ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​វៀតណាម​ដើរ​ប្រមូល​ទិញ​វ​ល្លិ៍ និង​ដើម​រុក្ខជាតិ​ជា​ឱសថ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ២០១៨ នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក​មួយ​ចំនួន​បាន​នាំ​គ្នា ចូល​ព្រៃ​ដើរ​កាប់​វ​ល្លិ៍​ត្រី និង​ដើម​ក្រ​ព័ទ្ធ​ជ្រូក ដែល​ឈ្មួញ​វៀតណាម​ប្រមូល​ទិញ​យក​ទៅ​ធ្វើ​ឱសថ​បុរាណ (​ផ្សំ​ពី​រុក្ខជាតិ​)…

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ២០១៨ នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក​មួយ​ចំនួន​បាន​នាំ​គ្នា ចូល​ព្រៃ​ដើរ​កាប់​វ​ល្លិ៍​ត្រី និង​ដើម​ក្រ​ព័ទ្ធ​ជ្រូក ដែល​ឈ្មួញ​វៀតណាម​ប្រមូល​ទិញ​យក​ទៅ​ធ្វើ​ឱសថ​បុរាណ (​ផ្សំ​ពី​រុក្ខជាតិ​) ដើម្បី​ព្យាបាល​ដល់​មនុស្ស​ដែល​មាន​ជំងឺ​ផ្សេង​ៗ នៅ​ក្នុង​ប្រទេស​វៀតណាម​។

បើ​តាម​ប្រជាពលរដ្ឋ ដែល​កំពុង តែ​ដឹក​វ​ល្លិ៍​ត្រី និង​ដើម​ក្រ​ព័ទ្ធ​ជ្រូក​តាម​ម៉ូតូ​ចេញពី​ក្នុង​ព្រៃ​មក​ដាក់​លក់​នៅ​កំពង់​ទន្លេ​បត់​ត្រាស់ បាន​ឲ្យ​ដឹង​ថា ពួក​គាត់រ​ករបរ​ដើរ​កាប់​វ​ល្លិ៍ និង​ដើម​ក្រ​ព័ទ្ធ​ជ្រូក​ក្នុង​ព្រៃ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចំណែក កម្រៃ​ដែល​ទទួល​បាន​ពីរ​បរ​នេះ​ក៏​បាន​គួរសម​ដែរ គ្រាន់​បាន​ផ្គត់ផ្គង់​ជីវភាព​បាន​មួយ​កម្រិត​ដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា វ​ល្លិ៍​ដែល​ត្រូវប៉ាន់ ហើយ​ឈ្មួញ​វៀតណាម​ទិញ​នោះ គឺ​ដើម​ក្រ​ព័ទ្ធ​ជ្រូក និង​វ​ល្លិ៍​ត្រី វ​ល្លិ៍​ទាំង​ពីរ​នេះ​ភាគច្រើន​ដុះ​ក្នុង​ព្រៃ ត្រូវ​ចំណាយពេល​ចូល​ទៅ​ក្នុង​ព្រៃ​កាប់​រយៈពេល​មួយ​ព្រឹក ឬ​មួយ​ថ្ងៃ​ទើបបាន លក់​។

ដោយ​វ​ល្លិ៍​ទាំង​ពី​នេះ ពុំ​សូវ​សម្បូរ​នោះ​ទេ ទាល់តែ​ព្យាយាម​ដើរ​រក​បន្តិច​ទើប​ជួប​ប្រទះ​។ ហើយ​វ​ល្លិ៍​នេះ​វិញ ក្នុង​១​គីឡូក្រាម តម្លៃ​៨០០​រៀល ទៅ​១,០០០​រៀល តែបើ​ហាល​ឲ្យ​ស្ងួត​វិញ​បាន​១,២០០​ទៅ​១,៤០០​រៀល ហើយ​ក្នុង​មួយ​ថ្ងៃ​រកបាន​ចាប់ពី​៤០​ទៅ​៥០​គីឡូ​ដូច្នេះ បាន​ប្រាក់​គួរសម​ដែរ តែបើ​ឈ្មួញ​វៀតណាម​ទិញ​ជំពាក់​វិញ ពិបាក​ទារ​លុយ​ដែរ​មិនដឹង​ថា៖

កាលណា​គេ​សង​លុយ​ទេវា​យូរ​បន្តិច​ហើយ​មិនដឹង រក​អីចេះ​តែ​នាំ​គ្នា​ទៅ​កាប់​វ​ល្លិ៍ មក​លក់​ទៅ​។ ទោះបី​យ៉ាងណា​ការ​ដើរ​រក​វ​ល្លិ៍​លក់​ពី ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក​នេះ មិន​បាន​បញ្ជាក់​ឲ្យ​បាន ក្បោះក្បាយ​ថាវ​ល្លិ៍​ទាំង​ពីរ​ប្រភេទ​នេះ ឈ្មួញ​វៀតណាម​ទិញ​យក​ទៅ​ធ្វើ​ថ្នាំ​អី​នោះ​ទេ ប៉ុន្តែ​តម្រូវការ​ទិញ​វ​ល្លិ៍​នេះ វិញ​គឺ​មាន​បញ្ជា​ទិញ​កើនឡើង​ឲ្យ​តែ​មាន​លក់​ទិញ​គ្មាន​សល់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ