ង្វើ​យ ឃុំ​អន្លង់​សំណរ និង​ឃុំ​ជីក្រែង ស្រុក​ជីក្រែង បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង និង​បាន​រៀបចំ​ទីទួល​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង ដើម្បី​ឲ្យ​ពួក​គាត់​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ទីទួល​សុវត្ថិភាព ដែល​មានគ្រួសារ​រង​គ្រោះ​សរុប​ចំនួន ១៨៥​គ្រួសារ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាលស្រុក និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រុក​ជីក្រែង អមដំណើរ​ដោយ​លោក អភិបាលរង​ស្រុក ទទួល​បន្ទុក​ការងារ​គ្រោះ​មហន្តរាយ​, លោកស្រី​នាយិកា​រង​រដ្ឋបាល​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​បី មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រុក លោក​មេឃុំ​ស​ង្វើ​យ លោក​មេ​ភូមិ​ព្រៃ​ប្រស់ បាន​ចុះ​ដល់​មូលដ្ឋាន។

ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​រៀបចំ​ទីទួល​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ទីទួល​សុវត្ថិភាព​ជិត​វត្ត​ព្រៃ​ប្រស់ ក្នុងភូមិ​ព្រៃ​ប្រស់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ចំនួន​៣០​គ្រួសារ ព្រមទាំង​បាន​ឧបត្ថម្ភ​តង់ សម្រាប់​បាំង​រោង​ស្នាក់​នៅ​បណ្តោះអាសន្ន​ចំនួន​១​តង់ ក្នុង​មួយ​គ្រួសារ និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ