ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលបំផុត…ពេល​ចាប់ខ្លួនគ្រូ​ហាត់ប្រាណនៅក្លិប«​ស៊ុប​ភឺ​ហ្វី​ត​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ត្រូវ​​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ហិង្សា ​គំរាម​សម្លាប់​,​បង្ខាំង​ទុក និង​ធ្វើ​ទារុណកម្មលើនារីម្នាក់ ។ សេចក្តីរាយការណ​៍បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ត្រូវ​​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ហិង្សា ​គំរាម​សម្លាប់​,​បង្ខាំង​ទុក និង​ធ្វើ​ទារុណកម្មលើនារីម្នាក់ ។

សេចក្តីរាយការណ​៍បន្ត​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ ព្រឿ​ង សំ​អឿ​ន ហៅ​សេ​ម អាយុ​៣៩​ឆ្នាំ អតីត
​ជា​អាណិកជនខ្មែរ​-អាមេរិក ។ ហើយអ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​បំផុត​​នោះ គឺ​​ជន​សង្ស័យ​​ជា​គ្រូ​បង្រៀន
​​លំ​ហាត់​ប្រាណ​នៅ​ក្នុង​ក្លិប​ «​ស៊ុប​ភឺ​ហ្វី​ត​» ដែលគេបានស្គាល់គ្រប់គ្នា​ទៀត​ផង ។

ទាក់ទិន​ករណី​បង្ខាំង គឺ​បាន​ធ្វើ​ដាក់​​​លើ​​នារី​ម្នាក់​​ដោយ​ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​លើ​នាង​ដែល​មាន​​អាយុ​២២​ឆ្នាំ ជា​និ​សិ​ត្ស​ឆ្នាំ​ទី​២ ព្រមទាំង​បាន​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​របស់​នារី​​​រង​គ្រោះ ដោយ​ប្រើ​ពាក្យ​សម្តី​​មិន​សមរម្យ ប៉ះពាល់​ដល់​កិត្តិយស​​ និង​ថែមទាំងគំរាម​បង្ហោះ​វី​ដេ​អូ​រួមភេទ​​ជាមួយ​គ្នា​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ