ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​៥​នាក់ ក្រោយ​ការ​បង្ក្រាប

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​មេខ្លោង និង​បក្ខពួក ចំនួន​៣​នាក់ សរុប​ចំនួន​៥​នាក់​ក្នុង​នោះ ស្រី​២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​មេខ្លោង និង​បក្ខពួក ចំនួន​៣​នាក់ សរុប​ចំនួន​៥​នាក់​ក្នុង​នោះ ស្រី​២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ឈាន​ដល់​ការ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​រួម​ទាំង​ដកហូត​វត្ថុ​តាង គ្រឿងញៀន​ជាង​២​គី ឡូ​ក្រាម កាំភ្លើង​ម៉ា​កឡុក​៣​ដើម កាំភ្លើង​ខ្យល់​១​ដើម និង​រថយន្ត​២​គ្រឿង​។ ក្រោម​ការ​ដឹកនាំ កម្លាំង​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​ដឹកនាំ​សម្របសម្រួល ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ បាន​ចេញ​ប្រត្តិបត្តិការ​ក្នុង​ការ បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នេះ​។

បន្ទាប់​ពី​ធ្វើការ​បង្ក្រាប​បក្ខពួក​គេ​៣​នាក់ ស្រី​ម្នាក់ នៅ​ក្នុងភូមិ​សាស្ត្រ ក្រុង​សិរី​សោភ័ណ និង​បន្ត​ឈាន​ទៅ​បង្ក្រាប​ផ្ទះ​ជួល​ជនសង្ស័យ នៅ​ក្នុង​សៀមរាប​ខេត្ត និង​រក​ឃើញ​គ្រឿងញៀន លាក់​ទុក​ក្នុង​បន្ទប់​ជាង​២​គីឡូក្រាម​នោះ រួម​ទាំង​ឧបករណ៍​ជក់ វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។ លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ប្ញ​ទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ប្រាប់​ឱ្យ​ដឹង​ថា​៖ កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន ទាំង​៥​នាក់​ជា​បក្ខពួក និង​ជា​មេខ្លោង​គ្រឿងញៀន​ធំ​បាន​សម្រេច​នៅ​ពេល​នេះ​ក្រោយ​ពី​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ ស៊ើបអង្កេត​រយៈពេល​១​ខែ​មក​ហើយ​។

ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​នូវ​វិធានការ​សម្ងាត់​តាម​រយៈ​មុខសញ្ញា ជនសង្ស័យ​គ្រឿងញៀន​ដែល​បាន​បង្ក្រាប​ចំនួន​៣​នាក់ រួច​មក​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ លោកស្នងការ​រង​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖ ជនសង្ស័យ​គ្រឿង​ញៀ​ង​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូរ​លក់​ចែកចាយ គ្រឿងញៀន​ចំនួន​៣​ខេត្ត គឺ​ខេត្តបន្ទាយមានជ័យ សៀមរាប និង​ខេត្តបាត់ដំបង​។ ការ​បង្ក្រាប​សមត្ថកិច្ច​ដកហូត បាន​គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន​(wy) ៨៧៦៤​គ្រាប់ ស្មើ​ទម្ងន់ ៧៩៩,៩៤​ក្រាម​, ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ទម្ងន់​១.៩៩៥,០១​ក្រាម​, ថ្នាំ​ញៀន​កេ​តា​មីន ៨,៥១​ក្រាម ថ្នាំ​គ្រាប់​អ៊ិ​ច​ស្រា្ត​ស៊ី ទម្ងន់​២,៩៦​ក្រាម​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៤​គ្រឿង​, អាវុធ​ខ្លី​៤​ដើម ក្នុង​នោះ​អាវុធ​ខ្យល់​១​ដើម​,​រថយន្ត​ចំនួន​២​គ្រឿង​។

ជនសង្ស័យ គ្រឿងញៀន និង​វត្ថុ​តាង នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ បាន​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​កាន់ តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ជាមួយ​គ្នា​នោះ​ដែរ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ប្រាប់​ឱ្យ​ដឹង​ថា​៖ អង្គភាព​អយ្យការ អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ​បាន ប្តេជ្ញា​ខ្ពស់​ជាមួយនឹង​សមត្ថកិច្ច​ពាក់ ដើម្បី​ប​បង្ក្រាប​គ្រឿងញៀន ឱ្យ​មាន​ប្រសិទ្ធភាព កាត់​បន្ថយ និង​លុប​បំបាត់​គ្រឿងញៀន​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​។ ព្រោះ​គ្រឿងញៀន​បាន ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ ជា​ពិសេស​អ្នក​ប្រើប្រាស់​គ្រឿងញៀន​អាច​ឈាន​ដល់​ទៅ​ធ្វើ​សកម្មភាព ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ ពិសេស​ដូច​ជា​ចោរ លួច ឆក់​ប្លន់ អំពើ​ហិង្សា បង្ក​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ