ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jose Mourinho លេង​១​ក្បាច់​អ្នកគាំទ្រ​សើចចំអក​ព្រាត​ថា​ស្ទីល​តាម Arsene Wenger

5 ឆ្នាំ មុន

លោក​ Jose Mourinho គ្រូបង្វឹក​ក្លិបបិសាចក្រហម Man Utd បាន​រអិល​ដួល​នៅ​មុខ​អ្នកគាំទ្រ​ក្នុង​ទីលាន​ប្រកួត​ «Wembley» ​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​កន្លែង​អង្គុយ​លំដាប់​ VIP…

លោក​ Jose Mourinho គ្រូបង្វឹក​ក្លិបបិសាចក្រហម Man Utd បាន​រអិល​ដួល​នៅ​មុខ​អ្នកគាំទ្រ​ក្នុង​ទីលាន​ប្រកួត​ «Wembley» ​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​កន្លែង​អង្គុយ​លំដាប់​ VIP ​ទស្សនាការ​ប្រកួត​ដែល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ចាញ់​អេ​ស្ប៉ា​ញ​ក្នុង​លទ្ធផល​ ១-២ ក្រប​ខណ្ឌ UEFA Nations League កាលពី​ថ្ងៃ​ទី​៨ កញ្ញា ។

គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បាន​រអិល​ដួល​ផ្កាប់មុខ និង​ខំ​ក្រោកឈរ​ភ្លាម​ៗ​ទាំង
ទឹកមុខ​សើចលែងសម​នៅ​ពីមុខ​អ្នកគាំទ្រ​ដែលបាន​នាំ​គ្នា​និយាយ​ចំអក​ដាក់​លោក​ថា លោក
យក​ស្ទីល Arsene Wenger អតីត​គ្រូបង្វឹកក្លិប​ Arsenal ដែល​ធ្លាប់​រអិល​ដួល​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​កាលពីមុន ។

អ្នកគាំទ្រ​ម្នាក់​បាន​បង្ហោះ​នៅ​ក្នុង ​Facebook​ ថា «Mourinho កាន់តែ​មាន​លក្ខណៈ​ស្រ​ដៀង
នឹង​លោក ​Wenger បេះបិទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​» ខណៈ​អ្នកគាំទ្រ​ម្នាក់​ទៀត​បន្ទរ​ថា ​«​ការ​ដួល​របស់គាត់​ដូច​លោក ​Louis van Gaal តែ​ម្ដង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ