ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្ត​ចំណាយ​២​ពាន់​លាន​ដុល្លារ​សម្រាប់​មូលដ្ឋាន​យោធា​មួយ

5 ឆ្នាំ មុន

ប្រទេស​ប៉ូ​ឡូញ​-​សហរដ្ឋអាមេរិក ៖ ប្រ​ប៉ូ​ឡូញ​ត្រៀម​ចំណាយ​យ៉ាងតិច​២​ពាន់​លាន​ដុល្លារ សម្រាប់​ការ​បង្កើត​មូលដ្ឋាន​យោធា​អា​មេ​រិ​កមួយ​លើ​ដែនដី​របស់​ខ្លួន ដែល​សំណើ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា នឹង​យក​មក​សិក្សា​ដោយ​ហ្មត់ចត់​បំផុត​។ ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​នា​ថ្ងៃ​ទី​១៨ ​កញ្ញា ​នៅ​សេត​វិមាន​ជាមួយ​សម​ភាគី​ប៉ូ​ឡូញ លោក​ត្រាំ​គូសបញ្ជាក់​ថា…

ប្រទេស​ប៉ូ​ឡូញ​-​សហរដ្ឋអាមេរិក ៖ ប្រ​ប៉ូ​ឡូញ​ត្រៀម​ចំណាយ​យ៉ាងតិច​២​ពាន់​លាន​ដុល្លារ សម្រាប់​ការ​បង្កើត​មូលដ្ឋាន​យោធា​អា​មេ​រិ​កមួយ​លើ​ដែនដី​របស់​ខ្លួន ដែល​សំណើ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា នឹង​យក​មក​សិក្សា​ដោយ​ហ្មត់ចត់​បំផុត​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​នា​ថ្ងៃ​ទី​១៨ ​កញ្ញា ​នៅ​សេត​វិមាន​ជាមួយ​សម​ភាគី​ប៉ូ​ឡូញ លោក​ត្រាំ​គូសបញ្ជាក់​ថា លោក​ប្រធានាធិបតី ​ANDRZEJ DUDA បាន​សន្យា​ចេញ​ប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ សម្រាប់​បង្កើត​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ជា​អចិន្ត្រៃយ៍​មួយ​ក្នុង​ប្រទេស​លោក​។

មុន​ការ​ជួប​ពិភាក្សា​គ្នា​នៅ​ការិយាល័យ​ពងក្រពើ ប្រធានាធិបតី​ប៉ូ​ឡូញ​អះអាង​ថា ត្រៀម​រួម​ចំណែក​ដើម្បី​ឲ្យ​កងទ័ព​សហរដ្ឋអាមេរិក​មាន​វត្ត​មាននៅ​ប៉ូ​ឡូញ​។​លោក​ត្រាំ​ថា​យើង​សិក្សា​រឿង​នេះ​ដោយ​ហ្មត់ចត់​។

សេត​វិមាន​គូសបញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា សហរដ្ឋអាមេរិក​សន្យា​ស្វែងរក​ជម្រើស​​នានា សម្រាប់​តួនាទី​កាន់តែ​សំខាន់​នៃ​កងទ័ព​អា​មេ​រិ​ក​នៅ​ប៉ូ​ឡូញ ហើយ​យើង​នឹង​ជំរុញ​ការពិគ្រោះ​របស់​យើង​ដើម្បី​កំណត់​ពី​ការ​ដែល​អាច​ធ្វើ​ទៅ​រួច​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម ប្រធានាធិបតី​ប៉ូ​ឡូញ​អំពាវនាវ​ដល់​លោក​ត្រាំ​ឲ្យ​ដាក់​ពង្រាយ​កងទ័ព​អា​មេ​រិ​ក​កាន់តែ​ច្រើន​នៅ​ប្រទេស​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ