ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ ចូល​មក​រស់នៅ​គ្មាន​លិខិត​ស្នាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រួតពិនិត្យ និង​ការ​ស្នាក់​នៅ​របស់​ជនបរទេស​ដោយ​រក​ឃើញ​ជនជាតិ វៀតណាម​ប្រុស ស្រី​ចំនួន​៨​នាក់ ដែល​កំពុង​លួច​រស់នៅ​ដោយ​ខុសច្បាប់​។ ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រួតពិនិត្យ និង​ការ​ស្នាក់​នៅ​របស់​ជនបរទេស​ដោយ​រក​ឃើញ​ជនជាតិ វៀតណាម​ប្រុស ស្រី​ចំនួន​៨​នាក់ ដែល​កំពុង​លួច​រស់នៅ​ដោយ​ខុសច្បាប់​។ ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣ និង ២០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្តា​ហាង ម៉ាស្សា​មួយ​ចំនួន​ដែល​មាន​ទៅ​តាំង នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០ និង​ផ្លូវ​លេខ​៩០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ នឹង​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ​។ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង បំពេញការងារ​របស់​ប្រទេស​នៅ​តាម​បណ្តា​ហាង កោស​ជប់ និង​ម៉ាស្សា​មួយ​ចំនួន​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៨០ និង​៩០0​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​របស់​លោក​បាន រក​ឃើញ​ជនជាតិ​វៀតណាម​ប្រុស ស្រី សរុប​ចំនួន​៨​នាក់ (​ស្រី​៥​នាក់​) ដែល​ពួក​គេ​កំពុង​តែ​លួច​ចូល​មក ស្នាក់​នៅ និង​បំពេញការងារ​ដោយ​គ្មាន​លិខិត​ស្មា​ម​ត្រឹមត្រូវ និង​ចាប់​ឃាត់ខ្លួន​ផង​ដែរ​។ ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នេះ​ដែរ កម្លាំង​នគរបាល​នាយក ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​របស់​លោក​នៅ​តែ​បន្ត​ចុះ​ដូច​ភ្លៀងរលឹម​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។

ក្រោយ​ពី​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​តាម​បណ្តា ហាង​កោស​ជប់ និង​ម៉ាស្សា​មួយ​ចំនួន​រួច​មក ដោយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស ស្រី​ចំនួន​៨​នាក់​(​ស្រី​៥​នាក់​) បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ